ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! <ក្រក៏មិនអី តែត្រូវវៃឆ្លាត>

#ក្រក៏ក្រចុះតែត្រូវឆ្លាតវៃ…

ជួនកាលបញ្ហាប្រឈមឧបសគ្គ និងការលំបាកទាំងឡាយ អាចនាំមនុស្សឱ្យគេចផុតពីភាពល្ងង់ខ្លៅអវិជ្ជា និងភាពក្រីក្រក៏មាន។

ហើយជីវិតដែលពោរពេញទៅដោយភាពជូរចត់ និងបត់បែន ភាគច្រើន គឺជាជីវិតដែលរឹងមាំ និងជោគជ័យទៅថ្ងៃអនាគត។ មនុស្សវៃឆ្លាតច្រើនតែចូលរួមដឹងឮគ្រប់រឿងរ៉ាវទាំងអស់ក្នុងតំបន់ដែលខ្លួនរស់នៅ។

ធ្វើជាមនុស្ស បើយើងធ្វើខុសចេះទទួលខុស បើយើងធ្វើត្រូវកុំអំនួត បើយើងធ្វើល្អកុំមោទនភាព នោះទើបសមនឹងតម្លៃ ដែលថាយើងជាមនុស្សមានចិត្តទូលាយ។

130191862_3894592750586155_7572396273027237358_o

ថ្វីបើមនុស្សអាចកែប្រែពីល្ងង់ខ្លៅទៅជាចេះដឹងបាន ប៉ុន្តែអាកប្បកិរិយារបស់ពួកគេពិបាកនឹងកែប្រែខ្លាំងណាស់។ ចូរចាំថា ភាពក្រីក្រពុំមែនជាហេតុផលនាំឱ្យជីវិតយើងធ្លាក់ក្នុងអង្លង់នៃភាពល្ងង់ខ្លៅនោះឡើយ។

ដូច្នេះ ទោះបីក្រក៏ក្រចុះតែកុំល្ងង់ ក្រក៏ក្រចុះ តែត្រូវមានភាពថ្លៃថ្នូរ ហើយបើក្រក៏ក្រចុះតែត្រូវឆ្លាតវៃ...នោះទើបជីវិតយើងមានតម្លៃ ហើយគ្មានគេជិះជាន់បាន។ នរណាក៏មានការឈឺចាប់ដែរ ក៏ប៉ុន្តែភាពស៊ាំនឹងកម្រិតនៃការឈឺចាប់ក្នុងជីវិតពុំដូចគ្នាទេ។

ឯអ្នកខ្លះទទួលបានភាពកក់ក្តៅពេកទៅ បែរជាលែងយល់ពីភាពអាឡោះអាល័យទៅវិញក៏មាន។ ពោលលែងចេះជួយគ្នាដូចគ្រាមុន ឬភ្លេចជាតិកំណើតជាដើម។

130556112_3892019000843530_7456034882784523478_o

ម៉្លោះហើយ ធ្វើអ្វីក៏ដោយ សូមធ្វើឱ្យគេគោរពស្រឡាញ់ឱ្យមានប្រយោជន៍ថ្លៃថ្លា កុំធ្វើឱ្យគេស្អប់ ខ្នាញ់ លួចលុបសូម្បីដែដានជើងយើង។

ដកស្រង់ពីសៀវភៅ #បណ្តុំទស្សនៈ_The Philosophy Collection

ទំព័រទី៣៦-៣៧ បោះពុម្ពផ្សាយខែមិថុនា គ.ស. ២០២០

និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

#MJQUP #The_Philosophy_Collection #LifeAndCompassion