ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ បាញ់សម្លា.ប់ក្មេងស្រីអាយុ ៨ឆ្នាំ ដោយសារតែមិនឲ្យលេងសត្វឆ្កែ

បរទេស៖ ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ បានបាញ់សម្លាប់នាង Maykayla Dyer អាយុ ៨ឆ្នាំ ដោយសារតែជនរងគ្រោះមិនអោយលេងជាមួយនឹងសត្វឆ្កែ។

1

អ្នកជិតខាងបាននិយាយថា ការបាញ់ប្រហារបានកើតឡើងនៅពេលដែលជនរងគ្រោះឈ្មោះ Maykayla Dyer បានបដិសេធមិនអោយក្មេងប្រុសនោះលេងជាមួយឆ្កែរបស់នាង។ នៅម៉ោង ១៩.៣០នាទី (ម៉ោងក្នុងស្រុក) កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្មេងប្រុសដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ បានប្រើកាំភ្លើងខ្លីដែលជាកម្មសិទ្ធិរបស់ឪពុកខ្លួន ហើយបានបាញ់ចេញពីខាងក្នុងផ្ទះទៅផ្ទះអ្នកជិតខាង។ ក្មេងស្រីអាយុ ៨ឆ្នាំត្រូវបាញ់ចំដើមទ្រូង ហើយស្លាប់ភ្លាមៗក្រោយពេលទៅដល់មន្ទីរពេទ្យ។

2

3

គេដឹងថាអ្នកទាំងពីរបានចូលរៀននៅសាលាបឋមសិក្សាតែមួយក្នុងតំបន់ White Plains រដ្ឋ Tennessee សហរដ្ឋអាមេរិក។ ម្ដាយរបស់ជនរងគ្រោះឈ្មោះ Latasha Dyer ឲ្យដឹងថា ក្មេងប្រុសនេះធ្លាប់បានធ្វើបាបកូនស្រីរបស់ពួកគេពីមុន។ នៅពេលយើងផ្លាស់មកនៅ White Pineនេះ ដំបូងគាត់ បានធ្វើបាបខ្ញុំ។ ក្មេងប្រុសនេះ ចូលចិត្តលេង និងសើចចំអកឲ្យក្មេងៗ ហើយខ្ញុំត្រូវទៅជួបនាយកសាលាដោយសារតែគាត់។ នៅចុងបញ្ចប់សោកនាដកម្មនេះបានកើតឡើងនៅពេលដែលក្មេងប្រុសនោះបាញ់សម្លាប់កូនស្រីខ្ញុំ។ Latasha Dyer បន្ថែមថា “នាងជាក្មេងស្រីតូចម្នាក់ដែលខ្ញុំស្រឡាញ់ខ្លាំងណាស់។ ខ្ញុំចង់ឱ្យនាងត្រឡប់មកវិញនៅក្នុងដៃរបស់ខ្ញុំ ហើយញញឹមជានិច្ច”។

5

ជនល្មើសដែលជាក្មេងប្រុសនេះ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិតទី១ នៅក្នុងតុលាការអនីតិជន។ សេវាកម្មសង្គមកំពុងស៊ើបអង្កេតគ្រួសារអ្នក។ Chastity Arwood អ្នកជិតខាងនៃគ្រួសារទាំងពីរ បាននិយាយថា “កាំភ្លើងដូចជាសោរ ហើយកូនសោរ គឺជាកូនដែលខូច”។

4

ពេលខ្លះគ្រាន់តែការបដិសេធ មិនយកចិត្តទុកដាក់របស់កុមារ អាចនាំឱ្យមានលទ្ធផលខូចចិត្ត។ ការកាន់កាប់កាំភ្លើង គឺងាយស្រួលពេកនៅសហរដ្ឋអាមេរិកកំពុងក្លាយជាការឈឺក្បាលសម្រាប់រដ្ឋាភិបាលនៅក្នុងប្រទេសនេះ៕

6