តោះ! មកដឹងពីប្រវត្តិ មីជូរហឹរ មានរសជាតិឆ្ងាញ់របស់ប្រទេសចិន

មីជូហឹរ គឺជាប្រភេទអាហារម្យ៉ាង ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ហើយវាត្រូវបានគេកែច្នៃរបៀបធ្វើទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជននៅក្នុងតំបន់នីមួយៗ។ មុខម្ហូបមួយនេះពិតជាមានការគាំទ្រជាខ្លាំងពីសំណាក់ជនជាតិចិន និងបានរីកសុះសាយទៅកាន់ប្រទេសដទៃទៀតជាច្រើនផងដែរ។

A1 7

មុខម្ហូបដែលគេហៅថា មីជូហឹរ នេះគឺត្រូវបានគេស្គាល់ដំបូងបំផុតនៅក្នុងប្រទេសចិន ដែលមានអាយុកាល ៤ ពាន់ឆ្នាំមកហើយ។ យោងទៅតាមឯកសារបានឱ្យដឹងថា មីជូហិរ ត្រូវបានរកឃើញដោយខាងបុរាណវិទ្យាម្នាក់នៅជិតទន្លេលឿងនៃប្រទេសចិន និងមានកំណត់ត្រាមួយសរសេរបានបង្ហាញថា សរសៃរមីដំបូងបង្អស់ គឺកើតចេញពីសម័យដែលរាជវង្សហានខាងកើតឡើងសោយរាជ្យនៅចន្លោះពី ២៥ ទៅ ២០០ មុនគ.ស។

A2 7

មីប្រភេទនេះដំបូងឡើយត្រូវបានផលិតជាធម្មតាចេញពីម្សៅស្រូវសាលី ហើយវាកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗជាច្រើនសតវត្ស។ ក្រោយមកទៀតសរសៃរមីក៏ត្រូវបានគេកិនចេញពីម្សៅ៣ប្រភេទដូចជា ម្សៅស្រូវសាលី ម្សៅអង្ករ និងម្សៅសណ្ដែកជាដើម ពោលគឺទៅតាមការចូលចិត្តរបស់មនុស្សក្នុងតំបន់។

A3 7

គួរបញ្ជាក់ផងដែរថា ដំបូងឡើយ មីនេះគឺមិនទាន់មានរសជាតិជូរហឹរនោះទេ ដោយគេគ្រាន់តែបរិភោគវាជាមួយនឹងទឹកស៊ុបដែលរួមបញ្ចូលជាមួយបន្លែផ្សេងៗ និងជាមួយសាច់គោ ឬសាច់ចៀម ដែលមានរសជាតិបែបស្រាលៗ និងក្លិនឈ្ងុញចេញពីទឹកស៊ុប និងសរសៃមី។

លុះរហូតមកដល់សម័យរាជវង្សសុង (៩៦០-១២៧៩ នៃគ.ស) មីប្រភេទនេះគឺមានលក់នៅតាមបណ្តាហាងមីក្នុងទីក្រុងធំៗរបស់ប្រទេសចិន។ ហើយដោយសារតែឥទ្ធិពលនៃរសជាតិមីដ៏ឈ្ងុយយឆ្ងាញ់នេះ វាក៏បានរីករាលដាលពាសពេញទ្វីបអាស៊ីដូចជា ប្រទេសកូរ៉េ, ជប៉ុន, ហ្វីលីពីន, ថៃ, កម្ពុជា, វៀតណាម និងប្រទេសដទៃទៀតជាច្រើន។ រហូតមកដល់បច្ចុប្បន្ន មុខម្ហូបមីមួយនេះត្រូវបានគេយកមកកែច្នៃជាច្រើនទម្រង់ ហើយព្រមទាំងបន្ថែមនូវរសជាតិជូរហឹរ ដែលអាចកាត់ភាពត្រលាន់ និងធ្វើអោយមនុស្សសម័យថ្មីមានការពេញនិយមបរិភោគជាទីបំផុត៕

Photo_2021 08 06_15 19 03

ប្រភព ៖ បរទេស

ប្រែសម្រួល៖ SreyNoch Long