ក្មេងប្រុសអាយុទើបតែ ១៧ខែម្នាក់ ខាំសម្លាប់សត្វពស់ដែលពិសខ្លាំង ពេលកំពុងលេងក្នុងសួនច្បារ

ម្តាយវ័យក្មេងរូបនេះ មានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលឃើញកូនប្រុសអាយុ ១៧ខែរបស់ខ្លួន រត់មកផ្ទះដោយមានឈាមនៅជុំវិញមាត់ ហើយនៅក្នុងដៃកំពុងកាន់សត្វពស់មានពិសដែលបានស្លាប់ទៅហើយ។

តាមប្រភពព័ត៌មានពីភ្នាក់ងារសារព័ត៌មាន G1 បានអោយដឹងថា ម្ដាយវ័យក្មេងនោះឈ្មោះ Jaine Ferreira Figueira អាយុ ១៩ឆ្នាំ បាននិយាយថា កូនប្រុសរបស់នាងឈ្មោះ Lorenzo បានខាំពស់ពិសស្លាប់ ពេលកំពុងលេងតែម្នាក់ឯងនៅក្នុងសួនច្បារផ្ទះរបស់នាង ស្ថិតនៅទីប្រជុំជន Mostardas រដ្ឋ Rio Grande ភាគខាងត្បូងប្រទេសប្រេស៊ីល។

1

ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលក្មេងប្រុស Lorenzo បានរត់ចូលទៅក្នុងសួនច្បារ ដើម្បីលេងជាមួយឆ្កែរបស់គាត់។ មួយសន្ទុះក្រោយមកឃើញថា ក្មេងកំពុងលេងបែរជាស្ងប់ស្ងាត់ ម្តាយរបស់គាត់បានរត់ទៅកាន់សួនច្បារដើម្បីរកមើលកូន តែរកមិនឃើញ។ នាងប្រញាប់ត្រឡប់ទៅផ្ទះវិញ ដើម្បីរក Lorenzo ហើយរន្ធត់ចិត្ត ពេលឃើញកូនប្រុសកាន់ពស់ពិសនៅមាត់។

នាង Figueira បាននិយាយថា នាងបានស្រែករកប្តីរបស់ខ្លួនឈ្មោះ Lucier de Souza អាយុ ២២ឆ្នាំ នៅពេលនាងបានឃើញឈាមហូរជុំវិញមាត់កូនប្រុសរបស់នាង។ អ្នកទាំងពីរក៏ប្រញាប់យកពស់ចេញពីដៃរបស់ Lorenzo ហើយដាក់វានៅក្នុងក្រឡកែវ។ បន្ទាប់ពីនោះពួកគេបាននាំកូនទៅមន្ទីរពេទ្យ Sao Luiz ដែលមានចម្ងាយ ១៧៥គីឡូម៉ែត្រពី Porto Alegre ដែលជារដ្ឋធានីនៃទីក្រុង Rio Grande do Sul ។ ចំណែកពស់ដែលបានដាក់ក្នុងកែវមានពិសនោះ ត្រូវបានយកទៅមន្ទីរពេទ្យ ដើម្បីកំណត់អត្តសញ្ញាណផងដែរ។

2

ក្រោយមកពស់នេះត្រូវបានគេកំណត់អត្តសញ្ញាណថាជាប្រភេទសត្វចារ៉ារ៉ាកា ឬពពួកសត្វដែលមានពិសខ្លាំងប្រសិនបើសត្វពស់នេះខាំដោយគ្មានការព្យាបាលភ្លាមៗនោះទេ ជនរងគ្រោះអាចស្លាប់យ៉ាងឆាប់រហ័ស។

3

ដំបូងប្តីប្រពន្ធវ័យក្មេងនេះគិតថា ឆ្កែចិញ្ចឹមបានខាំពស់ដែលមានពិសរហូតដល់ស្លាប់។ ទោះយ៉ាងណាលោកវេជ្ជបណ្ឌិត Gilmar Carteri មកពីមន្ទីរពេទ្យ Sao Luiz បាននិយាយថា វាជាក្មេងចេះដើរតេះតះ Lorenzo ដែលខាំពស់ពិសរហូតដល់ស្លាប់៕