បុរសវ័យក្មេង លង់ស្នេហ៍នារីស្រស់ស្អាតម្នាក់តាមអ៊ីនធើណេត ២ឆ្នាំក្រោយក៏សម្រេចចិត្តរៀបការ ពេលជួបកូនក្រមុំភ្ញាក់ផ្អើលជាខ្លាំង ព្រោះនាងមានអាយុច្រើនជាងខ្លួនដល់ទៅ ៣០ឆ្នាំឯណ្ណោះ (មានវីដេអូ)

បុរសវ័យក្មេងម្នាក់នៅឥណ្ឌូនេស៊ី បានសម្រេចចិត្តរៀបការ បន្ទាប់ពីណាត់ជួបតាមអ៊ិនធរណេតអស់រយៈពេល ២ឆ្នាំ មិនអាចជឿថា ស្រីស្រស់ស្អាតដែលគាត់រៀបការ គឺជាស្ត្រីចំណាស់ជ្រីវជ្រួញម្នាក់មានអាយុច្រើនជាងគាត់រហូតដល់ទៅ ៣០ឆ្នាំ។

1

កាលពីពេលថ្មីៗ នេះរឿងរ៉ាវមិននឹកស្មាននៅក្នុងពិធីមង្គលការរបស់យុវជនម្នាក់ នៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ហើយបានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជាច្រើននាក់។

បុរសខាងលើឈ្មោះ Yusuf អាយុ ២៨ឆ្នាំ ធ្វើការនៅប្រទេសកូរ៉េ ជាសំណាងល្អ កាលពី ២ឆ្នាំមុន គាត់បានជួបនារីស្រស់ស្អាតម្នាក់ឈ្មោះ Cece នៅលើបណ្តាញសង្គម ក្មេងស្រីនេះក៏ជាជនជាតិឥណ្ឌូនេស៊ី តែបច្ចុប្បន្នកំពុងធ្វើការនៅតៃវ៉ាន់។

3

បន្ទាប់ពីនិយាយ និងទុកចិត្តមួយរយៈមក លោក Yusuf មានអារម្មណ៍ថា នាងជាមនុស្សស្រីដែលមានភាពទាក់ទាញ ដូច្នេះលោកក៏សម្រេចចិត្តឈានដល់ទំនាក់ទំនងស្នេហា។ ជារៀងរាល់ថ្ងៃពួកគេផ្ញើរសារ និងហៅគ្នាទៅវិញទៅមកតាមរយៈ Zalo នៅពេល Yusuf បានសុំការហៅជាវីដេអូ ក្មេងស្រីនេះតែងតែបដិសេធ បន្ទាប់ពីប្រាប់ពីមូលហេតុជាច្រើន ហើយប្រសិនបើនាងយល់ព្រមដោយស្ទាក់ស្ទើរ នាងក៏និយាយផងដែរ ខណៈពេលកំពុងគ្របមុខ។ ទោះបីជានាងមិនបង្ហាញខ្លួននៅក្នុងវីដេអូក៏ដោយ នាងតែងតែផ្ញើររូបថតទៅ Yusuf ។ នៅក្នុងរូបថត វាគឺជាក្មេងស្រីវ័យក្មេងស្រស់ស្អាត ដែលមានមុខដ៏បរិសុទ្ធ។

លោក Yusuf បាននិយាយថា៖ “តាមពិតទៅខ្ញុំមានអារម្មណ៍ថា មិត្តស្រីដែលខ្ញុំបានជួបនៅលើអ៊ីនធើណេត មានចំណុចគួរឱ្យសង្ស័យជាច្រើន។ ប៉ុន្តែដោយសារតែយើងនិយាយគ្នាបានល្អ ខ្ញុំបានធានាខ្លួនឯងថា នាងនឹងមិនបោកប្រាស់ខ្ញុំទេ”។ បន្ទាប់ពីស្នេហាតាមអ៊ីនធើណេតរយៈពេល ២ឆ្នាំ លោកបានផ្តល់ឱ្យមិត្តស្រីនោះ នូវទឹកប្រាក់សរុបប្រហែល ១០លានរូពី និងអំណោយជាច្រើនទៀត។

4

នៅពេលដែលស្នេហាកាន់តែខ្លាំងឡើង ថ្មីៗនេះ ក្មេងស្រីនេះបានស្នើទៅ Yusuf ឱ្យរៀបការ៖ “បើយើងពិតជាស្រឡាញ់គ្នាមែន ខ្ញុំស្នើឱ្យរៀបការ បើទោះបីជាយើងមិនរស់នៅជាមួយគ្នាក៏ដោយ”។ បន្ទាប់ពីមានការស្នើសុំពីមិត្តស្រីរបស់គាត់រួចមក លោក Yusuf បានយល់ព្រមភ្លាមៗ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញនូវរាល់សំណូមពររបស់មិត្តស្រីដ៏ស្រស់ស្អាតរបស់គាត់ ដោយមិនដឹងថាគាត់មានល្បិចកលមួយសតវត្សរ៍ឡើយ។

2

វាបានបង្ហាញថា ក្មេងស្រីវ័យក្មេងដ៏ស្រស់ស្អាត ដែលគាត់បានជួបនៅលើអ៊ីនធឺណិត គឺជាស្ត្រីចំណាស់ម្នាក់ដែលសក្តិសមនឹងអាយុម្តាយរបស់គាត់។

5

នៅថ្ងៃរៀបអាពាហ៍ពិពាហ៍កូនក្រមុំ Cece ពាក់រ៉ូបពណ៌សស្រស់ស្អាត តែមុខមាត់ពិតរបស់នាង គឺខុសគ្នាទាំងស្រុងពីរូបភាព ដែលធ្វើឱ្យលោក Yusuf ភ្ញាក់ផ្អើល។ គិតថាគាត់បានរៀបការជាមួយប្រពន្ធវ័យក្មេងស្រស់ស្អាតម្នាក់ ប៉ុន្តែវាបានបង្ហាញថាកូនក្រមុំគឺជាស្ត្រីវ័យកណ្តាល មានមុខចាស់ស្បែកជ្រីវជ្រួញ ដែលមានអាយុចាស់ជាងគាត់ ៣០ឆ្នាំឯណ្ណោះ។

ដោយមានការភ្ញាក់ផ្អើល លោក Yusuf បានលុបចោលការភ្ជាប់ពាក្យភ្លាមៗ ហើយរាយការណ៍ទៅប៉ូលីស។ នៅទីស្នាក់ការកណ្តាលប៉ូលីស លោក Yusuf បានយល់ព្រមសម្រុះសម្រួល មិនបន្តការស៊ើបអង្កេតករណីនេះ និងបានត្រលប់ទៅប្រទេសកូរ៉េវិញ ដើម្បីបន្តការងារ។

នេះហើយជាស្នេហាសម័យអ៊ីនធើណេត ឃើញមុខតាមគ្នាតាមតែបណ្តាញសង្គម ហើយមិនបានណាត់ជួបមុខគ្នាជាមុនសិន បែរជាសុខចិត្តរៀបការភ្លាមៗតែម្តង នេះជាបទពិសោធន៍មួយសម្រាប់ប្រិយមិត្តទាំងអស់គ្នា៕

សូមទស្សនាវីដេអូដូចខាងក្រោម៖