កំហុសទាំង៣របស់មនុស្សស្រី ដែលធ្វើឱ្យដៃគូផ្អែមល្ហែមជាមួយនាងបានតែដំបូង

ពេលខ្លះ មិនមែនថាមនុស្សប្រុសមិនចេះផ្អែមល្ហែម មិនយកចិត្តទុកដាក់នោះទេ តែអាចមកពីមនុស្សស្រី ចេះតែសាងកំហុស និងធ្វើរឿងមិនគប្បីចំពោះបុរសដែលជាដៃគូ ៣ចំណុចខាងក្រោមនេះហើយ ដែលធ្វើឱ្យមនុស្សប្រុសបាត់បង់អារម្មណ៍ល្អៗ និងផ្អែមល្ហែមបានតែមួយឆាវដំបូង។

១. អាត្មានិយម - គិតតែអារម្មណ៍ផ្ទាល់ខ្លួន

130863024_709530609987184_834157953171538203_n

ស្ត្រីដែលអាត្មានិយមគិតតែពីអារម្មណ៍ផ្ទាល់ខ្លួន នាងនឹងធ្វើឱ្យបុរសធុញទ្រាន់លែងចង់នៅជាមួយនាងទៀត។ ការរស់នៅអាត្មានិយមពេក ធ្វើឱ្យស្ត្រីបាត់បង់ឱកាសនៃសុភមង្គល។

ដោយសារតែបុរសមានការយកចិត្តទុកដាក់ ថែរក្សា និងមានចិត្តកក់ក្តៅពីធម្មជាតិ។ ពួកគេមិនចូលចិត្តមនុស្សដែលអាត្មានិយម មិនយកចិត្តទុកដាក់ ឬមិនដែលខ្វល់ចំពោះនរណាម្នាក់ឡើយ។

២. បន្ទោស - រអ៊ូរទាំរឿងដដែលៗ

131303315_709538169986428_7755701441286529865_n

ក្នុងរឿងស្នេហា ស្ត្រីដែលគួរឱ្យខ្លាចបំផុត ចំពោះការនិយាយដដែលៗ បញ្ហាដដែលបង្ខំបុរសម្នាក់ធ្វើឱ្យគាត់ធុញទ្រាន់ចង់នៅឆ្ងាយតាមដែលអាចធ្វើទៅបាន។ ស្ត្រីគួរតែចងចាំថា បុរសមានសម្ពាធពីខាងក្រៅច្រើន ពួកគេមិនចង់ទៅផ្ទះហើយស្តាប់ប្រពន្ធរអ៊ូរទាំនោះឡើយ។

ពួកគេមិនចូលចិត្តប្រឈមមុខជាមួយនឹងបញ្ហា ដែលប្រពន្ធបង្កឡើង ឬនិយាយច្រំដែលនូវរឿងដែលកន្លង ឬជីកគុណវិបត្តិរបស់ស្វាមីទេ។ ព្រោះរឿងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ការគោរពខ្លួនឯង។ ដូច្នេះស្ត្រីមិនគួរជាមនុស្សល្ងីល្ងើក្នុងការធ្វើបាបប្តីរបស់ខ្លួន ដោយសារតែពាក្យសម្ដី និងសកម្មភាពតូចតាចនោះឡើយ សូមមេត្តាអត់ធ្មត់ចំពោះគាត់បន្តិចផង។

៣. អំនួត - កង្វះការយល់ដឹង

131143634_709538213319757_967264516843729502_n

បុរសតែងតែចង់ឱ្យស្ត្រីនៅក្បែរគាត់ មិនត្រឹមតែស្រឡាញ់គាត់ដោយស្មោះប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺត្រូវយល់អំពីគាត់។ ពួកគេតែងតែចង់បានស្ត្រីដែលពួកគេជ្រើសរើសធ្វើជាមិត្តរួមព្រលឹង ចែករំលែកជាមួយពួកគេនូវភាពសោកសៅ និងអំណរនៅក្នុងជីវិត។

ផ្ទុយទៅវិញប្រសិនបើនាងមិនដឹងថាគាត់ចង់បានអ្វីដែលគាត់ត្រូវការទេ ហត់នឿយវាបង្កើតឱ្យមានទំនាក់ទំនងតានតឹងក្នុងរយៈពេលយូរ។ ដោយសារតែបុរសនឹងធ្លាក់ទឹកចិត្តជាមួយនឹងបុគ្គលិកលក្ខណៈដែលទាមទារហួសហេតុ និងខ្វះការយល់ដឹងអំពីស្ត្រីដែលជាដៃគូ៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)