បិទជើងហោះហើរយូរហើយ! នឹកបាយស្រូបរសជាតិថៃអត់ អាចមករកនៅហាងនេះបានធានារសជាតិដើមឆ្ងាញ់

« តាំក្រះធើយ » គឺជាហាងអាហារបែបថៃឦសាន ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ថាជាហាងដែលមានមុខម្ហូបចម្រុះឆ្ងាញ់គ្រប់មុខដូចជាម្ហូបប្រភេទ ឡាប ញាំ ស្ងោរ បំពង ឆា និងចៀន ជាពិសេសគឺមុខម្ហូបបែបបុកល្ហុងថៃ ដែលទទួលបានការគាំទ្រ និងពេញនិយមខ្លាំងជាងគេ ថាមានរសជាតិឆ្ងាញ់ប្លែកជាប់ចិត្តខុសពីហាងដទៃផងដែរ។

259056784_10209626168967263_4161688041843289579_n

260177882_10209626175767433_7144241713185995417_n

ពេលនេះ « តាំក្រះធើយសាខាបឹងស្នោរ » ដែលគ្រប់គ្នាស្គាល់ថាជាទីតាំងស្រស់ស្រាយបែបធម្មជាតិខៀវស្រងាត់ បានបន្ថែមមុខម្ហូបថ្មីជាច្រើនមុខច្រើនបែបបន្ថែមទៀតនោះគឺ ការបើកបម្រើអាហារពេលព្រឹក ដែលមានទាំងអាហារបែបខ្មែរ និងថៃ ជាប្រភេទគុយទាវ និងបាយស្រូបរូបមន្តថ្មីពិសេស រួមទាំងកាហ្វេ និងភេសជ្ជៈច្រើនមុខសុទ្ធតែឆ្ងាញ់ពិសា ដោយនឹងបើកលក់ជាផ្លូវការចាប់ពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅហើយ ចាប់ពីម៉ោង ៦ និង៣០នាទីព្រឹក ដល់ម៉ោង ១១ ថ្ងៃត្រង់។

263414312_1292599024575176_4870674782631127216_n

258607316_10209626177247470_1488973814449587534_n

261778705_3157687831221157_3918860509540405828_n

សម្រាប់អ្នកដែលនឹករសជាតិបាយស្រូប និងគុយទាវបែបថៃ អាចមកទទួលទាននៅ «តាំក្រះធើយបឹងស្នោរ » ធានាថាឆ្ងាញ់ រសជាតិថៃដើម ថែមទាំងមានអង្គុយនៅក្នុងហាងទំនើបម៉ាស៊ីនត្រជាក់ក៏បាន អង្គុយខាងក្រៅអង្គុយមាត់ទឹកក៏បាន ឬអង្គុយនៅក្នុងកញ្ចុះអមដោយរុក្ខជាតិខៀវខ្ចីត្រជាក់ស្រស់ស្រាយរឹតតែពិសេស ស័ក្តិសមបំផុតសម្រាប់ការទទួលទានជួបជុំមិត្តភក្តិ និងក្រុមគ្រួសារលំហែអារម្មណ៍បាន ពិសេសអាហារវិញមានតម្លៃសមរម្យអាចទទួលយកបាន និងមានរសជាតិឆ្ងាញ់ពិសាទៀតផង។

260727851_10209626172447350_319437982225483660_n

260595195_10209626174847410_3760845025133817421_n

260241911_10209626161727082_9047484807597144907_n

គួរឱ្យដឹងផងដែរថា « តាំក្រះធើយ សាខាបឹងស្នោរ » មានទីតាំង នៅលើផ្លូវជាតិលេខ១ ហួសផ្លូវចូលពេទ្យជោរៃ ៥០ម៉ែត្រ ( ជិះពីស្ពានច្បារអំពៅ ) ឬអាចស្វែងរកបានតាមរយៈ Google Map: https://maps.app.goo.gl/kmvtQQ5Kyxgq443X7 ដោយអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 085 619 619 (Telegram) ៕

261956274_1292598994575179_692802584972036158_n

262373795_1292598984575180_8174916571251919774_n

258607316_10209626177247470_1488973814449587534_n

Cover Tum