ប្រវត្តិសាច់អាំងកូរ៉េ ដែលក្លាយជាម្ហូបល្បីរន្ទឺនាពេលសព្វថ្ងៃនេះ

សាច់អាំងកូរ៉េ គឺជាម្ហូបអាហារមួយប្រភេទដែលគេនិយមធ្វើនៅពេលមានការជួបជុំគ្នាជាលក្ខណៈគ្រួសារ និង មិត្តភក្តិជាដើម។ ព្រោះវាមានលក្ខណៈសាមញ្ញ ងាយស្រួលរៀបចំធ្វើ ព្រមទាំងទាំងបង្កើនបរិយាកាសសប្បាយរីករាយ និងភាពស្អិតរមួតថែមទៀតផង។

ជាទូទៅគេអាចញុំាសាច់អាំងកូរ៉េនៅតាមភោជនីយដ្ធាន ឬ អាចធ្វើញុំានៅផ្ទះដោយខ្លួនឯងក៏បាន។ ហើយសាច់អាំងកូរ៉េគឺមិនមានភាពសាំញុំាច្រើនទេ ដោយគ្រាន់តែត្រូវការចង្ក្រាន ខ្ទះសំប៉ែត និង គ្រឿងផ្សំដែលរួមមានសាច់គោប្រលាក់ សាច់ជ្រូកប្រលាក់ បន្លែ គីមឈី និង ឈីសជាដើម។ ហើយអ្វីដែលពិសេសនោះគឺការចម្អិនរៀងខ្លួន ដោយគ្មានចុងភៅដែលធ្វើឲ្យញុំាស្រេចៗនោះទេ។

A1 27

នាពេលថ្មីៗនេះ ម្ហូបកូរ៉េចាប់ផ្តើមទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយសារការបង្ហាញតាមរយៈរឿងភាគ និងបទចម្រៀងជាដើម។ ហើយ Bolgugi គឺជាសាច់គោអាំងមួយប្រភេទដែលគេជឿជាក់ថាមានទំនាក់ទំនងជាមួយនឹងសាច់អាំងកូរ៉េ ដែលយើងស្គាល់សព្វថ្ងៃនេះ។

A2 29

គួរអោយដឹងដែរថា សាច់អាំងកូរ៉េមានដើមកំណើតដំបូងបង្អស់ពីកុលសម្ព័ន្ធ Maek តាំងពីសម័យកាល Goguryeo មកម្ល៉េះ ដោយស្ថិតក្រោមទម្រង់ជាសាច់គោចង្កាក់ៗមានឈ្មោះថា Maekjeok។ ហើយដោយមានការឆ្លងកាត់ពីសម័យកាលមួយទៅសម័យកាលមួយទៀត Maekjeok ក៏បានក្លាយជា Neobiani ដែលជាចំណិតសាច់គោហាន់ស្តើងៗ និង ត្រូវបានគេយកធ្វើជាតង្វាយរបស់ព្រះមហាក្សត្រ។

A3 27

បន្ទាប់មក Neobiani ក៏បានវិវត្តិទៅជា Bulgogi ដែលជាអាហារប្រជាជនសាមញ្ញពេញនិយមបរិភោគ និង មានតម្រូវការខ្ពស់នៅកំឡុងឆ្នាំ១៩២០។ លុះក្រោយពេលឆ្លងកាត់សង្គ្រាមរយៈពេលច្រើនឆ្នាំមក ទ័ពអាមេរិកក៏បានបន្សល់ទុកនូវម៉ាស៊ីនហាន់សាច់ ដែលត្រូវបានប្រជាជនកូរ៉េបានប្រើប្រាស់ដើម្បីហាន់សាច់គោរបស់ខ្លួនឲ្យកាន់តែស្តើងជាងមុន។ ហើយគេជឿថាប្រសិនបើសាច់កាន់តែស្តើងនោះគេនឹងចំណាយពេលចម្អិនកាន់តែតិច។

A4 29

ម្យ៉ាងទៀតសាច់អាំងកូរ៉េដែលយើងស្គាល់សព្វថ្ងៃនេះគឺកើតចេញពី Bulgogi នេះឯង និង ត្រូវបានជនជាតិកូរ៉េញុំាបន្ថែមជាមួយគីមឈី ក៏ដូចជាបន្លែស្រស់ផ្សេងៗដើម្បីធ្វើឲ្យវាកាន់តែមានឱជារសទ្វេរដង៕

A5 26

A6 14

ប្រភព  ៖ បរទេស

ប្រែសម្រួល៖ SreyNoch Long