ពិតមែនឬ! បុរស២នាក់ បានថតជាប់ នាងមច្ឆា ឡើងពីសមុទ្រមកលេងលើថ្ម (មានវីដេអូ)

កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញវីដេអូមួយ ដែលឆ្លុះបញ្ចាំងពីនាងមច្ឆាឡើងពីសមុទ្រមកលេងលើថ្ម ដោយមានបុរសពីរនាក់ បានប្រើកកាំមេរ៉ាថតយកមកបង្ហាញនៅលើបណ្តាញសង្គម។

1

យោងតាមសារព័ត៌មានលើបណ្តាញសង្គម ឲ្យដឹងថា ដំបូងឡើយ បុរសទាំងពីរបានគិតថា វាគឺជាសត្វផ្សោតមួយក្បាលនៅលើផ្ទាំងថ្ម តែនៅពេលដែលពួកគេពង្រីកវីដេអូមើលឲ្យកាន់តែជិត មានបុរសម្នាក់និយាយថា វាគឺជាសត្វផ្សោត តែបុរសម្នាក់ទៀតគិតថា វាមិនមែនជាផ្សោតនោះទេ។ ភ្លាមៗនោះ សត្វមួយនោះក៏បានងាកមកមើលបុរសទាំងពីរ ហើយក៏លត់ចូលទៅក្នុងសមុទ្រវិញតែម្ដង។

2

រូបភាពនៅក្នុងវីដេអូនេះ ថតនៅតំបន់ Kiryat Yam ប្រទេសអ៊ីស្រាអែល ហើយត្រូវបានអ្នកលេងតាមបណ្តាញសង្គមផ្សេងៗ ទស្សនា និងបញ្ចេញមតិដ៏ច្រើនលើសលប់។ ដោយមានមនុស្សជាច្រើននិយាយថា រូបក្នុងវីដេអូនោះ គឺជានាងមច្ឆា ដែលមានសណ្ឋានខាងលើជាមនុស្ស ភាគខាងក្រោមជាត្រី នៅក្នុងសមុទ្រ។

3

4

តើបងប្អូនយល់យ៉ាងណាចំពោះវីដេអូឃ្លីបមួយនេះ? តើវាជាសត្វផ្សោត ឬ នាងមច្ឆា? សូមទស្សនាវីដេអូខាងក្រោមនេះ៖