មិនគួរចឹងសោះ! ក្មេងស្រីស្រស់ស្អាតអាយុ ១៥ឆ្នាំម្នាក់ ចងកសម្លាប់ខ្លួនដោយសារតែអាឡែស៊ីនឹងរលកវ៉ាយហ្វាយ (មានវីដេអូ)

ក្មេងស្រីសិស្សសាលាម្នាក់ នៅប្រទេសអង់គ្លេស បានចងកសម្លាប់ខ្លួនដោយសារតែខឹងនឹងគ្រូរបស់នាង មិនជឿថានាងមានអាឡែស៊ីនឹងរលកវ៉ាយហ្វាយ។

1

សារព័ត៌មានដេលីម៉ែល បានរាយការណ៍ថា សាកសពរបស់ក្មេងស្រីខាងលើឈ្មោះ Jenny Fry អាយុ ១៥ឆ្នាំ ត្រូវបានគេរកឃើញចងកពីដើមឈើមួយ នៅក្នុងព្រៃប្រូក ក្បែរផ្ទះរបស់នាង នៅChadlington, Oxon, Oxfordshire ប្រទេសអង់គ្លេស។

2

ក្នុងពេលជំនុំជម្រះ ម្តាយរបស់ Jenny ឈ្មោះ Debra បាននិយាយថា កូនស្រីរបស់នាងទទួលរងពី EHS (Electro-Hypersensitivity-ប្រតិកម្មអាល្លែហ្ស៊ី) ដែលធ្វើឱ្យនាងជារឿយៗមានអារម្មណ៍អស់កម្លាំង ឈឺក្បាល ព្រមទាំងមានបញ្ហាដល់ប្លោកនោមថែមទៀតផង។

នាងចាប់ផ្តើមមានរោគសញ្ញាជាក់ស្តែងចាប់ពីខែតុលាមក បន្ទាប់ពីការស្រាវជ្រាវរួច លោកស្រី Debra បានរកឃើញថា រលកវ៉ាយហ្វាយមានគ្រោះថ្នាក់ខ្លាំងដល់សុខភាព ដូច្នេះក្រុមគ្រួសារបានលុបចោលការតភ្ជាប់វ៉ាយហ្វាយទាំងអស់នៅក្នុងផ្ទះ។

ទោះយ៉ាងណាក៏ដោយ រាល់ពេលដែលនាងទៅសាលា Chipping Norton ដែលមានវ៉ាយហ្វាយគ្របដណ្តប់យ៉ាងទូលំទូលាយ ធ្វើឲ្យ Jenny មានអារម្មណ៍នឿយហត់ខ្លាំង។ ជារឿយៗនាងតែងតែលាក់ខ្លួននៅក្នុង និងក្រៅបន្ទប់រៀន ឬជ្រុងម្ខាងនៃសាលា ដើម្បីធ្វើកិច្ចការផ្ទះរបស់នាងនៅឆ្ងាយពីឧបករណ៍ផ្សាយ។ ដោយសារតែហេតុនេះហើយបានជា ជេននី តែងតែគ្រូដាក់ទណ្ឌកម្មនៅក្នុងថ្នាក់។

3

4

ម្តាយរបស់ជេននី បានឲ្យដឹងបន្ថែមថា “ខ្ញុំបានទៅជួបនាយកសាលា ដើម្បីនិយាយរឿងនេះ ប៉ុន្តែគាត់ថា វ៉ាយហ្វាយនៅសាលាមានសុវត្ថិភាពណាស់ ហើយខ្ញុំក៏បាននិយាយជាមួយគ្រូនៅសាលាជាច្រើនដងអំពីជំងឺចម្លែករបស់កូនស្រីខ្ញុំ ប៉ុន្តែគ្មាននរណាជឿទេ ពួកគេគិតថា គាត់មានជំងឺចម្លែកមួយដែលនាងបង្កើតឡើង។

តាមការស៊ើបអង្កេតរបស់ប៉ូលីស បាននិយាយថា មុនពេលធ្វើអត្តឃាត Jenny បានផ្ញើសារទៅមិត្តម្នាក់ ដើម្បីនិយាយអំពីចេតនារបស់នាង ប៉ុន្តែមិត្តនេះមិនមានទូរស័ព្ទនៅពេលនោះ។

ពុកម្តាយរបស់ Jenny បានបញ្ជាក់ថា ការធ្វើអត្តឃាតរបស់ក្មេងស្រីនេះ គឺដោយសារកំហឹង ព្រោះគ្រូនៅសាលាមិនជឿថា នាងមានអាឡែស៊ីនឹងរលកសញ្ញាវ៉ាយហ្វាយនោះទេ៕

5

6

សូមទស្សនាវីដេអូដូចខាងក្រោម៖