ឪពុកម្តាយគួរប្រុងប្រយ័ត្នចំពោះកូនៗ! ក្មេងជំទង់ម្នាក់បានស្លា.ប់ បន្ទាប់ពីខួរក្បាលផ្ទុកទៅដោយតេនញ៉ា ដោយសារ… (មានវីដេអូ)

ក្មេងជំទង់ម្នាក់ នៅ Faridabad ប្រទេសឥណ្ឌា បានស្លា.ប់ដោយសារតែករណីដ៏កម្រមួយ ពាក់ព័ន្ធនឹងខួរក្បាលដែលផ្ទុកទៅដោយពងតេនញ៉ាយ៉ាងច្រើន ក្រោយពេលគេនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ព្រោះតែមានអាការៈឈឺក្បាល ព្រមទាំងប្រកាច់។

MRI Of Egg Infestation

ឪពុកម្តាយរបស់ក្មេងនេះបានប្រាប់ទៅក្រុមគ្រូពេទ្យថា កូនប្រុសរបស់គាត់មានអាយុ ១៨ឆ្នាំ បានទទួលរងការឈឺចាប់ក្នុងក្រលៀនអស់រយៈពេលមួយសប្តាហ៍ ហើយហើមភ្នែកខាងស្តាំ និងពងស្វាសខាងស្ដាំមានសភាពទន់ជ្រាយខ្លាំង។

គ្រូពេទ្យបានពិនិត្យលើរាងកាយទាំងមូលរបស់ក្មេងប្រុសនេះ និងឈានដល់ការស្កេនម៉ាញ៉េម៉ាយ (Magnetic Resonance Imaging – MRI) ហើយលទ្ធផលបានបង្ហាញថា គាត់មានដំបៅពាសពេញខួរក្បាលរបស់គាត់។ ដំបៅនេះ ហៅថាneurocysticercosis ដែលបានកំណត់ដោយអង្គការសុខភាពពិភពលោកថាជា «ការឆ្លងប៉ារ៉ាស៊ីតនៃប្រព័ន្ធសរសៃប្រសាទកណ្តាល និងបង្កឡើងដោយតេនញ៉ាជ្រូក Taenia solium»។ មនុស្សអាចត្រូវបានឆ្លងមេរោគនេះ បន្ទាប់ពីទទួលទានអាហារមិនទាន់ចម្អិត ជាពិសេសសាច់ជ្រូក ឬទឹកដែលមានជាតិពុល ឬទឹកដែលមានពងតេនញ៉ា។

2

ការព្យាបាលដោយការប្រើថ្នាំប្រឆាំងនឹងការរាលដាល មិនត្រូវបានគេណែនាំឱ្យប្រើក្នុងករណីរបស់ក្មេងជំទង់ម្នាក់នេះឡើយ ព្រោះវាអាចធ្វើឱ្យរលាក និងហើមខួរក្បាល។ ម្យ៉ាងទៀតដោយសារតែគាត់មានដំបៅនឹងភ្នែក ការព្យាបាលជាមួយថ្នាំបែបនេះក៏អាចបណ្តាលឱ្យពិការភ្នែកផងដែរ។ អ្នកជំងឺបានស្លាប់នៅមន្ទីរពេទ្យពីរសប្តាហ៍ក្រោយមក បើទោះបីជាត្រូវបានព្យាបាលជាមួយនឹងថ្នាំ Dexamethasone និងថ្នាំ antiepileptic ក៏ដោយ។

នេះមិនមែនជាលើកទីមួយទេ ដែលតេនញ៉ាត្រូវបានគេរកឃើញនៅក្នុងខួរក្បាលរបស់មនុស្ស កាលពីមុនក៏មានវេជ្ជបណ្ឌិតម្នាក់បានយកតេនញ៉ា មានប្រវែង ១០សង់ទីម៉ែត្រ ចេញពីខួរក្បាលបុរសជនជាតិចិនម្នាក់ដែរ បន្ទាប់ពីបុរសរូបនោះមានជំងឺឆ្កួតជ្រូក៕

4

សូមទស្សនាវីដេអូដូចខាងក្រោម៖