គ្រាន់តែរឿងប៉ុណ្ណឹងសោះ! ប្រពន្ធគំរាមធ្វើអត្តឃាត ដោយសារលោកប្តីមិនព្រមចំអិនគុយទាវឲ្យញ៉ាំ

គ្រាន់តែពាក្យ “គាត់ស៊ីបាយ នាងហូបគុយទាវ” ដែលធ្វើប្រពន្ធសុខចិត្តឡើងពីលើបង្អួចជាន់ទី៤ ចង់ធ្វើអត្តឃាតខ្លួនឯង។

មានប្តីប្រពន្ធមួយគូរស់នៅក្នុងទីក្រុងហឺណាន ប្រទេសចិន បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៃការពិភាក្សានៅលើបណ្តាញសង្គម បន្ទាប់ពីប្រពន្ធព្យាយាមធ្វើអត្តឃាតខ្លួនឯង ដោយសារតែប្តីរបស់នាងមិនព្រមចំអិនគុយទាវឲ្យនាងញាំ។

2

យោងតាមសាក្សីដែលបានឃើញហេតុការណ៍នេះ បានអោយដឹងថា ស្ត្រីរូបនេះបានលោតចេញពីបង្អួចអគារផ្ទះល្វែងមួយ ដោយគំរាមម្តងហើយម្តងទៀតថា នាងនឹងលោតសម្លាប់ខ្លួន។ លើសពីនេះទៀតនាងតែងតែសួរស្វាមីជានិច្ចថា៖ ញ៉ាំបាយ ឬញ៉ាំគុយទាវ?

3

រឿងនេះកើតចេញពីជម្លោះគ្រួសារអាហារថ្ងៃត្រង់ ខណៈពេលដែលប្តីចង់ធ្វើម្ហូប ប្រពន្ធបានទទូចឱ្យញ៉ាំគុយទាវ។ ដោយមិនអាចរកចំណុចរួមបាន ប្តីប្រពន្ធនេះក៏ប្រយុទ្ធ។ ដោយមានអារម្មណ៍ធុញថប់ ប្រពន្ធបានឡើងពីលើបង្អួចផ្ទះបាយ ដោយគំរាមថានឹងលោតចុះបើប្តីមិនព្រម។

មិនយូរប៉ុន្មានអ្នកការពារជីវិតម្នាក់ ត្រូវបានបញ្ជូនមកជួយសង្គ្រោះ។ ទោះជាយ៉ាងណាក៏ដោយ នាងនៅតែតាំងចិត្តឈរនៅខាងក្រៅឈ្លោះប្រកែកជាមួយប្តីរបស់នាងអស់រយៈពេលជាងមួយម៉ោង មុនពេលនាងយល់ព្រមជួយសង្គ្រោះ ហើយនាំនាងចូលទៅខាងក្នុង។

1

នេះមិនមែនជាលើកទីមួយទេដែលស្ត្រីចិនបានធ្វើការគម្រាមកំហែងប្លែកៗដល់ស្វាមី និងគូស្នេហ៍របស់ពួកគេ។ កាលពីដើមឆ្នាំនេះ នៅខេត្តក្វាងទុង ក្មេងស្រីវ័យក្មេងម្នាក់ ក៏បានព្យាយាមលោតសម្លាប់ខ្លួនពីជាន់ទី ១៩ ព្រោះគ្មាននរណាម្នាក់មកចូលរួមពិធីខួបកំណើតរបស់នាង និងស្ត្រីម្នាក់ទៀតនៅសាន់ដុង សុខចិត្តលោតសម្លាប់ខ្លួន ដោយគ្រាន់តែចង់អោយប្តីទិញកាបូបដៃប៉ុណ្ណោះ៕