ម្តាយវ័យ ២៦ឆ្នាំមា្នក់ សម្រាលកូនរហូតដល់ទៅ ៩នាក់ក្នុងពេលតែមួយ ហើយអ្វីដែលភ្ញាក់ផ្អើលនោះ គឺបង្កើតដោយធម្មជាតិទៀត តែម្តាយស្ទើរតែបាត់បង់ជីវិតទៅហើយ (មានវីដេអូ)

ស្ត្រីម្នាក់នេះស្ទើរតែបាត់បង់ជីវិតក្នុងកំឡុងពេលសម្រាលកូនហើយ ឥឡូវនេះនាងលែងមានទឹកដោះគ្រប់គ្រាន់ដើម្បីចិញ្ចឹមកូនៗ របស់នាង ៩នាក់ ដោយត្រូវប្រើកន្ទប ១០០ ក្នុងមួយថ្ងៃ ដើម្បីផ្លាស់ប្តូរកូនទាំងនោះ។

1

កាលពីថ្ងៃទី ៥ ប្រព័ន្ធផ្សព្វផ្សាយពិភពលោក មានការភ្ញាក់ផ្អើលចំពោះព័ត៌មាន ដែលស្ត្រីម្នាក់ឈ្មោះ Halima Cisse អាយុ ២៦ឆ្នាំ បានផ្តល់កំណើតដល់កូន ៩ នាក់ក្នុងពេលតែមួយនៅឯមន្ទីរពេទ្យ Ain Borja ក្នុងទីក្រុង Casablanca ប្រទេសម៉ារ៉ុក។ លោកស្រី Halima បានវ៉ាដាច់ឯកទគ្គកម្មពិភពលោករបស់ណាដាយ៉ាស៊ូឡេម៉ាន់ ដែលបានផ្តល់កំណើតដល់កូនដែលនៅរស់ចំនួន ៨នាក់ ក្នុងឆ្នាំ២០០៩ ។

3

នាង និងប្តីឈ្មោះ Kader Arby បានរៀបការនៅឆ្នាំ២០១៧ ហើយមានកូនស្រីម្នាក់។ នៅពេលនាងដឹងថាមានផ្ទៃពោះជាលើកទី២ នាងបានទៅពិនិត្យអេកូហើយភ្ញាក់ផ្អើល ពេលគ្រូពេទ្យប្រាប់ថា មានទារកចំនួន ៧ នៅក្នុងពោះរបស់នាង។ ក្នុងអំឡុងពេលមានផ្ទៃពោះ នាងប្រឈមនឹងការលំបាកជាច្រើន។ បន្ទាប់មកដោយមានជំនួយពីប្រធានាធិបតីម៉ាលី Bah N'Daw នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅម៉ារ៉ុក ដែលមានឧបករណ៍វេជ្ជសាស្ត្រទំនើបជាងមុន ដើម្បីសម្រាលកូន។

គ្រូពេទ្យនៅទីនេះព្យាយាមពន្យារការមានផ្ទៃពោះឱ្យបានយូរបំផុត តាមដែលអាចធ្វើទៅបាន។ ពួកគេគិតថានាងមានផ្ទៃពោះតែ ៧នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលពួកគេធ្វើការវះកាត់ ពួកគេបានរកឃើញថាមានទារករហូតដល់ទៅ ៩នាក់។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ បង្កើតកូនដោយធម្មជាតិទៀត។ គ្រូពេទ្យសរុប ១០នាក់ និងបុគ្គលិក ២៥នាក់ ត្រូវបានមកជួយដើម្បីសម្រាលកូនទាំង ៩នាក់នេះ ក្នុងរយៈពេល ២០នាទី។ លោកស្រីហាលីម៉ាបានសម្រាលកូននៅសប្តាហ៍ទី ៣០ នៃការមានផ្ទៃពោះ។

វេជ្ជបណ្ឌិត ដែលបានសម្រាលកូនខាងលើ បាននិយាយថា “យើងអាចពន្យារអាយុរបស់នាងបាន ៥សប្តាហ៍ទៀតជាមួយនឹងការព្យាបាល និងការថែទាំត្រឹមត្រូវ។ ដំបូងយើងគិតថាមាន ៧នាក់ ប៉ុន្តែគ្មាននរណាម្នាក់រំពឹងទុកទេនៅពេលយើងកំពុងវះកាត់។ យើងបានរកឃើញទារករហូតដល់ទៅ ៩នាក់ បន្ទាប់ពីទារក២-៣នាក់ ត្រូវបានដាក់បញ្ចូលក្នុងពោះវៀន ខ្លះត្រូវបានផ្តល់អុកស៊ីសែន ពួកគេទាំងអស់ស្ថិតក្នុងស្ថានភាពមានស្ថិរភាព។ ខ្ញុំមិនជឿថាទារកទាំង ៩ នាក់បានរួចជីវិតទេ”។

