មានចឹងដែរ! បុរសម្នាក់ធុញទ្រាន់នឹងមុខមាត់ជាមនុស្សសាមញ្ញៗធម្មតាពេក ទើបកែប្រែមុខមាត់ថ្មី និងវះកាត់មាត់ដាក់ចង្កូមឱ្យរាងប្លែកពីអ្នកដទៃ (មានវីដេអូ)

បុរសម្នាក់បានចំណាយប្រាក់ជាច្រើន ក្នុងការដាំចង្កូមជាប់នឹងធ្មេញរបស់គាត់ ដើម្បីឱ្យមានមុខមាត់ខុសគេតែម្នាក់ឯង និងសម្រស់ពិតរបស់ខ្លួន។

1

លោក Orc មានអាយុ ៤១ឆ្នាំ ជាវិចិត្រករសាក់មួយរូប នៅប្រទេសប្រេស៊ីល គាត់បានធ្វើការសាក់លើខ្លួនដំបូងកាលពីអាយុ ១៥ឆ្នាំ ហើយចាប់ផ្តើមវះ.កា.ត់រាងកាយ នៅពេលគាត់មានអាយុ ៣៥ឆ្នាំ ហើយការធ្វើបែបនេះគឺទៅតាមគំនិត និងជាការបំផុសគំនិតចេញពីបេះដូងប៉ុណ្ណោះ។ គាត់មិនត្រឹមតែវះកាត់ធ្វើជាចង្កូមវែងនៅលើមាត់នោះទេ គាត់ថែមទាំងបានសាក់យ៉ាងច្រើន សូម្បីតែកែវភ្នែកក៏កែដែរ កែទាំងអណ្តាតឲ្យព្រែក និងវះកាត់ដាក់បូកស្រួចៗចំនួន ៨ ដាក់ពីក្រោមស្បែករបស់គាត់។

2

ជាលទ្ធផលបុរសរូបនេះ ក៏ទទួលបានការចាប់អាម្មរណ៍ទាក់ទងនឹងសម្រស់ប្លែកបែបនេះរបស់គាត់ ហើយក៏ទទួលបានមតិផ្សេងៗគ្នាជាច្រើនពីសាច់ញាតិ បងប្អូន និងអ្នកនិយមលេងតាមបណ្តាញសង្គមផងដែរ។ រីឯម្តាយរបស់គាត់មិនចូលចិត្តរឿងនេះទេ ប៉ុន្តែឪពុករបស់គាត់អាចទទួលយកបាន ចំណែកមិត្តភក្តិរបស់គាត់វិញយល់ថា វាចម្លែកប្លែកម្យ៉ាងដែរ។

3

អ្វីដែលធ្វើឲ្យរូបគាត់ទៅបែបនេះ ដោយសារតែគាត់មានភាពធុញទ្រាន់នឹងមុខមាត់ជាមនុស្សសាមញ្ញៗធម្មតាពេក ទើបកែប្រែមុខមាត់ថ្មី និងដាំចង្កូម។ លោក Orc និយាយថា “ឱ្យតែមានជីវិតរស់នៅគឺសំខាន់ជាងអ្វីៗទាំងអស់ គាត់បានណែនាំអ្នកផ្សេងហ៊ានរស់នៅជាមួយការលំបាក ការរីករាយ ការធ្វើដំណើរកំសាន្តដោយក្ដីស្រឡាញ់ និងធ្វើអ្វីដែលពួកគេចង់បាន ចង់ធ្វើ ប្រៀបដូចជាខ្លួនគាត់ ដែលហ៊ានធ្វើបែបនេះ”៕

6

7

សូមទស្សនាវីដេអូដូចខាងក្រោម៖