ទារិកាអាយុ ១៨ខែម្នាក់ កើតមកមានជម្ងឺចម្លែកដែលកម្រក្នុងពិភពលោក ម្តាយនាងប្រាប់គេថា… ស្តាប់ទៅខ្លោចចិត្តណាស់ (មានវីដេអូ)

ទារិកាឈ្មោះ Madison Gatlin អាយុ ១៨ខែ មកពី Crestview ក្នុងរដ្ឋផ្លរីដា មានរូបរាងចម្លែក ដោយដុះសាច់ដុំនៅលើដៃ និងដើមទ្រូង យ៉ាងធំ ដែលបណ្តាលមកពីសារធាតុរាវឡាំហ្វាតិច នៅក្រោមដៃ និងទ្រូងរបស់នាងតូច។ នេះបើចេញផ្សាយតាមសារព័ត៌មាន Newsely ។

1

ជំងឺប្រភេទនេះមានកម្របំផុត ដែលបណ្តាលមកពីការផ្លាស់ប្តូរហ្សែនធ្វើឲ្យប៉ះពាល់ដល់រាងកាយ ហើយមានត្រឹមតែ ២០០នាក់ប៉ុណ្ណោះ នៅទូទាំងពិភពលោក។

2

បើតាមសំដីរបស់គ្រូពេទ្យ បានឲ្យដឹងថា ទារិកានេះមានសារធាតុរាវមិនប្រក្រតីនៅលើដងខ្លួន ក្នុងពេលថតអេកូនៅ ១៥សប្តាហ៍ គឺពិតជាសំណាងណាស់ ដែលអាចរស់រានមានជីវិត។ ចាប់តាំងពីកំណើតរបស់នាងមក គឺនាងហើមនៅជុំវិញផ្នែកខាងក្រោមដៃ និងដងខ្លួន ហើយបន្តការរីកលូតលាស់រហូត ហើយត្រូវបានគេប៉ាន់ប្រមាណថា មានទម្ងន់ជិត ៣Kg វាហាក់ដូចជាថង់ទឹកមួយ។ ដោយឃើញរូបរាងបែបនេះ ទើបឪពុកម្តាយរបស់នាង បានដាក់រហ័សនាមឲ្យនាងថា “Baby Hulk” ដែលសាច់ដុំមួយនេះ។

5

កូនតូច Madison ត្រូវបានគេចាត់ទុកថា ជាអព្ភូតហេតុផ្នែកវេជ្ជសាស្ត្រ បន្ទាប់ពីប្រឆាំងនឹងការស្លាប់ និងរៀនដើរ ទោះបីជាគ្រូពេទ្យព្យាករណ៍ថា នាងនឹងមិនអាចធ្វើបានក៏ដោយ។ ម្តាយនាងបាននិយាយថា “ផ្នែកខាងលើនៃរាងកាយរបស់នាង មើលទៅដូចនាងឡើងទម្ងន់ ហើយវាធ្វើឱ្យនាងមើលទៅដូចជាកីឡាសាច់ដុំមួយអញ្ចឹង” ដូចនឹង “Baby Hulk”។

3

4

ម្ដាយរបស់នាងតូច បាននិយាយថា មិនមានអ្វីប្លែកទេ សូមកុំខ្លាច និងរើសអើងកូនរបស់ខ្ញុំអី ជាវាសនារបស់នាងទេ ខ្ញុំមិនតូចចិត្តពេលដែលឃើញកូនខ្ញុំបែបនេះទេ ផ្ទុយទៅវិញ ខ្ញុំជាម្ដាយគឺកាន់តែស្រលាញ់ និងអាណិតកូនទ្វេដង៕

6

សូមទស្សនាវីដេអូដូចខាងក្រោម៖