សាហាវហួស! ម្តាយវាយដំកូនខ្លួនឯងរហូតដល់ស្លា.ប់ គ្រាន់តែរៀនមិនបានពូកែ

កាលពីពេលថ្មីៗនេះ អ្នកលេងអ៊ីនធឺណេតម្នាក់ នៅក្នុងទីក្រុងហឺណាន ប្រទេសចិន បានបង្ហោះរូបថតចំនួន ៣សន្លឹក នៅលើបណ្តាញទំនាក់ទំនងសង្គម បណ្តាលឱ្យមានការភ្ញាក់ផ្អើលជាសាធារណៈ។ នៅក្នុងរូបថតគឺក្មេងស្រីអាយុប្រហែល ១០-១៣ឆ្នាំម្នាក់ កំពុងត្រូវបានព្យាបាលដោយវេជ្ជបណ្ឌិត។ ស្ថានភាពរបស់ក្មេងស្រីតូចម្នាក់នេះហាក់ដូចជាធ្ងន់ធ្ងរណាស់ ព្រោះនាងត្រូវដកដង្ហើមអុកស៊ីសែនជួយបេះដូង និងសូម្បីតែគ្រូពេទ្យក៏ត្រូវម៉ាស្សាទ្រូងរបស់នាងដែរ ព្រោះពេលខ្លះបេះដូងរបស់នាងឈប់លោត។

3

នៅទីបំផុតអ្នកដែលបានបង្ហោះរូបថតទាំងនេះ ក៏បានចែករំលែករូបភាពនៃការជជែក ដែលត្រូវបានគេជឿថាជាគិលានុបដ្ឋាយិកា ដែលចូលរួមក្នុងភាពអាសន្ន ដែលមានខ្លឹមសារថា “ក្មេងស្រីនេះមានអាយុ ១៣ឆ្នាំដោយសារតែការសិក្សាមិនល្អ ម្តាយរបស់នាងត្រូវបានវាយដំធ្វើបាបយ៉ាងសាហាវរហូតដល់នាងស្លា.ប់។ កាលពីយប់មិញ មិត្តរួមការងាររបស់ខ្ញុំ និងខ្ញុំ បានធ្វើការជួយនាង ប៉ុន្តែនៅទីបញ្ចប់វានៅតែដដែល ... ” ។

1

អ្នកយកព័ត៌មាន ហួងហា (ប្រទេសចិន) បានរកឃើញវិធីជាច្រើន ដើម្បីទាក់ទងគិលានុបដ្ឋាយិកានៅក្នុងការជជែក ដើម្បីបញ្ជាក់ព័ត៌មានខាងលើ។ គិលានុបដ្ឋាយិការូបនេះ បាននិយាយថានាមត្រកូល Cai នៅម៉ោងប្រមាណជាង ៨ យប់ថ្ងៃទី ១៣ មានគេម្នាក់នៅឯភ្នំ Hac Bich បានហៅឡានពេទ្យ ដោយរាយការណ៍ថាក្មេងស្រីតូចម្នាក់ឈ្មោះ ង៉ុកង៉ុក ត្រូវការការព្យាបាលជាបន្ទាន់។

បន្ទាប់មក ខាងមន្ទីរពេទ្យបានបញ្ជូនគិលានុបដ្ឋាយិកាចំនួន ៣នាក់ និងវេជ្ជបណ្ឌិតម្នាក់ ទៅផ្ទះរបស់នាង តែនៅពេលដល់នោះ ប្រស្រីភ្នែករបស់នាងបានរីកគ្រាប់ទៅហើយ។ ហើយអ្នកទូរស័ព្ទបន្ទាន់ គឺជាឪពុកក្មេងស្រី ហើយនៅកន្លែងកើតហេតុ មានម្តាយ និងម្តាយមីង។

2

តាមរយៈការស៊ើបអង្កេតដំបូងរបស់ប៉ូលីស បានឲ្យដឹងថា ដោយសារតែលទ្ធផលនៃការសិក្សាមិនសូវល្អហើយនាងតូចបានយកលុយ ១០យ័ន ពីមិត្តរួមថ្នាក់របស់នាង ក៏ត្រូវបានម្តាយរបស់នាងដឹង តែនាងបដិសេធមិននិយាយពីមូលហេតុ ដូច្នេះម្តាយនាងតូចខឹងខ្លាំងណាស់ ហើយវាយនាងនឹងដំបងរហូតដល់ស្លា.ប់ទៅ៕

តើលោកអ្នកយល់យ៉ាងម៉េចដែរចំពោះហេតុការណ៍ខាងលើនេះ???