ចង់ឱ្យជីវិតបានប្រសើរ អ្នកត្រូវតែចេះដាស់តឿនខ្លួនឯង ជាមួយទ្រឹស្តីជីវិតទាំង ១០ ចំណុចនេះ

ជាការពិតណាស់ ចង់ឱ្យជីវិតរឹតតែមានន័យ បានល្អប្រសើរ មនុស្សយើងត្រូវមានច្បាប់វិន័យ និងមានទ្រឹស្តីប្រចាំខ្លួន ដើម្បីជាការក្រើនរំឭក និងដាស់តឿនខ្លួនឯងឱ្យបានជារៀងរាល់ថ្ងៃ។

ខាងក្រោមនេះ អាចជាគន្លឹះដ៏ល្អ និងមានន័យសម្រាប់អ្នកយកទៅអាន ពិចារណា និងបើអាចយកទៅប្រើការឱ្យចំពេលវេលា ដើម្បីបង្កើតបានជាប្រយោជន៍ដល់ខ្លួនអ្នកផ្ទាល់។

16e30ed814106c2b57e3c6bbe27de4d8

១. កុំសួររកអ្វីដែលបាត់បង់ កុំរវល់តែសោកស្ដាយនូវអ្វីដែលកន្លងហួសទៅហើយ... តែត្រូវពេញចិត្តនឹងអ្វីដែលអ្នកមាន រៀនប្រើជីវិតខ្លួនឯងជាមួយនឹងបច្ចុប្បន្នឱ្យបានល្អបំផុត។

២. កុំប្រើប្រាស់លុយដើម្បីដឹកនាំ ឬដឹកមុខ តែត្រូវចេះប្រើសមត្ថភាពដែលខ្លួនមាន ដើម្បីធ្វើជាមគ្គុទេស ទើបអាចដើរបានឆ្ងាយ និងល្អប្រសើរ។

៣. កុំរំពឹងខ្លាំងពេក ជាមួយនឹងអ្វីដែលអ្នកបានធ្វើ និងផ្ដល់ឱ្យអ្នកដទៃ តែចូរផ្ដល់ និងធ្វើអ្វីឱ្យបានច្រើនជាងការដែលអ្នកសង្ឃឹមចំពោះផលដែលតបមកវិញ។

85e6c17e99d126b1ef165511f84ed0ac

៤. ចូរថែរក្សាមនុស្សល្អៗដែលនៅចំពោះមុខ កុំដោយសារតែកំហុសដោយទង្វើ ឬពាក្យសម្ដី ហើយបណ្ដោយឱ្យបាត់បង់មនុស្សល្អទៅឱ្យសោះ។

៥. ចង់ធ្វើអ្វីក៏ធ្វើភ្លាមៗទៅ កុំពន្យារពេល កុំចេះតែរង់ចាំ ព្រោះពេលវេលាដែលយើងមាន អាចនឹងមិនគ្រប់គ្រាន់សម្រាប់ជីវិតមួយនេះឡើយ។

៦. មនុស្សណាក៏មានបញ្ហាដែរ តែកុំមើលស្រាលបញ្ហារបស់អ្នកដទៃ​ ធ្វើអ្វី​ត្រូវចេះយកចិត្តគេដាក់ចិត្តខ្លួនឯងផង។

៧. រក្សាលំនឹង ចិត្តខ្លួនឯងត្រូវតែនឹងន កុំចេះតែខឹង អន់ចិត្តជាមួយនឹងអ្នកដទៃច្រើនពេក។

B13f36a18f97bbb5f03b0ab73363af01

៨. កុំលលេងជាមួយនឹងអារម្មណ៍របស់អ្នកណា ព្រោះការលេងជាមួយមនុស្សសញ្ចេតនារបស់អ្នកដទៃ យើងអាចសប្បាយចិត្តបានតែមួយពេលប៉ុណ្ណោះ តែយើងនឹងមានអារម្មណ៍ថា ខ្លួនឯងខុសមួយជីវិត។

៩. កុំគិតរំឭកគុណ ដែលយើងបានធ្វើចំពោះអ្នកណា តែចូរចងចាំ និងប្រាប់ខ្លួនឯងជាប់ជានិច្ចថា កុំភ្លេចគុណអ្នកដែលតែងតែនៅក្បែរ និងជួយដល់យើង។

១០. កុំចេះតែផ្ដោតជាមួយនឹងលទ្ធផលរបស់អ្នកដទៃ រហូតដល់លែងឱ្យតម្លៃនូវអ្វីដែលខ្លួនឯងបានប្រឹងប្រែង​ រៀនលើកទឹកចិត្ត និងរីករាយជាមួយនឹងលទ្ធផលដែលយើងបានខំប្រឹងទើបប្រសើរ៕

D15b99e31be19fc3b40b6fa41b24cb8d

ប្រែសម្រួល ៖​ ភី អេក (ក្នុងស្រុក) / ប្រភព ៖ Marketing Indeed by Wikran M.