ការយកខ្សែចងសក់រុំជុំវិញកដៃ ពិតជាមានគុណវិបត្តិចំពោះសុខភាពខ្លាំងណាស់

ជាធម្មតា ស្ត្រីជាច្រើនតែងតែត្រូវបានគេប្រទះឃើញពាក់ខ្សែចងសក់នៅជុំវិញកដៃរបស់ពួកគេ ជាពិសេសនោះគឺនៅពេលដែលភ្លេចខ្លួន។ ប៉ុន្តែការធ្វើបែបនេះគឺអាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរមួយចំនួនដែលរួមមានដូចជា៖

១. ធ្វើឱ្យបេះដូងរបស់អ្នកធ្វើការកាន់តែច្រើន

សរីរាង្គសំខាន់មួយនៃរាងកាយរបស់យើងគឺបេះដូងដែលមានមុខងារជាច្រើន រួមមាន ផ្គត់ផ្គង់អុកស៊ីហ្សែន សារធាតុចិញ្ចឹមដល់ជាលិកា និង ការបញ្ចេញកាបូនឌីអុកស៊ីត។ ប៉ុន្តែការងារសំខាន់បំផុតរបស់បេះដូងគឺការបូមឈាមពាសពេញរាងកាយតាមរយៈប្រព័ន្ធឈាមរត់។ ហើយនៅពេលអ្នកចងខ្សែយឺតនៅជុំវិញកដៃ បេះដូងត្រូវបានបង្ខំឱ្យបូមឈាមកាន់តែខ្លាំង ព្រោះវាកំពុងព្យាយាមបញ្ជូនឈាមទៅកាន់គ្រប់សរីរាង្គ រួមទាំងចុងម្រាមដៃរបស់អ្នក។ ដូចនេះអ្នកមិនត្រឹមតែដាក់សម្ពាធដែលមិនចាំបាច់លើបេះដូងរបស់អ្នកប៉ុណ្ណោះទេ តែថែមទាំងនៅលើសរសៃម្រាមដៃទៀតផង។

1 93

២.ការឆ្លងមេរោគលើស្បែក

ខ្សែចងសក់ជាភ្នាក់ងារចម្លងមេរោគ និង បាក់តេរី។ ហើយនៅពេលអ្នកបន្តយកខ្សែចងសក់ពាក់លើកដៃ នោះវាបណ្តាលឱ្យមានស្នាមប្រេះតូចៗនៅលើស្បែករបស់អ្នក និង ធ្វើឱ្យមេរោគនៅលើខ្សែភ្ជាប់ចូលទៅក្នុងខ្លួនរបស់អ្នកតាមរយៈស្បែក។

2 84

៣.ការខូចខាតស្បែក

សម្រាប់ក្មេងស្រីវ័យក្មេង និង សម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម ដោយការពាក់ខ្សែចងសក់ជុំវិញកដៃរយៈពេលយូរ នោះគឺអាចបណ្តាលឱ្យមានស្នាម និង រលាកស្បែកផងដែរ។

3 90

៤. រំខានដល់ចរន្តឈាម

ឈាមរត់បានត្រឹមត្រូវ គឺជាតម្រូវការរបស់រាងកាយយើង។ មុខងារនេះអនុញ្ញាតឱ្យលំហូរអុកស៊ីសែនមិនរំខានដល់សរីរាង្គទាំងអស់ ប៉ុន្តែសំខាន់បំផុតគឺខួរក្បាល។ បើគ្មានឈាមរត់បានត្រឹមត្រូវ វាអាចក្លាយជាការលំបាកខ្លាំងសម្រាប់រាងកាយក្នុងការធ្វើការ។ លើសពីនេះទៅទៀត អ្នកត្រូវចងចាំថា លំហូរឈាមរលូនគឺជួយឱ្យស្បែកមានសុខភាពល្អ និង ការលូតលាស់កោសិកាបានយ៉ាងប្រសើរ។ ប៉ុន្តែនៅពេលដែលខ្សែចងសក់រិតនៅលើស្បែករបស់អ្នក វានឹងបណ្តាលឱ្យរំខានដល់ចរន្តឈាមជាក់ជាមិនខាន៕

4 85

ប្រភព ៖ បរទេស

កែសម្រួលដោយ៖ SreyNoch Long