ភេសជ្ជៈដែលគួរទទួលទានជំនួស Energy Drink ដើម្បីមានសុខភាពល្អ

នៅពេលដែលអស់កម្លាំង ឬ ស្រេកទឹក គេតែងតែរកប្រភេទភេសជ្ជៈផ្អែមៗមកប៉ូវកម្លាំងដូចជា Energy Drink ។ ប៉ុន្តែភេសជ្ជៈប៉ូវកម្លាំងទាំងអស់នោះគឺសម្បូរទៅដោយជាតិស្ករលើសកម្រិត និង អាចបណ្តាលឲ្យកើតជម្ងឺសាហាវៗជាច្រើនដូចជា៖ ជម្ងឺបេះដូង មហារីក និង ដាច់សរសៃឈាមខួរក្បាលជាដើម។

ដូច្នេះហើយសូមមកស្គាល់ភេសជ្ជៈប៉ុន្មានមុខខាងក្រោមនេះ ដែលអ្នកគួរតែទទួលទានដើម្បីមានសុខភាពល្អ ៖

A1 23

១. ទឹកសាបជាមួយចំណិតផ្លែឈើ

ប្រសិនបើអ្នកមិនសូវចូលចិត្តញុំាទឹកធម្មតាទេ អ្នកអាចហាន់ផ្លែឈើដែលអ្នកចូលចិត្តពីរ ឬ បីចំណិតដាក់ចូលទៅក្នុងទឹកធម្មតានោះគឺជាការស្រេច។ ម្យ៉ាងទៀត អ្នកក៏អាចបង្កើនរសជាតិបន្ថែមដោយច្របាច់ក្រូចឆ្មារចូលក៏បាន។ ហើយរសជាតិនៃផ្លែឈើដែលត្រូវបានបន្សាយចេញនឹងជម្រុញអ្នកឲ្យផឹកទឹកបានច្រើនជាងមុនផងដែរ។

A2 25

២. តែបៃតង

អ្នកដែលចូលចិត្តតែបៃតងប្រាកដជាសប្បាយចិត្តនៅពេលដឹងថាតែបៃតងជួយប្រឆាំងនឹងហានិភ័យនៃជម្ងឺមហារីក ជម្ងឺទឹកនោមផ្អែម ជម្ងឺថ្លើម និង ការឡើងទម្ងន់ជាដើម។ ម្យ៉ាងទៀតតែបៃតងគឺគ្មានជាតិកាឡូរីនោះទេប្រសិនបើអ្នកមិនដាក់ទឹកដោះគោ និង ស្ករ ប៉ុន្តែប្រសិនបើអ្នកចូលចិត្តភេសជ្ជៈផ្អែម អ្នកអាចប្តូរពីស្ករសទៅទឹកឃ្មុំវិញក៏បានដែរ។

A3 24

៣. ទឹកសណ្តែក

អ្នកខ្លះមិនអាចញុំាទឹកដោះគោបានទេព្រោះបណ្តាលឲ្យរាគ ឬ មិនស្រួលពោះជាដើម ដូច្នេះដើម្បីជំនួសនូវកាល់ស្យូមដែលមាននៅក្នុងទឹកដោះគោ គេអាចងាកមកញុំាទឹកសណ្តែកវិញក៏បាន ព្រោះវាផ្តល់នូវសារធាតុចិញ្ចឹមប្រហាក់ប្រហែលគ្នាទៅនឹងទឹកដោះគោដែរ។

A4 25

៤. Kombucha

Kombucha គឺជាប្រភេទតែសុខភាពដែលត្រូវបានគេត្រាំទុក ហើយវាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដែលត្រូវបានចម្រាញ់ចេញនៅកំឡុងពេលត្រាំចោល។ Kombucha គឺជាប្រភពនៃ probiotics ហើយវាថែមទាំងជំនួយដល់ក្រពះទៀតផង។

A5 23

៥. ទឹកដូង

ទឹកដូងគឺជាប្រភពនៃអេឡិត្រូលីតដែលបំបាត់ភាពស្រេកទឹក និង ល្អសម្រាប់សុខភាពថែមទៀតផង។ មួយវិញទៀត បើយោងតាមរយៈការស្រាវជ្រាវបានឲ្យដឹងថា ទឹកដូងគឺអាចជំនួសភេសជ្ជៈប៉ូវកម្លាំងបានយ៉ាងមានប្រសិទ្ធិភាព ព្រោះវាបានជួយបំពេញជាតិទឹកដែលបាត់បង់ហើយមានជាតិសូដ្យូមតិចជាងភេសជ្ជៈទាំងអស់នោះផងដែរ៕

A6 12

ប្រភព ៖ បរទេស

ប្រែសម្រួល៖ SreyNoch Long