សាកហើយដឹងថាយ៉ាងម៉េច! ឧបករណ៍សម្រាប់បុរសៗធ្វើតេស្តដូចមនុស្សស្រីកំពុងប្រឹងបង្កើតកូន ធានាថាដឹងអារម្មណ៍ឈឺចាប់តែម្តង (មានវីដេអូ)

ចិន៖ នៅក្នុងវីដេអូដែលបុរសៗបានស្រែកដោយក្ដីចាប់អារម្មណ៌ ក្រោយពីបានសាកប្រើឧបករណ៍មួយ ដូចទៅនឹងអារម្មណ៌មនុស្សស្រីកំពុងប្រឹងបង្កើតកូន ធ្វើឱ្យកក្រើកពាសពេញបណ្ដាញសង្គម។

2

ឧបករណ៍ខាងលើនេះ ហៅថា «Delivery Bars ឬ Childbirth Bars» វាជាឧបករណ៍ម្យ៉ាង សម្រាប់ប្រើប្រាស់អេឡិចត្រូដ ដើម្បីរំញោចក្បាលពោះ ធ្វើឱ្យមានការកន្ត្រាក់ប្រៀបដូចជាស្រ្តីកំពុងតែសម្រាលកូនអីចឹង ហើយកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់បុរសៗជាច្រើននៅប្រទេសចិន។

3

បុរសជាច្រើននាក់បានមកសាកល្បងវារួចហើយ ហើយថែមទាំងស្រែករោរាដោយក្ដីឈឺចាប់ នៅពេលដែលដាក់ឧបករណ៍មួយនេះលើក្បាលពោះ។ តាមរយៈវីដេអូ ឧកបរណ៍នេះត្រូវបើកដាក់ឲ្យធ្វើការសាកល្បងនៅផ្សារទំនើបមួយកន្លែង។

4

ក្រោយពីបានសាកល្បងនូវឧបករណ៍មួយនេះ ឃើញថា ភាគច្រើនពួកគេបានស្រែកយ៉ាងខ្លាំង ហើយអ្នកខ្លះបានស្រក់ទឹកភ្នែក និងរត់ទៅឱបប្រពន្ធ និងម្តាយរបស់ខ្លួនទៀត ព្រោះនៅទីបំផុត ពួកគេយល់ពីអារម្មណ៍បង្កើតកូនរបស់មនុស្សស្រី ថាវាឈឺចាប់ប៉ុណ្ណា៕

5

6

https://twitter.com/CarlZha/status/1103326975060393986?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1103326975060393986%7Ctwgr%5E%7Ctwcon%5Es1_c10&ref_url=https%3A%2F%2Ftwitframe.com%2Fshow%3Furl%3Dhttps%3A%2F%2Ftwitter.com%2FCarlZha%2Fstatus%2F1103326975060393986

https://twitter.com/CarlZha/status/1103369721099907073?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1103369721099907073%7Ctwgr%5E%7Ctwcon%5Es1_c10&ref_url=https%3A%2F%2Ftwitframe.com%2Fshow%3Furl%3Dhttps%3A%2F%2Ftwitter.com%2FCarlZha%2Fstatus%2F1103369721099907073

https://twitter.com/CarlZha/status/1103370357417766912?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1103370357417766912%7Ctwgr%5E%7Ctwcon%5Es1_c10&ref_url=https%3A%2F%2Ftwitframe.com%2Fshow%3Furl%3Dhttps%3A%2F%2Ftwitter.com%2FCarlZha%2Fstatus%2F1103370357417766912