រន្ធត់ណាស់! កូនស្រីតូច ត្រូវរថយន្តបើកកិនពីលើទាំងកម្រោល និងសង្កត់ជាប់ ម្តាយស្រែកយំរកជំនួយស្ទើរគាំងបេះដូង (មានវីដេអូ)

ក្មេងស្រីអាយុ ២ឆ្នាំម្នាក់ ត្រូវបានរថយន្ត ១គ្រឿង បើកបុក និងកិនសង្កត់ពីលើទាំងកម្រោលជាប់ផ្នែកកង់ក្រោយ ធ្វើឲ្យម្តាយរបស់នាងស្រែកដង្ហោយឲ្យគេជួយស្ទើរគាំងបេះដូងតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៨ ស្ថិតក្នុងទីក្រុង Zhangzhou ខេត្ត Fujian ប្រទេសចិន។

1

បើមើលក្នុងកាំមេរ៉ាវីដេអូសុវត្ថិភាព ក្មេងស្រីតូចរងគ្រោះ បានដើរក្រោយម្តាយរបស់នាង និងម្តាយដទៃទៀត បន្ទាប់មកក៏ស្រាប់តែរថយន្តSUVមួយគ្រឿង បើកចូល និងបត់ស្តាំមិនប្រយ័ត្ន បណ្តាលឲ្យបុក និងកិននាងតូចទាំងកម្រោលតែម្តង។

2

ក្រោយពីអ្នកបើកបររូបនោះ ដឹងថារថយន្តខ្លួនកិនលើអ្វីមួយ ក៏បានឈប់ភ្លាមៗ ដែលជាហេតុធ្វើឲ្យកង់ខាងក្រោយបន្តកិនពីលើនាងតូចនោះ។ ឃើញសភាពដ៏រន្ធត់បែបនេះ ម្តាយរបស់នាងបានស្លន់ស្លោ ស្រែកដង្ហោយឲ្យគេជួយ ជាមួយជើងលោតទន្ទ្រាំដីស្ទើរគាំងបេះដូង ព្រោះតែពុំអាចសង្គ្រោះកូនរបស់នាងបាន។

3

ប៉ុន្តែសំណាងណាស់ ដែលមានអ្នកថ្មើរជើងនៅក្បែរនោះបានលឺ ប្រញាប់រត់មកជួយលើករថយន្តនោះ ដើម្បីរំដោះនាងតូចរងគ្រោះចេញរថយន្ត និងរួសរាន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

4

5

បន្ទាប់ពីហេតុការណ៍កើតឡើង ក្មេងស្រីរងគ្រោះនោះ ត្រូវបានគេរាយការណ៍ថា ពុំរងរបួសធ្ងន់ធ្ងរអ្វីនោះទេ ហើយខាងមន្ទីរពេទ្យអនុញ្ញាតឲ្យវិលត្រឡប់មកផ្ទះរបស់នាងវិញ៕

6

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