4

នៅពេលនាងកំពុងផ្តល់កំណើតឲ្យកូន ស្វាមីរបស់នាង ស្ថិតក្នុងស្រុកកំណើត នៅម៉ាលី រង់ចាំព័ត៌មាន ដោយសារតែការរឹតត្បិតការធ្វើដំណើរក្នុងពេលមានជំងឺរាតត្បាត។ លោក Kader រលឹកថា៖ «បងស្រីរបស់ប្រពន្ធខ្ញុំ បានទូរស័ព្ទមកខ្ញុំភ្លាមៗ បន្ទាប់ពីប្រពន្ធខ្ញុំផ្តល់កំណើតហើយ ក្រោយមកទើបខ្ញុំដឹងថា មានកូន ៩នាក់ មិនមែន ៧នាក់ទេ ខ្ញុំពិតជាតក់ស្លុតណាស់ ខ្ញុំមិនអាចនិយាយជាមួយនាងអស់រយៈពេល ៧២ម៉ោងបន្ទាប់ពីសម្រាលកូន ព្រោះសុខភាពនាងខ្សោយពេក។ ខ្ញុំមានការលំបាក ពីព្រោះខ្ញុំអាចមើលឃើញតែប្រពន្ធ និងកូនៗរបស់ខ្ញុំ តាមរយៈការហៅជាវីដេអូ។

ដោយសារតែមានកូនច្រើន ពីរនាក់ប្តីប្រពន្ធ មិនអាចបញ្ជាក់ថាកូនណាកើតមុនគេឡើយ។ ទារកទាំង ៩នាក់ ក្នុងនោះមានក្មេងប្រុស ៥នាក់ និងក្មេងស្រី ៤នាក់ ដែលមានឈ្មោះ ១-Kadidia, ២-Mohammed VI, ៣-Fatouma, ៤-Oumar, ៥-Hawa, ៦-Adama, ៧-Bah, ៨-Oumou និង ៩-El Hadji។

2

ក្នុងពេលសម្រាលកូន ជីវិតរបស់ Halima ស្ថិតក្នុងគ្រោះថ្នាក់ ដោយសារនាងបាត់បង់ឈាមច្រើនពេក។ ការគណនាទំងន់សរុបរបស់ទារក ៩នាក់ និងទឹកភ្លោះ នាងធ្លាប់លើសទម្ងន់រហូតដល់ ៣០គីឡូក្រាម។ សំណាងល្អក្រុមគ្រូពេទ្យបានជួយនាងយកឈ្នះលើ “ទ្វារនៃសេចក្តីស្លាប់” ហើយត្រឡប់មករកកូនៗវិញ។

5

6

ការពិតដែលថាទារកទាំង ៩នាក់ បានរស់រានមានជីវិតក៏ធ្វើអោយគ្រូពេទ្យភ្ញាក់ផ្អើលផងដែរ។ ទោះយ៉ាងណាទាំង Halima និងកូនៗ ត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យយូរ ដើម្បីថែរក្សាសុខភាពរបស់ពួកគេ។

ទារកទាំង ៩នាក់ ត្រូវបានបំបៅដោយគិលានុបដ្ឋាយិការៀងរាល់ ២ម៉ោងម្តង ដោយប្រើប្រាស់អស់ ៦លីត្រ និងកន្ទប ១០០ ក្នុងមួយថ្ងៃ។ ទារកក៏ត្រូវបានពិនិត្យរៀងរាល់ ២ ម៉ោងម្តង។ មកដល់ពេលនេះ ថ្លៃព្យាបាលដើម្បីមើលថែទារក ៩នាក់ បានឈានដល់ ១លានផោន ហើយត្រូវបានផ្តល់មូលនិធិ ដោយរដ្ឋាភិបាលម៉ាលី។

