ប្រវត្តិរបស់ចេតិយមាស Shwedagon នៃប្រទេសមីយ៉ាន់ម៉ា

ចេតិយដែលមានស្រោបមាសសុទ្ធមួយនេះគឺមានឈ្មោះថា Shwedagon ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ចេតិយមួយនេះគឺមានកេរ្ត៏ឈ្មោះល្បីល្បាញស្ទើរតែជុំវិញពិភពលោក និង មានមនុស្សជាច្រើនបានទៅគោរពបូជា។ យ៉ាងណាមិញចេតិយមួយនេះ ត្រូវបានមនុស្សមួយចំនួននៅមិនទាន់ដឹងពីប្រវត្តិរបស់វានៅឡើយនោះទេ។ ដូច្នេះថ្ងៃនេះ យើងនឹងរៀបរាប់អំពីប្រវត្តិរបស់ចេតិយស្រោបមាស Shwedagon នៃប្រទេសមីយ៉ាន់ម៉ា ៖

2 2

ចេតិយ Shwedagon មួយនេះគឺស្ថិតនៅលើភ្នំ Singuttara នៅកណ្តាលទីក្រុងយ៉ាំងហ្គោន (រ៉ង់ហ្គូន) គឺជាចេតិយព្រះពុទ្ធសាសនាដ៏ពិសិដ្ឋបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា និង ជាវិមានសាសនាដ៏សំខាន់បំផុតមួយផងដែរ។ គួរអោយដឹងដែរថា កាលពីជាង២៦០០ឆ្នាំមុនចេតិយនេះត្រូវបានគេកសាងឡើងដោយមានតម្កល់ព្រះសារីរិកធាតុនៃព្រះពុទ្ធ និង វត្ថុបុរាណជាច្រើនទៀតនៅក្នុងនោះ។ មិនត្រឹមតែប៉ុណ្ណោះទេ ចេតិយនេះក៏ត្រូវបានគេកសាងឡើងដោយមាសសុទ្ធ ប្រាក់ សំណប៉ាហាំង ទង់ដែង និង ដែក ហើយគេក៏បានរៀបឥដ្ឋបន្ថែម៨ម៉ែត្រថែមទៀតផង។

1 2

លុះជាយូរឆ្នាំក្រោយមក ចេតិយនេះក៏មានសភាពកាន់តែទ្រុឌទ្រោម ដោយពេលនោះព្រះមហាក្សត្រនៃប្រទេសមីយ៉ាន់ម៉ា ព្រះនាម ស៊ីនសៅបូ ឡើងគ្រងរាជ្យនៅឆ្នាំ ១៤៥៤-១៤៧១ និង ព្រះមហាក្សត្រព្រះនាម ព្រះចៅធម្មាចេតិយ បានបរិច្ចាកជាមាសសុទ្ធស្មើរនឹងទម្ងន់ខ្លួនរបស់ទ្រង់ និង កសាងឡើងវិញនៅចេតិយបុរាណ ហើយបានផ្លាស់ប្តូរពីរូបរាងដើម ពោលគឹដូចរូបរាងដូចយើងបានឃើញនាពេលបច្ចុប្បន្ននេះ។

4 2

បន្ទាប់ពីជួសជុលចេតិយរួចរាល់ហើយ ព្រះមហាក្សត្រស៊ីនសៅបូ បានចេញរាជបញ្ជាអោយគេកសាងព្រះរាជវាំងដ៏ស្រស់ស្អាតនៅក្បែរវត្តនិងចេតិយនោះផងដែរ។ ហើយព្រះនាងមានការពេញព្រះទ័យយ៉ាងខ្លាំងជាមួយនឹងសម្រស់របស់ចេតិយ។ ជាពិសេសព្រះនាងគឺបានទតមើលចេតិយនេះជារៀងរាល់ថ្ងៃមិនដែលខានឡើយ រហូតដល់ព្រះនាងសោយទីវង្គត។ បន្ទាប់មកព្រះរាជសន្និសារបស់ព្រះនាងមានព្រះនាមថា ព្រះចៅធម្មាចេតិយ បានឡើងគ្រង់រាជបន្ត នៅ គ ស ១៤៧១ និង បន្តមើលថែរក្សាចេតិយស្រោបមាសនេះបន្តពីក្សត្រអង្គមុន ដើម្បីរក្សាបូជនីយដ្ឋាន និង ដើម្បីទទួលបានកុសលដ៏ជ្រះថ្លាផងដែរ។

3 2

រហូតមកទល់បច្ចុប្បន្ននេះចេតិយ Shwedagon ទទួលបានឈ្មោះល្បីល្បាញរន្ទឺ និង មានមនុស្សជាច្រើនជុំវិញពិភពលោក ដែលកាន់ព្រះពុទ្ធសាសនាមកគោរពបូជា និង គយគន់ពីសម្រស់ដ៏ស្រស់ស្អាតនៃចេតិយស្រោបដោយមាសសុទ្ធរាប់សិបគីឡូមួយនេះ៕

ប្រភព ៖ បរទេស