ប្រវត្តិ « គុយទាវទូក » ដែលជាគុយទាវល្បី និងឆ្ងាញ់បំផុតរបស់ថៃ

គុយទាវទូក ก๋วยเตี๋ยวเรือ ឬ น้ำตก គឺជាម្ហូបអាហារដ៏ពេញនិយមមួយនៅប៉ែកអាស៊ី ដែលគេតែងតែស្គាល់ថាជាម្ហូបអាហាររបស់ថៃ។ គុយទាវទូក នេះមានទឹកស៊ុបពណ៌ខ្មៅរម្ងាស់ចេញពីឈាមគោ ដែលនាំឲ្យមានរសជាតិប្លែកពីគុយទាវដទៃទៀត។

260727851_10209626172447350_319437982225483660_n

គុយទាវទូក មានដើមកំណើតដំបូងបង្អស់នៅក្នុងប្រទេសថៃនៅតំបន់ Rangsit ក្នុងខេត្ត Pathum Thani។ នៅជំនាន់នោះខេត្ត Pathum Thani គឺសម្បូរទៅដោយកំពង់ផែដែលបាននាំឲ្យអ្នកជំនួញចិនមកជួញដូរ និងរស់នៅតាមមាត់ទឹកយ៉ាងច្រើនកុះករ។ ហើយក្នុងនោះជនជាតិចិន បានចាប់ផ្តើមលក់គុយទាវនៅលើទូក ដែលនាំឲ្យគេហៅវាថាជាគុយទាវទូករហូតមកដល់សព្វថ្ងៃនេះ។

3446784145_cf4868228c_b

គុយទាវទូក ជំនាន់ដើមភាគច្រើនគេញុំាវាក្នុងចានតូចៗ ដែលមានលក្ខណៈខុសពីចានគុយទាវធម្មតា។ រីឯហេតុផលនោះគឺដោយសារតែកាលពីមុនគេលក់វានៅលើទូក ដូចនេះគឺគេមិនអាចប្រើចានដែលធំពេកនោះទេ ព្រោះវានាំឲ្យធ្ងន់ ឬ អាចបណ្តាលឲ្យលិចទូក។ យ៉ាងណាមិញ អ្នកខ្លះគិតថា នេះគ្រាន់តែជាល្បិចអ្នកលក់បញ្ឆោតឲ្យភ្ញៀវកម្មង់ញុំាឲ្យច្រើនប៉ុណ្ណោះ ព្រោះគុយទាវទូកមួយចានគឺញុំាមិនឆ្អែតឡើយ។

580860

ម្យ៉ាងទៀត កាលពីមុនអ្នកលក់គុយទាវទូក តែងតែសម្អាតចានដែលភ្ញៀវបរិភោគរួចក្នុងទឹកនៅម្តុំកំពង់ផែនោះតែម្តង តែដោយសារតែឥឡូវទឹកត្រូវបានបំពុលដោយសាររោងចក្រផ្សេងៗធ្វើឲ្យប្រពៃណីគុយទាវទូកត្រូវបានបាត់បង់បន្តិចម្តងៗ។ យ៉ាងណាមិញ សព្វថ្ងៃគេអាចរកគុយទាវទូកញុំាបានតែតាមភោជនីយដ្ធានតែប៉ុណ្ណោះ ហើយវាក៏ត្រូវបានគេនាំទៅលក់នៅប្រទេសដទៃទៀតផងដែរ ដោយក្នុងនោះមានដូចជាប្រទេសកម្ពុជាជាដើម ដោយហាងខ្លះបានហៅវាថា គុយទាវទូក គុយទាវទឹកខ្មៅ ឬ ណាមតុក ( น้ำตก ) ជាដើម។

3 7

ប្រសិនជាលោកអ្នកចង់ទទួលទាន គុយទាវទូក គុយទាវទឹកខ្មៅ ឬ ណាមតុក น้ำตก ដែលមានរសជាតិដើមឆ្ងាញ់របស់ថៃនោះ ឬបាយគុយទាវ រសជាតិបែបខ្មែរថៃ លោកអ្នកអាចមកហាង « តាំក្រះធើយ សាខាបឹងស្នោរ » មានទីតាំង នៅលើផ្លូវជាតិលេខ១ ហួសផ្លូវចូលពេទ្យជោរៃ ៥០ម៉ែត្រ ( ជិះពីស្ពានច្បារអំពៅ ) ឬអាចស្វែងរកបានតាមរយៈ Google Map: https://maps.app.goo.gl/kmvtQQ5Kyxgq443X7 ដោយអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 085 619 619 (Telegram) ៕

១២២

១២

១២២២

Cover Tum

ប្រភព ៖ បរទេស

ប្រែសម្រួល៖ SreyNoch Long