មិនដឹងសោះម្ហូបថ្លៃៗពេលនេះ បើកាលពីមុនវិញគេចាត់ទុកជាអាហារអ្នកក្រទៅវិញ

ពីមួយជំនាន់ទៅមួយជំនាន់ តម្លៃរបស់ម្ហូបអាហារគឺត្រូវបានផ្លាស់ប្តូរឥតឈប់ឈរដែលម្ហូបអាហារខ្លះដែលពីមុនធ្លាប់តែអ្នកក្របរិភោគ ប៉ុន្តែឥឡូវប្រែក្លាយជាម្ហូបដែលមានតម្លៃថ្លៃសម្រាប់តែអ្នកអភិជនទៅវិញ៖

1 84

១. បង្កង

កាលពីពាក់កណ្តាលសតវត្សទី១៩ បង្កងត្រូវបានគេចាត់ទុកជាសត្វល្អិតចង្រៃ។ ដោយគេតែងតែមើលវាយតម្លៃអ្នកដែលបរិភោគបង្កងជាមនុស្សដែលអត់ឃ្លាន និង ជាទាសករជាដើម។ ប៉ុន្តែបច្ចុប្បន្នវាបែរជាក្លាយជាអាហារដ៏មានតម្លៃទៅវិញ។

2 75

២. អយស្ទើរ

កាលពីមុន អយស្ទើរមានស្ទើគ្រប់ទីកន្លែងហើយអ្នកដែលមានជីវភាពមធ្យមមិនត្រូវការអ្វីច្រើននោះទេ ពោលគឺមានអយស្ទើរមួយធុងគឺគ្រប់គ្រាន់សម្រាប់បរិភោគហើយ។ ប៉ុន្តែបន្ទាប់ពិបដិវត្តន៍ឧស្សាហកម្មមក អយស្ទើរក៏ចាប់ផ្តើមខ្សត់ទៅៗ និង តម្លៃក៏ចាប់ផ្តើមឡើងថ្លៃ។

4 76

៣. Caviar

ពងត្រី Caviar គឺជាម្ហូបអាហារដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ យ៉ាងណាមិញ កាលពី១០០ឆ្នាំមុនគ្មានអ្នកឲ្យតម្លៃនោះទេ ដោយវាគ្រាន់តែជាអាហារសម្រន់មកហ្វ្រីជាមួយសាំងវិចប៉ុណ្ណោះ។

5 60

៤.សាល់ម៉ុន

កាលពីមុនកំឡុងឆ្នាំ១៩៥០នៅចក្រភពអង់គ្លេស និង អ៊ីឡង់ សាល់ម៉ុនគឺមានតម្លៃថោកយ៉ាងខ្លាំងដែលសូម្បីតែអ្នកបម្រើក៏អាចហូបបានដែរ៕

6 33

ប្រភព ៖ បរទេស

កែសម្រួលដោយ៖​ Sreynoch Long