គ្រូអាបធ្មប់ម្នាក់ យកឆ្អឹងខ្មោចរបស់អ្នកស្លាប់ដាក់ចូលតុក្កតាជ័រធ្វើជាកុមារទេព រួចនាំទៅលក់នៅក្រៅប្រទេស ដើម្បីអ្នកជឿជាក់ថា… (មានវីដេអូ)

យោងតាមការបង្ហោះរូបភាព និងវីដេអូឃ្លីប របស់ហ្វេសប៊ុកមួយឈ្មោះ Je Moi v+ ដែលបង្ហាញពីសកម្មភាពរបស់មនុស្សមួយក្រុម ដែលកំពុងតែញាត់របស់អ្វីម្យ៉ាងចូលទៅក្នុងតុក្កតាជ័រ ដែលមានចារឹកអក្ខរាវិរុទ្ធដ៏គួរឱ្យសង្ស័យ។ ក្នុងនោះផងដែរ ក៏មានហិបមួយវែងស្រដៀងនឹងមឈូស ដែលនៅខាងក្នុងនោះដូចជាមានដុំអ្វីម្យ៉ាងសៗយ៉ាងច្រើនច្រកនៅក្នុងថង់ក្រណាត់ពណ៌ស។ បុរសដែលពាក់ខ្សែកអង្កាំធំៗបាននិយាយជាភាសាអង់គ្លេសថា “នេះគឺជាឆ្អឹង (This is a b one)” ដោយលោកលើកចាប់កាន់មួយដុំមកហើយនិយាយថា «បំណែកនេះគឺជាលលាដ៍ក្បាល»។

1

ម្ចាស់ហ្វេសប៊ុកនោះបានបន្តទៀតថា មនុស្សមួយក្រុមនេះបានប្រើឆ្អឹងមនុស្សស្លាប់ញាត់ចូលទៅក្នុងតុក្កតាជ័រ និងបញ្ជូនចេញទៅលក់ប្រទេសវៀតណាម។ ពួកគេគឺជាចោរ និងទិញលក់ផេះឆ្អឹ ងរបស់អ្នកស្លាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ សម្រាប់អ្នកដែលបានទិញតុក្កតាជ័រញាត់ឆ្អឹងមនុស្សនេះ ដោយការជឿជាក់ថា វាអាចជួយឱ្យការរកស៊ីរបស់គេរីកចម្រើន និងមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ។

ក្រោយមកព័ត៌មានមួយ បានរាយការណ៍ថា៖ មន្រ្តីប៉ូលីសប្រចាំប៉ុស្តិ៍ Nong Suea ខេត្ត Pathum Thani បានចុះទៅត្រួតពិនិត្យផ្ទះរបស់គ្រូ Mee រឺលោក Tharit Petchthong អាយុ ៣៣ឆ្នាំ បានរកឃើញតុក្កតាមួយចំនួន និងតម្រាវេទមន្តផ្លូវងងឹត។

2

លោកគ្រូ Mee បាននិយាយថា៖ គាត់បានរៀនមុខវិជ្ជានេះពីគ្រូម្នាក់ដែលជាគ្រូអាបធ្មប់ បន្ទាប់មកពួកគេចាប់ផ្តើមបង្កើតតុក្កតាទារក តាមរយៈការនាំយកផេះឆ្អឹងពីប្រទេសជិតខាង ហើយត្រូវបានគេឧទ្ទិសដាស់វិញ្ញាណសិន មុនពេលនាំយកមកធ្វើពិធីបន្តនៅផ្ទះ បន្ទាប់មកក៏បាននាំចេញទៅលក់ឱ្យឈ្មួញកណ្តាលជនជាតិវៀតណាម។ លោកបានបញ្ជាក់ដែរថា លោកឈប់ធ្វើវាប្រហែលមួយឆ្នាំហើយ ដោយសារចាញ់បោកលុយជាង ៣០ម៉ឺនបាត (ប្រហែល ៤០០លានរៀល ឬប្រហែល ១ម៉ឺនដុល្លា)។

3

ក្រោយមកទំព័រហ្វេសប៊ុកខាងលើដដែលបានបញ្ជាក់ថា លោកគ្រូ Mee រូបនោះ មិនទាន់ឈប់ផលិតតុក្កតានេះទេ ដោយសារតែមានភ័ស្តុតាង បង្ហាញថាតុក្កតាទើបតែត្រូវបានផ្ញើទៅអតិថិជនកាលពីថ្ងៃទី៦ ខែកក្កដា តាមរយៈឃ្លីបវីដេអូ ឆ្កឹះតុក្កតាមើលឃើញមានផេះ និងសក់នៅខាងក្នុង។

4

5

6

លោកគ្រូ Ahjarn Jew ម្ចាស់កន្លែងសាក់យ័ន បាននិយាយថា៖ នៅសម័យបុរាណវិធីធ្វើកុមារទេព គឺប្រើល្បាយឆ្អឹងមនុស្ស បង្កើតជាតួរបស់កុមារ ដែលឆ្អឹងទាំងនោះបានមកពីការបូជាសព បំណែកឆ្អឹងត្រូវបានបោះចោល។ បច្ចុប្បន្នសកម្មភាពបែបនេះគឺ ចាត់ទុកជាអំពើខុសច្បាប់ កុមារទេពនាសម័យនេះ គេយកម្សៅផ្សេងៗមកធ្វើជំនួសពីការប្រើឆ្អឹងមនុស្សទៀតហើយ៕

7

សូមទស្សនាវីដេអូដូចខាងក្រោម៖