ទារកមានទំងន់ដល់ទៅ ៧គីឡូក្រាមហើយ នៅកើតតាមធម្មជាតិបានទៀត

ស្ត្រីដែលរស់នៅប្រទេសឥណ្ឌាម្នាក់ ទើបតែសម្រាលបានកូនប្រុសមួយដែលមានទម្ងន់រហូតដល់ទៅ ៧គីឡូក្រាម ដោយធម្មជាតិ។ នេះជាទារកទើបនឹងកើតធ្ងន់ជាងគេបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសនេះ។

1

នាង Firdous Khatun អាយុ ៣៦ឆ្នាំ បានស្វាគមន៍កូនទី ៩ របស់នាងនៅយប់ថ្ងៃទី៥ នៅមន្ទីរពេទ្យ Raja Ram Kalawati ក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ ទារកមានទំងន់រហូតដល់ ៧គីឡូក្រាម ប៉ុន្តែវាត្រូវការពេល ១៥នាទីទើបចេញពីស្បូនដោយវិធីកំណើតធម្មជាតិ។

2

វេជ្ជបណ្ឌិត Anjana Gupta បាននិយាយថា “នេះជាទារកយក្ស" ក្នុងរយៈពេល ២១ឆ្នាំនៃការងារខ្ញុំ មិនដែលឃើញទារកទើបនឹងកើតធំដូចក្មេងប្រុសនេះទេ។ ទោះបីជាវាធំខ្លាំងណាស់ ប៉ុន្តែក្មេងប្រុសនេះចំណាយពេលតែមួយភ្លែតប៉ុណ្ណោះ ដើម្បីចេញពីស្បូនម្តាយរបស់គេ។

3

ក្រុមវេជ្ជបណ្ឌិតបានបញ្ជាក់ថា ទារករបស់អ្នកស្រី Firdous គឺជាទារកទើបនឹងកើតធ្ងន់បំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសឥណ្ឌា ហើយពួកគេបានហៅទារកនោះថា“ យក្ស” ។

4

អ្នកស្រី Firdous បានផ្តល់កំណើតកូនចំនួន ៨នាក់ ប៉ុន្តែក្នុងអំឡុងពេលមានផ្ទៃពោះនេះ នាងត្រូវបង្ខំចិត្តទៅមន្ទីរពេទ្យក្បែរផ្ទះដើម្បីសម្រាលកូន ព្រោះទារកក្នុងពោះនាងធំពេក។ កូនមុនៗរបស់នាងមានទំងន់ធម្មតាទេ ប្រហែល ៣,៦គីឡូក្រាម នៅពេលចាប់កំណើត។

កាលពីខែមុន ទារកយក្សមួយទៀតមានទំងន់ ៦គីឡូក្រាម ក៏បានកើតនៅរដ្ឋ Rajasthan ប្រទេសឥណ្ឌាដែរ ប៉ុន្តែគ្រូពេទ្យត្រូវវះកាត់យកក្មេងប្រុសនេះចេញពីផ្ទៃម្តាយ៕