ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ បានលាចាកលោកយ៉ាងអាថ៌កំបាំង បន្ទាប់ពីធ្វើពិធីខួបកំណើតរួច នៅពេលឆែកមើលគណនី TikTok ទើបស្រក់ទឹកភ្នែក (មានវីដេអូ)

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំនេះ ក្មេងប្រុសឈ្មោះ Ethan Bourne អាយុ ១២ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់ភ្លាមៗ នៅក្នុងបន្ទប់របស់គាត់ បន្ទាប់ពីគាត់ទើបធ្វើពិធីខួបកំណើតរួច។ ការចាកចេញរបស់ Ethan បានធ្វើឱ្យក្រុមគ្រួសារមានការស្រឡាំងកាំង និងភ្ញាក់ផ្អើល។ ហើយយោងតាមការស៊ើបអង្កេតដំបូងរបស់ប៉ូលីស ក្មេងប្រុសនេះ បានធ្វើអត្តឃាតខ្លួនឯង ហើយមិនឃើញមានសញ្ញាអ្វីគួរឱ្យសង្ស័យថានេះជាអំពើឃាតកម្មឡើយ។

1

ទោះយ៉ាងណាក្រុមគ្រួសាររបស់ Ethan មិនពេញចិត្តទាំងស្រុងចំពោះការសន្និដ្ឋាននេះទេ ព្រោះក្មេងប្រុសនេះតែងតែត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានភាពរីករាយ និងវិជ្ជមានបំផុត ដោយគ្មានហេតុផលធ្វើអត្តឃាតខ្លួនឯងទេ។

2

3

ជីដូនរបស់ Ethan បាននិយាយដោយញាក់ញ័រថា៖ “Ethan ជាធម្មតាគាត់ចូលចិត្តរថយន្ត បាល់ទាត់ លេងកីឡា លេងហ្គេម PlayStation និងស្រឡាញ់សត្វ។ Ethan ក៏ជាក្មេងប្រុសដែលយកចិត្តទុកដាក់ និងគួរអោយស្រលាញ់ ហើយថ្មីៗនេះ យើងមានសំណួរជាច្រើនថា ហេតុអ្វីបានជារឿងដ៏អាក្រក់នេះអាចកើតឡើង ?

បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេល ៧ខែ នៅដើមខែសីហានេះ តុលាការស្រុក Walthamstow ទីក្រុងឡុងដ៍ បានធ្វើការសន្និដ្ឋានចុងក្រោយអំពីករណីរបស់ Ethan ថា ក្មេងប្រុសនេះពិតជាបានធ្វើអត្តឃាត មិនមែនជាឧបទ្ទវហេតុ ឬឃាតកម្មឡើយ។

បន្ទាប់ពី Ethan ស្លាប់ ប៉ូលីស និងម្តាយរបស់គាត់ បានពិនិត្យមើលគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម និងសកម្មភាពអ៊ិនធឺណែតរបស់គាត់មុនពេលគាត់ស្លាប់។ លទ្ធផលនោះ គឺបានធ្វើឱ្យក្រុមគ្រួសារនេះភ្ញាក់ផ្អើល។ មុនពេលធ្វើអត្តឃាត គណនីTikTokរបស់Ethan បានមើលវីដេអូជាច្រើន ដែលមានខ្លឹមសារអវិជ្ជមាន និងចំរៀងពណ៌ខ្មៅ ដែលមានអត្ថបទទាក់ទងនឹងការធ្វើអត្តឃាត ហើយក្មេងប្រុសនេះ ថែមទាំងថតអេក្រង់ និងរក្សាទុកមាតិកាអាក្រក់ៗជាច្រើន។

4

5

លើសពីនេះ ប៉ូលីសក៏បានស្រង់យកទិន្នន័យចូលប្រើនៅលើកុំព្យូទ័រយួរដៃផ្ទាល់ខ្លួនរបស់ Ethan ផងដែរ។ ដោយឃើញថា Ethan ធ្លាប់ស្វែងរកពាក្យគន្លឹះGoogleជាច្រើន ដែលនិយាយថា “របៀបរកប៉ា”។ វាត្រូវបានគេដឹងថា ពុករបស់ Ethan បានចាកចេញនៅពេលគាត់មានអាយុតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ Ethan ត្រូវបានម្តាយ ពុកចុង និងជីដូន ជាអ្នកចិញ្ចឹមបីបាច់ក្នុងបរិយាកាសដោយសេចក្តីស្រលាញ់ ដូច្នេះគ្រួសារមិនដែលគិតថា នេះនឹងជាស្នាមរបួស និងខូចចិត្តនៅក្នុងចិត្តក្មេងប្រុសនោះទេ។

លោកអធិការ Graeme Irvine ដែលបានស៊ើបអង្កេតហេតុការណ៍នេះផ្ទាល់ បាននិយាយថា ថ្វីត្បិតតែគាត់តែងតែមានភាពរីករាយ និងធម្មតានៅខាងក្រៅក៏ដោយ តែចិត្តវិទ្យារបស់ក្មេងជំទង់ដែលទើបតែឈានចូលពេញវ័យ គឺមានភាពរសើបខ្លាំង។ រួមជាមួយការប្រឈមមុខនឹងមាតិកាដែលបង្កគ្រោះថ្នាក់នៅលើអ៊ិនធឺណែត ហើយ Ethan បានបង្កើតគំនិតអវិជ្ជមាន និងធ្វើសកម្មភាពដែលធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល។

6

នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ My London ជីដូនរបស់ Ethan បាននិយាយថា គ្រួសារនេះពិតជាបែកបាក់ និងមានការសោកស្តាយជាខ្លាំង។ គាត់បានចែករំលែកថា “គ្រួសារខ្ញុំមាន ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ ដែលបានយកជីវិតខ្លួនឯង ដោយសារតែការធ្លាក់ទឹកចិត្ត និងការគិតអវិជ្ជមានដោយគ្មាននរណាឃើញសញ្ញាអ្វីពីមុន។ យើងមិនរំពឹងថា ចិត្តវិទ្យារបស់ក្មេងៗនៅក្នុងក្រុមអាយុនេះអាចមានភាពរសើបខ្លាំង ដូច្នេះខ្ញុំសង្ឃឹមថា រឿងនេះដើរតួជាការដាស់ស្មារតីដល់គ្រួសារជាច្រើនផ្សេងទៀត។ សូមយកចិត្តទុកដាក់បន្ថែមទៀតអំពីសុខភាពផ្លូវចិត្តរបស់កូនៗ អ្នកនឹងរៀបចំខ្លឹមសារដែលធ្វើតាមការចូលប្រើអ៊ីនធឺណិតរបស់កុមារកាន់តែតឹងរឹង”៕

សូមទស្សនាវីដេអូដូចខាងក្រោម៖