ប្រវតិ្តនៃសក់ពាក់របស់មេធាវី ដែលធ្វើឱ្យមនុស្សគ្រប់គ្នាតែងតែមានចម្ងល់

ប្រសិនបើអ្នកធ្លាប់បានទៅចូលរួមការកាត់ក្តី ឬ មើលរឿងភាគហុងកុងតាមកញ្ចក់ទូរទស្សន៍ អ្នកប្រាកដជាចាប់អារម្មណ៍នូវសក់ពាក់ពណ៌សដែលមេធាវី និងចៅក្រមតែងពាក់នៅលើក្បាលជាមិនខាន។ សក់ពាក់មួយនោះ គឺមិនមែនត្រូវបានគេពាក់លេង ដើម្បីយកស្ទាយនោះទេ តែវាមានអត្ថន័យ ប្រវត្តិយ៉ាងច្បាស់លាស់ និងត្រឹមត្រូវ។

A3 30

សក់ពាក់នេះគឺចាប់ផ្តើមមានភាពពេញនិយមនៅពាក់កណ្តាលសតវត្សទី១៧ ដោយសារព្រះមហាក្សត្រល្វីសទី១៣ បានប្រើប្រាស់សក់ក្លែងក្លាយនេះដើម្បីបិទបាំងនូវភាពទំពែករបស់គាត់។ ហើយការពាក់សក់នេះក៏ចាប់ផ្តើមរីកសាយទៅតាមបណ្តាពួកអភិជន និងអ្នកមានវណ្ណៈកណ្តាលនៅប៉ែកអ៊ឺរ៉ុបជាបន្តបន្ទាប់។

A2 32

ចំណែកឯនៅក្នុងប្រព័ន្ធតុលាការទៀតសោត មេធាវី និងចៅក្រមក៏ចាប់ផ្តើមពាក់សក់នេះផងដែរ រាល់ពេលដែលធ្វើការកាត់ក្តី។ លុះមកដល់ឆ្នាំ ១៦៨៥ សក់ពាក់ប្រាស់ស្មាក៏បានក្លាយជាឯកសណ្ឋានពេញលេញរបស់មេធាវីតែម្តង។ ហើយអត្ថន័យនៃការពាក់សក់នេះគឺតំណាងឲ្យភាពថ្លៃថ្នូរ និងអំណាចដ៏អង់អាចរបស់តុលាការ។

A4 32

ហើយរហូតមកដល់ឆ្នាំ១៨៣០ សក់ពាក់ក៏ហួសសម័យ និងលែងសូវពេញនិយមដូចមុន ប៉ុន្តែតុលាការក៏នៅតែបន្តប្រពៃណីមួយនេះតរៀងមក។ តែមកដល់បច្ចុប្បន្ននេះ សក់ពាក់គឺមិនត្រូវបានតម្រូវក្នុងពេលកាត់ក្តីទោសស្រាលទេ ប៉ុន្តែមេធាវី និងចៅក្រមខ្លះតែងពាក់សក់នេះនៅពេលកាត់ក្តីបែបព្រហ្មទណ្ឌ ឬទោសធ្ងន់ជាដើម៕

A1 30

ប្រភព ៖ បរទេស

ប្រែសម្រួល៖ SreyNoch Long