គេចចេញពីមនុស្សប្រុស ភូមិស្រី ជាទីកន្លែងស្នាក់អាស្រ័យសម្រាប់ស្ត្រីដែលរងគ្រោះ

ភូមិមួយនៅវាលស្មៅ Samburu នៅភាគខាងជើងនៃប្រទេសកេនយ៉ា មានភាពខុសប្រក្រតី ដែលវាប្លែកពីភូមិដទៃទៀត ដោយសារតែភូមិមួយនេះមានតែមនុស្សស្រី ហើយពួកស្រ្តីទាំងនោះមិនអនុញ្ញាតអោយប្រុសម្នាក់ណាចូលភូមិរបស់គេឡើយ។ ភូមិ Umoja ត្រូវបានការពារដោយរបងបន្លា ដោយសារតែស្ត្រីនៅទីនោះមិនចង់ឱ្យពួកប្រុសៗចូលមករញ៉េរញ៉ៃជីវិតរស់នៅរបស់ពួកគេឡើយ។ ភូមិនេះបានចាប់ផ្តើមក្លាយជាទីជម្រកសម្រាប់ស្ត្រី ១៥ នាក់ ដែលពួកគេបានរួចផុតពីការរំលោភផ្លូវភេទដោយទាហានអង់គ្លេសក្នុងឆ្នាំ ១៩៩០។

11

សព្វថ្ងៃ ភូមិនេះបានផ្តល់ជំរកសម្រាប់ការរស់នៅដល់ស្ត្រីគ្រប់រូប និងស្ត្រីទាំងអស់ដែលព្យាយាមគេចចេញពីការរំលោភបំពានផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ ឬ ការចាប់បង្ខំឱ្យរៀបអាពាហ៍ពិពាហ៍តាំងពីកុមារ។ នៅ Umoja ស្ត្រីប្រហែល ៥០ នាក់រួមជាមួយកុមារប្រហែល ២០០ នាក់នៅទីនោះបានបង្កើតសេដ្ឋកិច្ចសំរាប់ខ្លួនឯងដោយមិនពឹងផ្អែកលើអ្នកក្រៅឡើយ។

22

ស្ត្រី និងកុមារនៅទីនោះទទួលបានប្រាក់ចំណូលយ៉ាងទៀងទាត់ ដើម្បីថែរក្សាតម្រូវការមូលដ្ឋានរបស់ពួកគេ ហើយពួកគេមានទំនៀមទំលាប់មួយគឺ នៅពេលក្មេងប្រុសឈានដល់អាយុ ១៨ ឆ្នាំក្មេងប្រុសនោះត្រូវចាកចេញពីភូមិ។ ស្រ្តីនៅក្នុងភូមិ Umoja នេះតែងតែបើកទ្វារជំរុំស្វាគមន៍សម្រាប់អោយភ្ញៀវទេសចរ ដែលចង់ចូលមកលេងភូមិរបស់ពួកគេ តែតម្រូវអោយភ្ញៀវទេសចរណ៍ទាំងនោះបង់ថ្លៃសេវាចូល។

33

ម្យ៉ាងទៀតស្ត្រីនៅភូមិនេះក៏បានធ្វើខ្សែកអង្កាំចម្រុះពណ៌ និងគ្រឿងអលង្ការផ្សេងៗទៀតផងដែរ ដើម្បីដាក់លក់នៅក្នុងមជ្ឈមណ្ឌលសិប្បកម្ម រីឯស្ត្រីវ័យចំណាស់វិញនៅពេលទំនេរពួកគេក៏បង្រៀនក្មេងៗអំពីបទដ្ឋានសង្គមនានា។ ពួកគេក៏បានសាងសង់សាលារៀនមួយនៅទីនោះដែរ ហើយសាលារៀននោះក៏បានអនុញ្ញាតអោយក្មេងៗនៅភូមិក្បែរៗនោះមករៀនផងដែរ៕

ប្រភព៖ បរទេស​

ប្រែសម្រួល៖ SreyNoch Long

44

55