អាងជាតិកាហ្វេអ៊ីនហួសហេតុពេក អាចផ្តល់ផលប៉ះពាល់លើរាងកាយរបស់អ្នក

មនុស្សភាគច្រើនពឹងផ្អែកលើការផឹកកាហ្វេពេលព្រឹក ឬនៅពេលរសៀលដើម្បីជួយឱ្យស្មារតីភ្លឺស្វាងបានពេញមួយថ្ងៃ។ ជាតិកាហ្វេអ៊ីនគឺមាននៅគ្រប់ទីកន្លែង ដែលរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) និយាយថាប្រហែលជា ៨០ ភាគរយនៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកដែលញុំាជាតិកាហ្វេអ៊ីន និងមួយចំនួនទៀតញុំាវាជារៀងរាល់ថ្ងៃ។ ប៉ុន្តែជាតិកាហ្វេអ៊ីនមានប្រសិទ្ធភាពច្រើនជាងការធ្វើឱ្យអ្នកមានស្មារតីល្អ ពោលគឺវាជាប្រព័ន្ធរំញោចប្រព័ន្ធសរសៃប្រសាទកណ្តាលដែលជះឥទ្ធិពលដល់រាងកាយរបស់អ្នកតាមវិធីជាច្រើន។

១១ 1

ការទទួលទានជាតិកាហ្វេអ៊ីនត្រឹមត្រូវវាគ្មានផលប៉ះពាល់នោះទេសម្រាប់មនុស្សពេញវ័យ ប៉ុន្តែប្រសិនបើអ្នកទទួលទានវាច្រើនលើសពី 6០០ មីលីក្រាមក្នុងមួយថ្ងៃ នោះអ្នកនឹងប្រឈមមុខជាមួយជំងឺមួយចំនួនដូចជា ធ្វើអោយអ្នកឈឺក្បាល , បង្កើនការបញ្ចេញអាស៊ីតក្នុងក្រពះពេលខ្លះនាំឱ្យឈឺក្រពះ ឬ ក្រហាយទ្រូងជាដើម។ ជាតិកាហ្វេអ៊ីនអាចធ្វើឱ្យសម្ពាធឈាមកើនឡើងក្នុងរយៈពេលខ្លី និងអាចបណ្តាលឱ្យចង្វាក់បេះដូងលោតញាប់ឬមិនទៀងទាត់ផងដែរ។

២២ 1

ជាតិកាហ្វេអ៊ីនក្នុងបរិមាណច្រើនអាចរំខានដល់ការស្រូបយកនិងរំលាយជាតិកាល់ស្យូម ដែលវាអាចរួមចំណែកដល់ការធ្វើឱ្យឆ្អឹងស្តើង (ពុកឆ្អឹង) ហើយប្រសិនបើអ្នកញ៉ាំច្រើនពេកកាហ្វេអ៊ីនអាចបណ្តាលឱ្យសាច់ដុំរបស់អ្នករមួលផងដែរ។

៣៣ 1

ជាតិកាហ្វេអ៊ីនមិនផ្តល់អាហារូបត្ថម្ភដល់រាងកាយរបស់អ្នកទេ ហើយប្រសិនបើអ្នកញៀនវាហើយប្រាកដជាមានការលំបាកក្នុងការផ្តាច់វាជាក់ជាមិនខាន។ រោគសញ្ញាមួយចំនួនដែលអ្នកអាចជួបប្រទះពេលផ្តាច់ជាតិកាហ្វេអ៊ីនរួមមាន៖ ការថប់បារម្ភ, ឆាប់ខឹង, ងងុយគេង រឺអាចឈានដល់ការញ័រសាច់ និងឈឺសាច់ដុំជាដើម។ ប្រសិនបើអ្នកមានកូន ហើយទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក វាក៏អាចបណ្តាលឱ្យមានការលូតលាស់យឺតរបស់ទារក និងបង្កើនហានិភ័យនៃការរលូតកូនថែមទៀតផង ៕

ប្រភព៖ បរទេស

ប្រែសម្រួល៖ SreyNoch Long