7

8

9

អ្នកនាង Halima បាននិយាយថា៖ “មានការងារជាច្រើនដែលត្រូវធ្វើ ហើយខ្ញុំនៅតែទន់ខ្សោយខ្លាំង។ ការមានផ្ទៃពោះរបស់ខ្ញុំគឺពិបាកខ្លាំងណាស់ ហើយខ្ញុំត្រូវការសម្រាកច្រើន។ ការមានកូនម្នាក់ពិបាកណាស់ ប៉ុន្តែការផ្តល់កំណើតកូន ៩នាក់ គឺមិនងាយទេ។ ការងារដែលពាក់ព័ន្ធក្នុងការមើលថែកុមារ ៩នាក់ គឺមិនអាចវាស់វែងបានទេ ខ្ញុំពិតជាអរគុណចំពោះក្រុមគ្រូពេទ្យដែលខិតខំធ្វើការ និងរដ្ឋាភិបាលម៉ាលី ដែលបានផ្តល់មូលនិធិដល់យើងខ្ញុំ។ អរគុណណាស់ ខ្ញុំមិនចាំបាច់ភ្ញាក់នៅពេលយប់ទេ ប្រសិនបើកូនៗ៩នាក់របស់ខ្ញុំ ចាប់ផ្តើមយំ ព្រោះគិលានុបដ្ឋាយិកាមើលថែវា ដូច្នេះខ្ញុំគេងលក់ស្រួលជាងមុន។ ខ្ញុំពិតជាសំណាងណាស់ ដែលបានរស់រានមានជីវិត និងមានការគាំទ្រនេះ”។

បន្ទាប់ពីភាពឯកោរយៈពេល ១០ថ្ងៃ ឪពុកបានឃើញកូនទាំង ៩នាក់របស់គាត់ជាលើកដំបូង នៅថ្ងៃទី១៩ ខែកក្កដា។ លោក Kader បាននិយាយថា៖ “វាជាអារម្មណ៍មិនអាចបំភ្លេចបាន។ ខ្ញុំពិតជាដឹងគុណណាស់ ដែលប្រពន្ធ កូនរបស់ខ្ញុំទាំងអស់នៅរស់រានមានជីវិត និងបានជាសះស្បើយ។ មានរឿងជាច្រើនដែលត្រូវពិចារណានាពេលអនាគត ប៉ុន្តែសម្រាប់ពេលនេះ យើងផ្តោតតែលើការមើលថែកូន ៩នាក់ប៉ុណ្ណោះ។ យើងមិនអាចចូលរួមក្នុងការមើលថែកូនៗ ពីមួយថ្ងៃទៅមួយថ្ងៃបានទេ ប៉ុន្តែវាជាឱកាសដ៏ល្អសម្រាប់ភរិយាខ្ញុំបានឈប់សម្រាក។ ការព្រួយបារម្ភដ៏ធំរបស់ខ្ញុំឥឡូវនេះ មិនមែនថាតើផ្ទះត្រូវការប៉ុន្មានបន្ទប់នោះទេ តើស្ថានភាពសេដ្ឋកិច្ចមានអ្វីខ្លះ ប៉ុន្តែត្រូវប្រាកដថាប្រពន្ធនិងកូនៗ មិនអីទេ”។

10

វេជ្ជបណ្ឌិតបាននិយាយថា សុខភាពរបស់ទារកទាំង៩នាក់ មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ ទារកដែលធ្ងន់ជាងគេនៅពេលនេះ គឺលើសពី ៣គីឡូក្រាម រីឯទារកដែលស្រាលជាងគេ គឺមានត្រឹមតែ ១,៥ គីឡូក្រាមប៉ុណ្ណោះ។ លោកបានចែករំលែកថា “សុខភាពរបស់ទារកខ្លះបានប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយមិនមែនទារកទាំង ៩នាក់ត្រូវការការថែទាំពិសេសនោះទេ។ ទោះយ៉ាងណាយើងនៅតែដាក់ទារកទាំងនោះនៅក្នុងបន្ទប់ភ្ញាស់ រហូតដល់ពួកគេមានសុខភាពល្អ។ នេះគឺជាករណីដែលមិនគួរឱ្យជឿបំផុត ដែលខ្ញុំ ឆ្លងកាត់អាជីពរបស់ខ្ញុំ។ បញ្ហាប្រឈមធំបំផុតគឺការរក្សាទារក៩នាក់ឱ្យនៅរស់ ហើយយើងគិតថាយើងបានធ្វើវាហើយ”។

11

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយម៉ាលី លោកស្រី Halima និងលោក Kader បានចែករំលែកព័ត៌មានគួរឱ្យភ្ញាក់ផ្អើល ដែលពួកគេប្រហែលជានៅតែមានកូនបន្ថែមទៀត។ លោក Kader បាននិយាយថា“គ្មាននរណាដឹងថាអនាគតនឹងទៅជាយ៉ាងណាទេ”៕ ប្រភពៈ dailymail