ពិតជាចម្លែកមែន! ទារកទើបនឹងកើតមានអាយុ ២៤ឆ្នាំ តាមពិតដោយសារមូលហេតុមួយនេះសោះ (មានវីដេអូ)

យោងតាមកាសែតញូវយ៉កប៉ុស្តិ៍ បានផ្សព្វផ្សាយថា Tina Gibson អាយុ ២៦ឆ្នាំ បានផ្តល់កំណើតកូនស្រីដ៏មានសុខភាពល្អម្នាក់ឈ្មោះ Emma Wren ដែលមានទម្ងន់ជិត ៣គីឡូក្រាមនៅថ្ងៃទី២៥។ Emma ត្រូវបានបង្កកំណើតដោយជោគជ័យកាលពី ២៤ឆ្នាំមុន ប៉ុន្តែជំនួសឱ្យការដាក់បញ្ចូលក្នុងស្បូនអំប្រ៊ីយ៉ុង ដែលត្រូវបានរក្សាទុកក្នុងទម្រង់កក។ នៅពេលអំប្រ៊ីយ៉ុងត្រូវបានកក ម្តាយរបស់ Emma មានអាយុតែ ១ឆ្នាំកន្លះប៉ុណ្ណោះ។

1

Tina និងប្តីរបស់នាងឈ្មោះ Benjamin អាយុ ៣៣ឆ្នាំ មិនអាចមានកូនបានទេដោយសារ Benjamin មានជំងឺសរសៃប្រសាទ (ដុំសាច់ក្នុងខួរក្បាល) ដែលបណ្តាលឱ្យគ្មានកូន។ នៅពេលពួកគេទាំងពីរនាក់មានគម្រោងយកកូន ពួកគេបានទៅមជ្ឈមណ្ឌលបរិច្ចាគ អំប្រ៊ីយ៉ុងជាតិ ហើយមានការភ្ញាក់ផ្អើលដែលដឹងថា អំប្រ៊ីយ៉ុងដែលពួកគេបានយកទៅចិញ្ចឹមត្រូវបានកកនៅថ្ងៃទី១៤ ខែតុលាឆ្នាំ ១៩៩២។

2

Tina បានប្រាប់ CNN ថា “នៅថ្ងៃនោះ ពេលខ្ញុំមកដល់ផ្ទះ ខ្ញុំបានមើល Benjamin ហើយនិយាយថា ខ្ញុំគិតថាយើងត្រូវការដាក់ពាក្យសុំ អំប្រ៊ីយ៉ុង”។ នៅពេលយល់ព្រមគ្នាហើយ អ្នកទាំងពីរបានចាប់ផ្តើមដំណើរការជ្រើសរើសអំប្រ៊ីយ៉ុងមួយក្នុងចំណោម ៣០០ ដើម្បីដាក់បញ្ចូលក្នុងស្បូនរបស់ Tina ។ Tina បាននិយាយថា "អារម្មណ៍ពិតជារីករាយ ហើយមានអំប្រ៊ីយ៉ុងបង្កកច្រើនណាស់ យើងមិនដឹងថាត្រូវជ្រើសរើសមួយណាទេ" ។

3

4

គូស្វាមីភរិយាវ័យក្មេងនេះបានចាប់ផ្តើមជម្រើស ដោយថ្លឹងថ្លែងពីកត្តារាងកាយដូចជា ទម្ងន់ និងកម្ពស់របស់ឪពុកម្តាយអំប្រ៊ីយ៉ុង បន្ទាប់មកកត្តាផ្សេងទៀតដូចជា ប្រវត្តិវេជ្ជសាស្ត្រ។ ចុងក្រោយ ពួកគេមិនដឹង ទេថា ជម្រើសចុងក្រោយរបស់ពួកគេ គឺអំប្រ៊ីយ៉ុងដែលបានបង្កកកាលពី ២៥ឆ្នាំមុន។ នេះគឺជាអំប្រ៊ីយ៉ុងបង្កកដែលវែងជាងគេបំផុត ដែលមិនធ្លាប់មាន និងរស់រានមានជីវិតនេះ បើយោងតាមអ្នកស្រាវជ្រាវនៅឯមន្ទីរពិសោធន៍វេជ្ជសាស្ត្រ Preston នៃសាកលវិទ្យាល័យ Tennessee។

5

6

Benjamin ដែលជាឪពុក បាននិយាយដោយភាពរីករាយថា៖ “Emma គឺជាអព្ភូតហេតុដ៏ផ្អែមល្ហែម។ ខ្ញុំគិតថា Emma មើលទៅពិតជាល្អឥតខ្ចោះសមនឹងត្រូវកកអស់ជាច្រើនទសវត្សរ៍មកហើយ”។ ចំណែកឯ Tina វិញថា នាងមិនខ្វល់ថាកូនស្រីរបស់នាង ត្រូវកកយូរប៉ុណ្ណាទេមុនពេលកើត។ ខ្ញុំគ្រាន់តែចង់មានកូន។ ខ្ញុំមិនខ្វល់ថា នេះជាកំណត់ត្រាពិភពលោក ឬអត់ទេ។ យើងពិតជាដឹងគុណ និងប្រទានពរយ៉ាងខ្លាំង។ នាងគឺជាអំណោយបុណ្យណូអែលដ៏ថ្លៃថ្លាពីព្រះ” ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