ចេះធ្វើចឹងទៅកើត! ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ បំពុលសម្លា.ប់ម្ដាយបង្កើតរបស់ខ្លួន ខឹងព្រោះពិនចាប់កំហុសពេក ដោយ…

ក្មេងប្រុសគ្មានបេះដូងម្នាក់ ស្ទើរតែបានឆក់យកជីវិតចេញពីម្តាយរបស់ខ្លួន ដោយបន្ថែមសារធាតុ bleach ទៅនឹងធុងកាហ្វេរបស់ម្តាយ ដើម្បីបំពុលឲ្យស្លា.ប់ ព្រោះតែខឹងពិនចាប់កំហុសពេក។

2

ទូរទស្សន៍ Fuji TV បានរាយការណ៍ថា កាលពីថ្ងៃទី២៣ មានក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ បានបន្ថែមសារធាតុគីមីទៅធុងកាហ្វេមួយដែលក្លាសេក្នុងទូទឹកកក ដើម្បីបំពុលម្តាយរបស់ខ្លួន។ នៅថ្ងៃទី២៥ ម្តាយក៏បានផឹកកាហ្វេមួយពែង ដែលមានសារធាតុ bleach ហើយបន្ទាប់មកក្អួតចង្អោរ តែសំណាងល្អគាត់ទទួលរងការពុលតិចតួច ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយសប្តាហ៍។

4

បើតាមប៉ូលីសក្នុងស្រុក Itabashi នៃទីក្រុងតូក្យូ បានឲ្យដឹងថា ពួកគេបានចាប់ខ្លួនក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ ពីបទឃាតកម្ម បន្ទាប់ពីគាត់បានព្យាយាមបំពុលម្តាយបង្កើតរបស់ខ្លួន។ ក្មេងប្រុសនោះបានសារភាពថា រូបគេបានដាក់ថ្នាំធ្វើឱ្យស ចំនួន ២គ្រាប់នៅក្នុងកាហ្វេ ហើយបន្ទាប់មកយកទៅដាក់ក្នុងទូរទឹកកកទុកអោយម្តាយផឹក។

3

សព្វថ្ងៃ ក្មេងប្រុសនេះដែរ រស់នៅជាមួយម្តាយ និងឪពុកចុង ហើយគាត់ចង់សំលាប់ម្តាយ ព្រោះគាត់មិនចូលចិត្តបុគ្គលិកលក្ខណៈរបស់ខ្លួន ដោយសារតែគាត់តែងតែស្តីបន្ទោសនៅពេលឃើញគាត់លួចរបស់របរ។បច្ចុប្បន្នករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។

មុននោះករណីស្រដៀងគ្នានេះបានកើតឡើងនៅរដ្ឋខូឡូរ៉ាដូសហរដ្ឋអាមេរិក នៅពេលក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ដែលទូរស័ព្ទ iPhone របស់នាងត្រូវម្តាយដកហូតទុក ហើយនាងសំរេចបំពុលម្តាយរបស់ខ្លួនដោយប្រើថ្នាំធ្វើឱ្យស ចំនួន ២ដង។

យោងតាមប៉ូលីសរដ្ឋខូឡូរ៉ាដូ បានអោយដឹងថា ក្មេងស្រីនេះបានចាក់ថ្នាំដែលធ្វើអោយស្បែកសឲ្យម្តាយខ្លួនផឹក ប៉ុន្តែភ្លាមៗនោះ ដោយដឹងថាវាមានក្លិនចម្លែក គាត់ក៏ឈប់ផឹក ទើបតែពុលស្រាលៗ ហើយក្រោយមកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។

ទោះយ៉ាងណាក្រោយពីនាងត្រឡប់មកពីមន្ទីពេទ្យវិញ កូនស្រីរបស់នាងបានបំពុលម្តាយនាងម្តងទៀត ដោយចាក់សារ៉ាយចូលដបទឹកនៅក្នុងបន្ទប់គេងរបស់ម្ដាយ តែសំណាងល្អម្តាយបានធុំក្លិនមិនល្អនៅក្នុងដបទឹកនោះ ទើបគាត់មិនផឹក៕