សូមស្វាគមន៍ផង! ទារកទើបនឹងកើតមានទំងន់រហូតដល់ជិត ៦គីឡូក្រាម ឯណ្ណោះ

ស្ត្រីជនជាតិឥណ្ឌាម្នាក់ បានផ្តល់កំណើតដល់ទារកដែលមានទំងន់រហូតដល់ជិត ៦គីឡូក្រាម ដោយផ្នែកលើការវះកាត់សង្គ្រោះបន្ទាន់។ នេះគឺជាទារកដែលធ្ងន់ជាងគេបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រទេសរហូតមកដល់ពេលនេះ។

1

ទារកមានទំងន់ ៥.៨៩គីឡូក្រាម បានកើតនៅមន្ទីរពេទ្យរដ្ឋមួយក្នុងទីក្រុង Sri Ganganagar ខេត្ត Rajasthan ប្រទេសឥណ្ឌា។

2

គ្រូពេទ្យបាននិយាយថា ទារកមានទំហំធំពេកដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពម្តាយ និងទារក។ កំណើតរបស់ទារក គឺជាអព្ភូតហេតុ និងកម្រណាស់។

3

ម្តាយរបស់ទារកនោះមានឈ្មោះថា ហ្គូហ្គាបៃ អាយុ ២៥ឆ្នាំ មានជំងឺទឹកនោមផ្អែម និងមានទម្ងន់រហូតដល់ ១០០ គីឡូក្រាម ហើយនេះអាចជាមូលហេតុដែលទារកកើតមកមានទំងន់លើសបែបនេះ។

4

អ្នកស្រី ហ្គូហ្គាបៃ បានព្យាយាមសម្រាលកូនដោយធម្មជាតិដែរ ប៉ុន្តែក្មេងប្រុសនេះធំពេកមិនអាចកើតមកដោយធម្មជាតិបានទេ ដូច្នេះគាត់បានជាប់គាំងអស់រយៈពេលជាយូរមកហើយ គ្រូពេទ្យបង្ខំធ្វើការវះកាត់សង្គ្រោះបន្ទាន់ ដើម្បីសង្គ្រោះទាំងម្តាយ និងកូន។

5

ទម្ងន់ជាមធ្យមនៃទារកទើបនឹងកើតនៅក្នុងប្រទេសឥណ្ឌា គឺប្រហែលជា ៣គីឡូក្រាម ហើយទារកដែលធ្ងន់ជាងគេកាលពីមុនបានកើតមកដោយស្ត្រីម្នាក់ នៅអ៊ីនផលម៉ានីពួរ មានទម្ងន់ត្រឹមតែ ៥,៦គីឡូក្រាមប៉ុណ្ណោះ៕