មិនគួរឲ្យជឿ! អាថ៌កំបាំងរបស់លោកតាវ័យ ២៥៦ឆ្នាំ ធ្វើការចែករំលែកឲ្យមានអាយុវែង (មានវីដេអូ)

មនុស្សដែលមានអាយុវែងបំផុតគឺ ២៥៦ឆ្នាំ ហើយនៅមានជីវិតរស់នៅឡើយ គឺលោកតា Li Ching-Yuen រស់នៅប្រទេសចិន។ បើស្តាប់ទៅពិតជាមិនគួរអោយជឿទាល់តែសោះ ព្រោះកម្រនឹងមានមនុស្សដែលមានអាយុ ១០០ឆ្នាំណាស់ ចុះទំរាំ ២៥៦ឆ្នាំទៀត។

1

2

លោកតា Li Ching-Yuen បានចាប់ផ្តើមធ្វើការជា គ្រូឱសថបុរាណ តាំងពីអាយុជាង ១០ឆ្នាំម្ល៉េះ ដែលមាន ឱសថដូចជា lingzhi goji berry, យិនស៊ិនព្រៃ he shoo wu, gotu kola ហើយឱសថផ្សេងជាច្រើនទៀត ដែលបេះមកពីជួរភ្នំនៅប្រទេសចិន ទុកសម្រាប់លក់ផងដែរ។ លោកតាបានដឹងអំពីលក្ខណៈសម្បត្តិផ្សេងៗនៃឱសថ និងអំពីវិធីដែលធ្វើឲ្យមានអាយុវែង។

3

4

ក្នុងរយៈពេលជិត ៤០ឆ្នាំមកនេះ លោកតាហូបឱសថបុរាណជាច្រើនមុខខុសៗគ្នា និងស្រាអង្ករតែប៉ុណ្ណោះ។ ក្នុងនោះដែរ លោកតាមិនត្រឹមតែជាអ្នកជំនាញផ្នែកឱសថបុរាណនោះទេ គឺជាអ្នកប្រឹក្សាយោធា ដោយបានចូលរួមជាកងទ័ព ហើយក៏ជាគ្រូបង្រៀនក្បាច់គុនថែមទៀតផង។

5

លោកតា Yuen បានប្រាប់អាថ៌កំបាំងដ៏សាមញ្ញមួយរបស់គាត់ ដែលធ្វើឲ្យអាយុវែងថា “ចូររក្សាចិត្តឲ្យស្ងប់ស្ងាត់ អង្គុយដូចជាសត្វអណ្តើក ដើរដូចជាព្រាបហើរ ដេកដូចជាសត្វឆ្កែ” ស្ថានភាពផ្លូវចិត្តរបស់មនុស្ស មានតួនាទីយ៉ាងសំខាន់ ដែលជួយធ្វើឲ្យមនុស្សអាយុវែង។

6

ជាមធ្យមមនុស្សរស់នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ មានអាយុត្រឹមចន្លោះពី ៦៥ ទៅ ៧៥ឆ្នាំតែប៉ុណ្ណោះ។ ថ្វីបើមានការជឿនលឿនផ្នែកវេជ្ជសាស្ត្រក៏ដោយ ក៏ការផ្លាស់ប្តូរនេះ មិនមានការប្រែប្រួលនោះទេ។ ការផ្លាស់ប្តូរអាកាសធាតុ ទំលាប់ក្នុងការញុំាអាហារដែលមិនផ្តល់នូវសុខភាពល្អ ហើយនឹងការបំពុលបរិយាកាស សុទ្ធតែជាកត្តាដែលបណ្តាលឲ្យស្លាប់មុនអាយុ។ ហើយមានមនុស្សតិចណាស់ ដែលអាចរស់នៅរហូតដល់ទៅ ១០០ឆ្នាំ ហើយវាពិតជាមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាលោកតា អាចរស់នៅបានដល់ទៅ ២៥៦ឆ្នាំ។

របបអាហារផ្តល់នូវសុខភាពល្អ ហើយនឹងរបៀបរស់នៅដ៏សកម្ម ជួយបង្កើនអាយុជីវិតរបស់មនុស្ស ហើយនេះក៏ជាការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រផងដែរ។ ដូច្នេះហើយទើបជាលោកតា Li Ching-Yuen អាចរស់នៅបានដល់ទៅ ២៥៦ឆ្នាំ ព្រោះលោកតាហូបតែអាហារល្អៗ ហើយនឹងរស់នៅក្នុងជីវិតដែលគ្មានភាពតានតឹង។ ប្រសិនបើគ្រប់គ្នាអាចធ្វើបាន នោះយើងពួកយើង ក៏អាចរស់នៅដល់ទៅអាយុ ១០០ឆ្នាំដូចគ្នាដែរ។ រស់នៅដោយស្ងប់សុខខាងផ្លូវចិត្ត ស្រលាញ់អ្វីៗគ្រប់យ៉ាងដែលនៅជុំវិញអ្នក ហើយសើចឲ្យបានច្រើន។

សូមបញ្ជាក់ដែរថា យោងតាមកំណត់ត្រាពិភពលោក បានធ្វើការកត់ត្រាថាលោកតា Mbah Gotho ដែលមានអាយុ ១៤៥ឆ្នាំ គឺជាមនុស្សដែលមាន អាយុវែងជាងគេ ប៉ុន្តែនៅមានមនុស្សដែលមាន អាយុច្រើនជាងនេះទៀត៕

សូមទស្សនាវីដេអូដូចខាងក្រោម៖