មកស្គាល់គ្រូហុងស៊ុយល្បីជើងខ្លាំងទាំង ៣ រូបដែលគេជឿថាពូកែខ្លាំង

ពាក្យហុងស៊ុយក្នុងភាសាចិនគឺបានន័យថា «ទឹក និង ខ្យល់»។ ហើយហុងស៊ុយគឺជាជំនឿនៃការទស្សន៍ទាយរបស់ជនជាតិចិនដែលមានតាំងពីយូរលង់ណាស់មកហើយ ដែលគេតែងតែប្រើហុងស៊ុយនេះដើម្បីព្យាករណ៍នូវសំណាង និង ទ្រព្យសម្បត្តិជាដើម។

ចំណែកឯខាងក្រោមនេះគឺជាគ្រូហុងស៊ុយល្បីល្បាញទាំង៣រូប ដែលត្រូវបានគេជឿថាពូកែខ្លាំង៖

1 82

១. Thierry Chow

គាត់គឺជាកូនស្រីរបស់ Chow Hon Ming ដែលជាគ្រូហុងស៊ុយល្បីល្បាញម្នាក់ដែរ។ ហើយបន្ទាប់ពីត្រឡប់មកពីក្រុង Toronto វិញ គាត់ក៏ចាប់ផ្តើមសិក្សាទៅលើការទស្សន៍ទាយហុងស៊ុយដើម្បីបន្តដំណែងគ្រួសារគាត់រហូតក្លាយជាគ្រូហុងស៊ុយដ៏ល្បីល្បាញមួយរូប។

១

២. Louisa Cheung (Yunwenzi)

Louisa Cheung កើតនៅក្នុងគ្រួសារដែលមានជំនឿទៅលើសាសនាដោយមានឪពុកគាត់ជាអ្នកលក់ថ្មគ្រីស្តាល់។ ដូច្នេះគាត់ចាប់ផ្តើមមានចំណាប់អារម្មណ៍ទៅលើការទស្សន៍ទាយនេះតាំងពីគាត់មានអាយុ ១០ឆ្នាំមកម្ល៉េះ ហើយមកដល់សព្វថ្ងៃនេះគាត់គឺមានអតិថិជនដែលគាំទ្រជាច្រើននាក់។

២

៣. Chow Hon Ming

ដូចដែលបាននិយាយពីខាងលើ Chow Hon Ming គឺជាឪពុករបស់ Thierry Chow។ គាត់មានបទពិសោធន៍ទៅលើជំនាញមួយនេះរយៈពេល ៣០ឆ្នាំមកហើយ។ ម្យ៉ាងទៀត គាត់ត្រូវបានគេអញ្ចើញទៅដល់ប្រទេសបារាំងដើម្បីទស្សទាទៀតផង។ គាត់មានជំនាញខាងទស្សន៍ទាយហុងស៊ុយ និងមើលបាតដៃ៕

៣

ប្រភព ៖ បរទេស