មូលហេតុដែលមនុស្សមួយចំនួន មានប្រជ្រុយច្រើនជាងមនុស្សទូទៅ

ប្រជ្រុយគឺមាននៅលើដងខ្លួន ឬ នៅលើមុខគ្រាន់មនុស្សភាគច្រើន តែខុសត្រង់អ្នកខ្លះមានតិច រីឯអ្នកខ្លះទៀតមានច្រើន។ តាមពិតទៅប្រជ្រុយគឺជាការប្រមូលផ្តុំនៃកោសិកាមេឡាណូស៊ីតនៅលើស្បែក។ ហើយអ្នកដែលមានស្បែកសភាគច្រើនមានប្រជ្រុយច្រើនជាងអ្នកដែលមានសម្បុរស្រអែម។

1 83

ជាទូទៅ គេមិនទាន់អាចដឹងថាប្រជ្រុយកើតឡើងដោយសារអ្វីអោយពិតប្រាកដនោះទេ ប៉ុន្តែគេអាចប៉ាន់ស្មានថាមកពីកត្តាច្រើនយ៉ាង។ ដោយប្រជ្រុយខ្លះមានមកពីកំណើតចំណែកឯប្រជ្រុយខ្លះទៀតអាចកើតចេញមកដោយសារកត្តាដូចជា៖

-អាយុកាន់តែច្រើន

-ស្បែកស

-តំណពូជ ឬ គ្រួសារមានប្រជ្រុយច្រើនដែរ

-ប្រតិកម្មនឹងថ្នាំផ្សេងៗដូចជា អង់ទីប្យូទិច អរម៉ូន ឬ Antidepressants

-មុយតាស្យុង

-ការត្រូវពន្លឺថ្ងៃច្រើនពេកជាដើម។

2 74

នេះគឺគ្រាន់តែជាចំណែកខ្លះដែលនាំឲ្យមនុស្សមួយចំនួនមានប្រជ្រុយច្រើនជាងមនុស្សទូទៅប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអ្នកចាប់អារម្មណ៍ថាប្រជ្រុយខ្លះផ្តល់ការរំខានដូចជារមាស់ ចេញឈាមឬ ខ្ទុះនោះ អ្នកគួរតែទៅប្រឹក្សាជាមួយគ្រូពេទ្យភ្លាមៗព្រោះវាអាចជាសញ្ញានៃជម្ងឺមហារីកក៏ថាបាន៕

3 80

ប្រភព ៖ បរទេស

កែសម្រួល៖ Sreynoch Long