ស្មានមានតែក្នុងរឿងទេ! « ផ្កាឈូកទឹកកក » មានពិត ហើយអត្ថប្រយោជន៍ច្រើន

ផ្កាឈូកទឹកកក (Snow Lotus) គឺជារុក្ខជាតិដែលពិសេស និងកម្របំផុត ដែលភាគច្រើនមាននៅតែខ្ពង់រាប Qinghai-Tibetan និងនៅម្តុំជិតៗនោះប៉ុណ្ណោះ។ ដោយជានិច្ចកាល វាតែងតែដុះនៅម្តុំក្រហែងថ្មនៅលើភ្នំទឹកកក ដែលមានរយៈកម្ពស់ប្រហែល ៤៨០០ ទៅ ៥៨០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។

2 9

ផ្កាឈូកទឹកកក ជាប្រភេទរុក្ខជាតិដែលដុះតាមរដូវកាលរបស់វា និងធន់នឹងបរិយាកាសខាងក្រៅ។ ហើយជាទូទៅ វាត្រូវការរយៈពេល ៣ ទៅ ៥ឆ្នាំ ដើម្បីលូតលាស់ពេញវ័យ និងអាចយកមកប្រើប្រាស់បាន។ រុក្ខជាតិមួយនេះក៏ត្រូវបានគេប្រៀបធៀបទៅនឹងនិមិត្តសញ្ញា Ying និង Yang ផងដែរ ដោយសារតែវាត្រូវការសីតុណ្ហភាពត្រជាក់ដើម្បីលូតលាស់។ គេអាចយករុក្ខជាតិនេះទៅប្រើប្រាស់ជាឱសថព្យាបាលបានច្រើនមុខ តែមានរសជាតិល្វីង។

1 10

រីឯធម្មជាតិនៃផ្កាឈូកទឹកកក គឺមានសារធាតុបញ្ចុះកម្តៅ ដែលសាកសមសម្រាប់ការព្យាបាលជម្ងឺគ្រុនក្តៅ និងរលាកសន្លាក់ជាដើម។ ហើយវាក៏អាចជួយកាត់បន្ថយការឈឺចាប់ សម្រួលសរសៃឈាម និងសម្រួលបរិវេណស្បូនរបស់មនុស្សស្រីថែមទៀតផង។

3 10

មិនត្រឹមតែប៉ុណ្ណោះ ផ្កាឈូកទឹកកក ក៏ល្អសម្រាប់ក្រលៀន ដោយថែមទាំងជំនួយដល់សុខភាពផ្លួវភេទបុរស និងធ្វើឲ្យវដ្តរដូវស្ត្រីមកទៀងផងដែរ។ ដូច្នេះហើយ ទើបគេភាគច្រើនយករុក្ខជាតិមួយនេះមកចម្រាញ់ជាទឹកលាយជាមួយទឹកត្រចៀកកាំ ឬ ជាគ្រាប់សម្រាប់លេប៕

4 9

5 9

ប្រភព ៖ បរទេស

ប្រែសម្រួល៖ SreyNoch Long