ក្រុមវេជ្ជបណ្ឌិត ហួសចិត្ត និងភ្ញាក់ផ្អើល ពេលស្កេនឃើញសក់នៅក្នុងពោះក្មេងស្រីម្នាក់ មានទម្ងន់ដល់ទៅជាង ១គីឡូក្រាមឯណ្ណោះ (មានវីដេអូ)

យោងតាមក្រុមវេជ្ជបណ្ឌិត ដែលបានធ្វើប្រតិបត្តិការមួយ ដើម្បីយកសក់ ១គីឡូក្រាម ចេញពីក្រពះរបស់ក្មេងស្រីជំទង់ម្នាក់ បន្ទាប់ពីត្រូវបានគេដឹងថា នាងញាំសក់ផ្ទាល់ខ្លួនរបស់នាង។

1

ក្មេងស្រីខាងលើនោះ មានអាយុ១៥ឆ្នាំ មកពីរដ្ឋ Punjab ប្រទេសឥណ្ឌា ត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យ បន្ទាប់ពីនាងមិនអាចបរិភោគ ឬផឹកអ្វីបាន។ ហើយបន្ទាប់ពីការស្កេនរួច គ្រូពេទ្យមានការហួសចិត្ត និងភ្ញាក់ផ្អើលជាខ្លាំង ខណៈម៉ាស៊ីនស្កេនរកឃើញនោះគឺជាសក់របស់មនុស្ស នៅក្នុងក្រពះរបស់នាង និងបានស្នើឲ្យមានការវះកាត់ជាបន្ទាន់ ដើម្បីយកវាចេញ។

2

នាងមានអាការៈប្លែកខុសពីអ្នកជំងឺធម្មតា ធ្វើឲ្យគ្រូពេទ្យមានការងឿងឆ្ងល់ជាខ្លាំង បន្ទាប់ពីរកឃើញថា នាងមានប្រវត្តិញាំសក់របស់ខ្លួនឯង ហើយចាត់ទុកថា ជំងឺនេះកម្រមានណាស់។

3

នាងត្រូវបានគេនិយាយថា បានញាំសក់របស់ខ្លួនឯងអស់រយៈពេលជាង ១ឆ្នាំមកហើយ ដែលលេបចូលក្នុងពោះជាច្រើនម៉ឺនសរសៃ ហើយនាងតែងតែក្អួត នៅពេលដែលនាងហូងអាហារផ្សេងៗជារឿយៗ។

4

ជាសំណាងនាងដែរ ដែលក្រុមគ្រូពេទ្យបានធ្វើការវះកាត់ជោគជ័យផងដែរ ដោយប្រមូលយកសក់ចេញទាំងអស់នៅក្នុងក្រពះរបស់នាង៕

សូមទស្សនាវីដេអូដូចខាងក្រោម៖