មូលហេតុ ដែលគេហាមមិនឱ្យ ស្ត្រីមានផ្ទៃពោះ ចូលរួមពិធីបុណ្យសព

យោងទៅតាមប្រពៃណី និងជំនឿតាំងពីបុរាណកាលមក ស្ត្រីមានផ្ទៃពោះគឺត្រូវបានគេហាមជាដាច់ខាតមិនឱ្យចូលរួមពិធីបុណ្យសពនោះទេ។ ហើយរហូតមកទល់បច្ចុប្បន្ននេះ សង្គមយើងក៏នៅតែប្រកាន់ខ្ជាប់នូវជំនឿដែលត្រូវបានគេជឿតៗគ្នាថា ស្រ្តីដែលបានចូលរួមពីធីបុណ្យសពរបស់សាច់ញាត្តិ មិត្តភក្តិ ឬ បងប្អូន អាចជាហេតុនាំមានរឿងមិនល្អកើតឡើងចំពោះម្តាយ និងទារកដែលនៅក្នុងផ្ទៃថែមទៀតផង។

Pregnant

ចាស់ៗ គឺតែងតែហាមឃាត់ជាដាច់ខាតមិនឱ្យស្រ្តីមានផ្ទៃពោះចូលរួមពិធីបុណ្យសពនោះទេ ព្រោះថាការលឺសម្លេងស្រែកទ្រហោយំរបស់សាច់ញាត្តិអ្នកស្លាប់អាចនឹងនាំផលអវិជ្ជមានជាខ្លាំងទៅដល់ទារកនៅក្នុងផ្ទៃ ដែលអាចធ្វើឱ្យម្តាយបាត់បង់កូនក្នុងផ្ទៃដោយមិនដឹងខ្លួន ឬ មានរឿងហេតុណាមួយកើតឡើងពីពពួកអមនុស្ស។

A3 44

ម្យ៉ាងទៀត ពួកគេជឿថានៅពេលមនុស្សម្នាក់ស្លាប់ព្រលឹងរបស់គាត់នឹងត្រូវបានផ្ទេរទៅពិភពខាងវិញ្ញាណ ហើយប្រសិនបើស្ត្រីមានផ្ទៃពោះនោះចូលរួមពិធីបុណ្យសព ជាហេតុឲ្យទារកដែលមិនទាន់កើតអាចសម្រេចចិត្តទៅពិភពខាងវិញ្ញាណជាមួយព្រលឹងរបស់មនុស្សដែលស្លាប់ដែលជាហេតុអាចបណ្តាលឱ្យរលូតកូន។

A2 45

ហើយពួកគេគិតថា ទារកនោះបើទោះបីជាមិនរលូតក៏អាចមានភ្នែកដែលមើលឃើញពពួកអមនុស្សផងដែរ។ ហេតុនេះវាបង្កជាផលរំខានយ៉ាងខ្លាំងដល់ការរស់នៅដល់ពួកគេ ដោយធ្វើឱ្យពួកគេមានភាពភ័យខ្លាចជាមួយនឹងវិញ្ញាណអាក្រក់ដែលនៅជុំវិញខ្លួន។ ហេតុនេះហើយ វាត្រូវបានគេហាមឃាត់យ៉ាងតឹងរ៉ឹងសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលចូលរួមពិធីបុណ្យសពព្រោះវាអាចបង្កបញ្ហាដល់ទារក ឬ សូម្បីតែម្តាយ។ ហើយពួកគេក៏ជឿដែរថាអំពើអាក្រក់ភាគច្រើនគឺត្រូវបានទាក់ទាញទៅលើស្រ្តីមានផ្ទៃពោះ ដូចជាខ្មោចព្រាយបិសាចចូលសណ្ឋិតជាដើម៕

Pregnant Gf22efec03_1920

A1 43

ប្រភព ៖ បរទេស

ប្រែសម្រួល៖ SreyNoch Long