គ្រាន់តែរឿងចឹងសោះ! ពិធីកររូបស្រស់ម្នាក់ ត្រូវឪពុក្មេកកាប់សម្លាប់ជាង ១០កាំបិត ដោយសារមិនព្រម…

ដោយសារតែជម្លោះ ពិធីករស្រីឈ្មោះ លីន លីសៀន របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ Putian City ខេត្ត Fujian ប្រទេសចិន ត្រូវបានឪពុកក្មេកកាប់សម្លាប់នាងដោយកាំបិត កាប់ជាង ១០ដងឯណ្ណោះ។

2

យោងតាមការស៊ើបអង្កេតនៅកន្លែងកើតហេតុ ប៉ូលីសបាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងក្នុងពេលអាហារពេលល្ងាច វេលាម៉ោងប្រហែល ៨-១០យប់។ នៅពេលនោះឪពុកក្មេករបស់ពិធីករ ដែលមានអាយុ ៦៤ឆ្នាំ បានស្រវឹង ហើយឈ្លោះប្រកែកជាមួយនាងយ៉ាងខ្លាំង ទើបយកកាំបិតមកកាប់លើខ្លួននាងជាច្រើនដង ដោយសារមិនចង់ឲ្យនាងទៅរស់នៅផ្ទះរបស់ម្តាយនាង និងចង់ឲ្យនាងបង្កើតចៅឲ្យខ្លួនថែមមួយទៀត តែនាងមិនព្រម។

1

មិត្ដភក្ដិនៅលើបណ្តាញសង្គមរបស់អ្នកស្រី លីន បាននិយាយថា មូលហេតុដែលកើតមានរឿងដូច្នេះ គឺដោយសារឪពុកក្មេកមិនចង់ឲ្យនាងទៅរស់នៅផ្ទះម្ដាយនាង ដូច្នេះការប្រយុទ្ធគ្នាបានផ្ទុះឡើង។

3

ទន្ទឹមនឹងនេះដែរ ក៏មានព័ត៌មានលឺថា ដោយសារតែឪពុកក្មេកចង់ឲ្យនាងបង្កើតចៅមួយទៀត តែរូបនាងបានបដិសេធ ព្រោះនាងចង់ជឿនលឿនក្នុងអាជីពសិល្បះ។ អ្នកស្រី លីន កើតនៅឆ្នាំ១៩៧៩ ត្រូវបានគេចាត់ទុកថា ជានិយោជិកដែលមានការយកចិត្តទុកដាក់ខ្ពស់ជាមួយនឹងការរីកចម្រើនក្នុងអាជីពរបស់ខ្លួន។

4

ក្រោយពីហេតុការណ៍នេះកើតឡើង អ្នកស្រី លីន ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែការរងរបួសរបស់នាងធ្ងន់ធ្ងរពេកបណ្តាលឲ្យនាងស្លាប់បាត់បង់ជីវិត ហើយសពកំពុងរង់ចាំការធ្វើកោសល្យវិច័យ។ បន្ទាប់ពីបានកាប់សម្លាប់កូនប្រសារស្រីរួច ឪពុកក្មេកក៏បានធ្វើអត្តឃាតខ្លួនឯង ដោយផឹកថ្នាំសម្លាប់សត្វល្អិត តែត្រូវបានគេជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា៕

5