គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់! ម្តាយរកឃើញកូនស្រីបង្កើតដែលបាត់ខ្លួនកាលពី ២០ឆ្នាំមុន គឺជាកូនប្រសាស្រីកំពុងរៀបអាពាហ៍ពិពាហ៍ជាមួយកូនប្រុសរបស់ខ្លួន តែនៅបន្តកម្មវិធីដល់ចប់ ដោយសារមូលហេតុមួយនេះ(មានវីដេអូ)

កាលពីថ្មីៗនេះ ក្នុងពិធីមង្គលការមួយ នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន ម្តាយរបស់កូនកំលោះ ស្រាប់តែសម្គាល់ឃើញស្នាមដៅកំណើតនៅលើដៃកូនក្រមុំ ស្រដៀងទៅនឹងកូនស្រីរបស់ខ្លួន ដែលបាត់ខ្លួន ដែលបានវង្វេងផ្លូវ កាលពីជាង ២០ឆ្នាំមុន។

1

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន បានឲ្យដឹងថា ក្រោយពីឃើញស្នាមដៅនៅលើកូនប្រសារស្រី ស្ត្រីរូបនេះ បានទៅរកពុកម្តាយរបស់កូនក្រមុំភ្លាមៗ ដើម្បីសួរថាតើពួកគេបានយកកូនគាត់ដែលបានបាត់ខ្លួន មកចិញ្ចឹមកាលពីជាង ២០ឆ្នាំមុន ដែរឬទេ? ដែលធ្វើឲ្យពុកម្តាយរបស់កូនក្រមុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសំណួរនេះ ព្រោះវាជាអាថ៌កំបាំងដែលពួកគេបានរក្សាទុកអស់ជាច្រើនឆ្នាំហើយ សូម្បីតែកូនក្រមុំក៏មិនដឹងដែរ។

2

តាមការស្នើសុំរបស់ “ភាគីខាងប្រុស” ឪពុកម្តាយរបស់កូនក្រមុំ បានប្រាប់ឲ្យដឹងដែរថា ពួកគេពិតជាបានរកឃើញក្មេងស្រីតូចម្នាក់នៅក្បែរផ្លូវជាយូរមកហើយ ហើយបានយកនាងមកចិញ្ចឹមតាំងពីពេលនោះមក។

នៅពេលដឹងដំណឹងនេះ កូនក្រមុំបានស្រក់ទឹកភ្នែក ហើយរៀបរាប់ពីគ្រាដែលនាងបានទទួលម្តាយក្មេករបស់នាងមកវិញថា “រីករាយជាងថ្ងៃមង្គលការ”។ កូនក្រមុំបានឱបមុខរបស់នាង ហើយយំ បន្ទាប់ពីទទួលយកម្តាយបង្កើតរបស់នាងនៅក្នុងពិធីមង្គលការរបស់ខ្លួនផ្ទាល់។

3

ទោះយ៉ាងណាភ្ញៀវទាំងអស់បានសម្តែងការព្រួយបារម្ភថា ប្រសិនបើកូនក្រមុំ និងកូនកំលោះ ត្រូវជាបងប្អូននឹងគ្នាពួកគេមិនអាចរៀបការបានឡើយ។ ប៉ុន្តែមិនយូរប៉ុន្មានម្តាយរបស់កូនកំលោះ ក៏បានបង្ហាញព័ត៌មានគួរឱ្យភ្ញាក់ផ្អើលមួយទៀតថា នាងមិនប្រឆាំងនឹងអាពាហ៍ពិពាហ៍ទេ ព្រោះកូនកំលោះក៏ជាកូនចិញ្ចឹមរបស់នាងដែរ។

យោងតាមសារព័ត៌មាន Oriental Daily បានអោយដឹងថា ស្ត្រីម្នាក់នេះបានយកកូនប្រុសដែលខ្លួនចិញ្ចឹម (ឥឡូវជាកូនកំលោះ) បន្ទាប់ពីអស់សង្ឃឹមក្នុងការស្វែងរកកូនស្រីដែលបាត់ខ្លួន។ គាត់ប្រឹងស្វែងរកកូនស្រីរបស់គាត់អស់ជាច្រើនឆ្នាំ តែគ្មានប្រយោជន៍។

4

នៅពេលដែលការពិតទាំងអស់ត្រូវបានលាតត្រដាង កូនក្រមុំថ្មីមានអារម្មណ៍ធូរស្រាល ហើយបន្តរៀបចំពិធីមង្គលការ។ ក្នុងពេលជាមួយគ្នានេះដែរ អ្នករាល់គ្នាដែលចូលរួមពិធីមង្គលការមានអារម្មណ៍សប្បាយរីករាយទ្វេដង ហើយបានផ្ញើសេចក្តីជូនពរដ៏ល្អបំផុតរបស់ពួកគេទៅកាន់កូនក្រមុំ និងកូនកំលោះ ក៏ដូចជាម្តាយ និងកូនស្រីដែលទើបរៀបអាពាហ៍ពិពាហ៍៕

សូមទស្សនាវីដេអូដូចខាងក្រោម៖