មិនគួរឲ្យជឿ! តារាម៉ូដែលម្នាក់លក់ខ្លួន ៣យប់ បានប្រាក់ជាង ៩ម៉ឺនដុល្លារ ត្រូវប៉ូលីសចាប់ខ្លួន ទើបដឹងថាជាភេទទី៣

បរទេស៖ Sunjing Ya ជាតារាបង្ហាញម៉ូដម្នាក់ដែលរកប្រាក់បានជាង ៨ម៉ឺនដុល្លារ បន្ទាប់ពីដេកជាមួយភ្ញៀវ ៣យប់ ត្រូវបានចាប់ខ្លួននៅខេត្តណានជីង ខេត្តជាំងស៊ូ ប្រទេសចិន។

3

នៅពេលដកហូតអត្តសញ្ញាណប័ណ្ណគំរូ ប៉ូលីសមានការភ្ញាក់ផ្អើលនៅពេលដឹងថាឈ្មោះពិតរបស់ Sunjing Ya គឺ Luo Yue ភេទប្រុស មកពីខេត្ត Hubei។

2

យោងតាមទូរទស្សន៍ចិនស៊ីស៊ីធីវី បានផ្សាយឲ្យដឹងថា កញ្ញាភេទទី៣ Sunjing Ya ត្រូវបានប៉ូលីសចាប់ខ្លួននៅខេត្តសានដុង ពីបទសង្ស័យពាក់ព័ន្ធនឹងសកម្មភាពចាត់ចែង និងលក់ផ្លូវភេទ ក្នុងពេលឆ្មក់ចូលថ្មីៗនេះ។

1

ប៉ូលីសបាននិយាយថា នៅក្នុងមនុស្សចំនួន ៦៧នាក់ ដែលភាគច្រើននៃពួកគេគឺកើតនៅឆ្នាំ១៩៩០ ត្រូវបានចាប់ខ្លួន។ អ្នកខ្លះមានសមត្ថភាពខ្ពស់ ជាអ្នកប្រតិបត្តិក្រុមហ៊ុនល្បីៗ និងអ្នកខ្លះទៀត ជាតារាម៉ូដែល។

លោក Lin Zhiqiang ជាប៉ូលីសក្នុងខេត្តសានដុង បាននិយាយថា “តារាម៉ូដែលទាំងនេះ បានបរាជ័យក្នុងឧស្សាហកម្មកំសាន្ត ដោយសារតែកង្វះទេពកោសល្យ និងប្រជាប្រិយភាព។ ពួកគេខ្លះជាប់ទាក់ទងលក់ផ្លូវភេទ និងបានទាក់ទងអតិថិជនតាមរយៈកម្មវិធី WeChat”។ លោកបានបន្ថែមថា អតិថិជនភាគច្រើន គឺជាម្ចាស់អាជីវកម្ម ឬអ្នកមានទ្រព្យស្តុកស្តម្ភ។

យោងតាមរបាយការណ៍មួយ នៅខេត្តហៃណាន ក្នុងអំឡុងពេលពិព័រណ៍ Rendez-Vous ដែលបង្ហាញវត្ថុប្រណីត និងយន្ដហោះឯកជន។ Sunjing Ya ត្រូវបានគេស្គាល់ថាជាតារាម៉ូដែលចូលនិវត្តន៍ហើយ តែនាងអាចរកប្រាក់បាន ៦០ ម៉ឺនយ័ន (ស្មើនឹង ៩៤,៩២០ដុល្លារ) ក្នុងរយៈពេលតែ ៣យប់ប៉ុណ្ណោះ៕

4

5

6

7