កើតកូនគឺឆ្លងទន្លេ តែនេះឆ្លងសមុទ្រតែម្តង! ក្រុមគ្រួសារបានបង្កើតកូននៅក្នុងសមុទ្រ ធ្វើឲ្យភ្ញាក់ផ្អើលតាមបណ្តាញសង្គម (មានវីដេអូ)

វាពិតជាពិបាកណាស់ចំពោះស្ត្រីនៅពេលផ្តល់កំណើតទារកម្តងៗ សូម្បីតែអ្នកទាំងនោះមានកូនពីរ ឬបីនាក់ហើយក៏ដោយ ក៏ពួកគេនៅតែមានការព្រួយបារម្ភជាខ្លាំងពេលឆ្លងទន្លេម្តងៗ។

ចំណែកឯ ភ្ញៀវទេសចរស្រីម្នាក់ឈ្មោះ Hadia Hosny El បានចែករំលែករូបភាពដ៏អស្ចារ្យមួយចំនួន ដែលខ្លួនថតដោយចៃដន្យនៅលើឆ្នេរសមុទ្រក្រហម រវាងអាហ្វ្រិក និងកោះអារ៉ាប់។ ដោយនាងបានឃើញបុរសវ័យចំណាស់ម្នាក់ដូចជាជីតា និងបុរសវ័យក្មេងម្នាក់ទៀតត្រូវជាឪពុករបស់កូន ឈរនៅលើឆ្នេរខ្សាច់បានចាប់កាន់ទងផ្ចិតទារកមួយដែលមានស្ត្រីបានបង្កើតនៅក្នុងសមុទ្រ។ បន្តិចក្រោយមក ទើបដឹងថាពួកគេបានរៀបចំឱ្យកំណើតទារកនៅក្នុងទឹក។

1

2

វាជារឿងចម្លែកណាស់សម្រាប់អាស៊ីយើង ប៉ុន្តែវាជារឿងធម្មតានៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុប។ តាមការស្រាវជ្រាវ ក្នុងការសម្រាលកូនដែលត្រាំនៅក្នុងទឹកនឹងមានអត្ថប្រយោជន៍ចំពោះស្ត្រីមានផ្ទៃពោះ ហើយនឹងធ្វើឱ្យម្តាយមិនសូវមានការឈឺចាប់ និងកាត់បន្ថយការកន្ត្រាក់ស្បូន។

3

ទារកដែលកើតមកនៅក្រោមទឹកភាគច្រើន ពួកគេមានភាពស្ងប់ស្ងាត់ជាងកុមារដទៃទៀត ភាគច្រើននៃគេបារម្ភថាទារកដែលកើតក្រោមទឹកមិនអាចដកដង្ហើមបាន ប៉ុន្តែនៅពេលដែលទងផ្ចិតមិនបានកាត់ផ្ដាច់ អុកស៊ីសែនត្រូវបានបញ្ជូនទៅជួយទារកឲ្យដកដង្ហើមតាមរបៀបដែលមានស្ថេរភាព។

4

បន្ទាប់ពីចែករំលែករឿងនេះ បានទាក់ទាញអ្នកបញ្ចេញមតិជាច្រើននៅលើបណ្តាញសង្គម។ ភាគច្រើន ត្រូវបានពន្យល់ឱ្យដឹង ហើយពួកគេមានការរំភើប ចង់ឃើញអំពីវិធីសាស្រ្តនៃការសម្រាលកូននេះ។ ក្នុងនោះដែរ ពួកគេបានផ្ញើសារការសរសើរដល់ទារកនេះថា “ទារកស្រស់ស្អាត” និងជូនពរឲ្យទារកនោះមានសុខភាពល្អ។

តើលោកអ្នកយល់យ៉ាងណាដែរ?

5

6

7

8

សូមទស្សនាវីដេអូខាងក្រោម៖