ពិតជាចម្លែក តើពិតទេ! ត្រីមានបបូរមាត់ និងធ្មេញដូចទៅនឹងមនុស្ស ដែលអ្នកនេសាទចាប់បាន (មានវីដេអូ)

តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញត្រីដ៏ចម្លែកមួយប្រភេទដែលមានបបូរមាត់ និងធ្មេញដូចទៅនឹងមនុស្ស ដែលអ្នកនេសាទចាប់បាននៅប្រទេសម៉ាឡេស៊ី។ ហើយបានថតរូបត្រីចម្លែកនោះ ចែកចាយលើអ៊ិនធឺណែតតៗគ្នា ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។

1

2

3

មានមនុស្សម្នាជាច្រើននាក់ បានធ្វើការវិភាគចំពោះរូបរាងវា ហើយចោទឡើងនូវសំណួរជាច្រើនថា តើវាពិតជាសត្វត្រីមែនឬ? តើវាមានធ្មេញដូចមនុស្សដែរឬទេ? ហើយក៏មានសារព័ត៌មានខ្លះ ហ៊ានអះអាងថាវាជាការពិតទៀតផង ហើយក៏មានអ្នកភូមិមួយចំនួនបានជឿជាក់ថា ត្រីនោះជាត្រីព្រះចៅអធិរាជ។

បើយោងអ្នកជំនាញ បានអះអាងថា ត្រីនេះពិតជាមានពិតមែន ដែលជាប្រភេទត្រីឈ្មោះ TriggerFish មានបបូរមាត់ ស្រដៀងនឹងមនុស្ស ប៉ុន្តែមិនមែនមានធ្មេញដូចមនុស្សឡើយ អ្វីដែលឃើញនោះ គ្រាន់តែកាត់តធ្មេញមនុស្សមកដាក់តែប៉ុណ្ណោះ។

4

5

សូមបញ្ជាក់ដែរថា តាមពិតទៅត្រីប្រភេទនេះ មានធ្មេញគួរឱ្យខ្លាចណាស់ ហើយពួកវាត្រូវគេស្គាល់ថា ជាត្រីដែលបង្កបញ្ហាមួយចំនួនដល់អ្នកមុជទឹក៕

6

7

សូមទស្សនាវីដេអូដូចខាងក្រោម៖