មកដឹងពី ជំនឿរបស់ជនជាតិចិនបុរាណ ទៅលើ « សត្វនាគ »

ជនជាតិចិន គឺមានជំនឿយ៉ាងខ្លាំងទៅលើសត្វនាគតាំងពីបុព្វបុរសរបស់ពួកគេម្ល៉េះ ដោយគេតែងតែប្រើប្រាស់រូបសញ្ញា ឬ រូបនាគជានិយមរូបនៃភាពសុខសប្បាយ និងសំណាងល្អជាដើម។ ហើយសូម្បីតែការរៀបចំ និង សំលៀកបំពាក់ក្នុងកម្មវិធីអាពាពិពាហ៍ក៏សុទ្ធតែមានរូបនាគផងដែរ។ ដោយក្នុងនោះមានមូលហេតុជាច្រើនដែលធ្វើអោយជនជាតិចិនមានជំនឿ និង គោរពសត្វនាគ។

A1 34

បើតាមទំនៀមទំលាប់ និង ប្រពៃណីចិនបានយល់ឃើញថាសត្វនាគជាសត្វមានអំណាចជាងគេបំផុតក្នុងលោកដែលរស់នៅលើមេឃ ជាទេវតាបង្កើតមនុស្សក្នុងលោក និងផ្តល់ភាពសុខសប្បាយដល់ពួកគេ។ មិនតែប៉ុណ្ណោះក្នុងប្រវតិ្តសាស្រ្តចិន ក៏បានរៀបរាប់អំពីការចាប់កំណើតរបស់ពូជពង្សស្តេចរបស់ពួកគេគឺជានាគចាប់កំណើត ដូចដែលលោកអ្នកបានទស្សនាក្នុងខ្សែភាពយន្តបុរាណជាច្រើនរបស់ចិនផងដែរ ដែលតែងតែយកសត្វនាគជាតួអង្គមានរិទ្ធអំណាចជាងគេ។

A3 34

ម្យ៉ាងទៀត រូបរាងនាគ ដែលប្រជាជនចិនមានជំនឿគឺខុសពីការគិតរបស់ប្រជាជនប៉ែកអ៊ឺរ៉ុប ដោយមានពណ៌២គឺលឿង និងក្រហមដែលនាគពណ៌លឿង គឺជានិមិត្តរូបនៃភាពថ្លៃថ្នូរ ខណៈនាគក្រហមត្រូវបានគេទុកជានិមិត្តរូបនៃសំណាង និងភាពរុងរឿង។ ហើយសត្វនាគក៏មាននៅក្នុងឆ្នាំរាសីរបស់ជនជាតិចិនផងដែរ ដោយមនុស្សដែលកើតក្នុងឆ្នាំនាគត្រូវបានគេចាត់ទុកថាមានគុណសម្បត្តិគួរឱ្យគោរព រួមមានភាពវៃឆ្លាត មោទនភាព និងមហិច្ឆតាធំជាដើម។ នៅក្នុងនោះឆ្នាំនាគនៅលើសតវត្សចុងក្រោយគឺឆ្នាំ ១៩១៦, ១៩២៨, ១៩៤០, ១៩៥២, ១៩៦៤, ១៩៧៦, ១៩៨៨, ២០០០, និង ២០១២ ហើយឆ្នាំបន្ទាប់នឹងមកដល់នៅឆ្នាំ ២០២៤ ខាងមុខនេះ។

A4

នាគ ត្រូវបានគេជឿថានាំមកនូវសំណាងល្អ និងការការពារផ្ទះ ហើយការរៀបចំដាក់តាំងរូបនាគ គឺជាជំនឿហុងស៊ុយរបស់ជនជាតិចិនតាំងពីយូរលង់ណាស់មកហើយ។ មិនត្រឹមតែប៉ុណ្ណោះការប្រារព្ធពិធីចូលឆ្នាំ ការសម្ភោធហាង ឬ រៀបមង្គលការ និងកម្មវិធីធំៗសំខាន់ៗជាច្រើនទៀតក៏តែងតែមានការប្រារព្ធដោយមានម៉ុងសាយ (របាំនាគ) ផងដែរ៕

A5 31

ប្រភព ៖ បរទេស

ប្រែសម្រួល៖ SreyNoch Long