គួរឲ្យសង្វេកជាពន់ពេក! ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានកូនស្រីរបស់ខ្លួនទុកចោលក្នុងផ្ទះម្នាក់ឯង ដោយបង្អត់អាហារ ព្រមទាំងខ្លួនទទេរគ្មានខោអាវថែមទៀតផង (មានវីដេអូ)

នៅប្រទេសហ្វីលីពីន មានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីចំណាស់ម្នាក់ ត្រូវបានកូនស្រីរបស់ខ្លួនទុកចោលក្នុងផ្ទះម្នាក់ឯង ដោយបង្អត់អាហារ ព្រមទាំងគ្មានខោអាវថែមទៀតផង។

1

ហេតុការណ៍ខាងលើនេះ ត្រូវបានអ្នកជិតខាងបានប្រទះឃើញស្ត្រីចំណាស់ដេកនៅក្រោមបាសាំងទឹក ដោយខ្លួនទទេរ និងគ្មានចំណីអាហារនៅក្នុងផ្ទះចាស់មួយកន្លែង បន្ទាប់ពីកូនស្រីរបស់គាត់បាន ទុកគាត់ចោលឲ្យនៅក្នុងផ្ទះតែម្នាក់ឯងរយៈពេល ២ ថ្ងៃមកហើយ។

2

ស្ត្រីអ្នកជិតខាងដែលបានចូលទៅជួយសង្គ្រោះនោះ បានសរសេររឿងរ៉ាវនៅលើបណ្តាសង្គមថា នៅពេលមួយម្តាយខ្លួនបានស្រែកហៅឲ្យមកជួយគាត់ នាងក៏ស្ទុះចេញទៅមើលតម្រង់ទៅផ្ទះចាស់មួយកន្លែងដែលនៅក្បែរផ្ទះ ក៏ឃើញស្ត្រីវ័យចំណាស់ម្នាក់ មានរាងកាយស្គមស្គាំង ដេកនៅលើឥដ្ឋ ដោយខ្លួនទទេរ ហើយនៅក្បែរនោះមានធុងទឹកមួយ ហើយនឹងចានបាយ តែគ្មានបាយសម្លនោះទេ។ ម្តាយរបស់នាង សួរទៅស្ត្រីនោះថា តើហូបហើយឬនៅ? គាត់យំ ហើយឆ្លើយថានៅទេ។ ដោយឃើញស្ថានភាពដ៏គួរឲ្យសង្វែកបែបនេះ ទើបអ្នកភូមិនាំគ្នាយកបាយសម្ល ខ្លះយកសម្លៀកបំពាក់មកឲ្យ។

3

យោងតាមសំដីរបស់ស្ត្រីចំណាស់រូបនោះ និយាយប្រាប់ថា កូនស្រីរបស់ខ្លួនបានទុកគាត់ចោលឲ្យនៅក្នុងផ្ទះនេះរយៈពេល ២ថ្ងៃមកហើយ ដោយកូនស្រី និងប្តីរបស់នាង ផ្លាស់ប្តូរទីលំនៅថ្មី ហើយប្រមូលឥវ៉ាន់ទៅមុន បន្ទាប់មកទើបយកគាត់ទៅតាមក្រោយ។

ក្រោយពេលរឿងរ៉ាវនេះល្បីខ្ចរខ្ចាយនៅលើបណ្តាញសង្គម ទើបកូនស្រីរបស់គាត់ក៏បានត្រឡប់មកដល់ផ្ទះនោះវិញ និងអះអាងថា ពួកគេគ្មានបំណងទុកគាត់ចោលទេ ដោយគ្រាន់តែប្រមូលសម្ភារៈទៅមុនសិន រួចទើបមកទទួលម្តាយតាមក្រោយ។ មុនពេលពួកគេចេញទៅ បានទុកគាត់ឲ្យគេងនៅកន្លែងត្រឹមត្រូវមួយ ប៉ុន្តែប្រហែលជាគាត់វារមកដេកក្រោមបាសាំងទឹកនេះ ដោយខ្លួនឯងហើយ។

4

ទោះបីជាយ៉ាងណាក្តី អ្នកជិតខាងជឿថា កូនស្រីរបស់គាត់ ពិតជាមានបំណងបោះបង់គាត់ចោលមែន ប៉ុន្តែដោយសារតែរឿងនេះបានល្បីកក្រើកនៅលើបណ្តាញសង្គម ទើបពួកគេបានប្រញាប់មកជួបម្តាយនោះវិញ។

សូមទស្សនាវីដេអូដូចខាងក្រោម៖