ក្មេងស្រីជំទង់ម្នាក់ ត្រូវឪពុករបស់ខ្លួនសម្លា.ប់ ដោយសារលួ.ចយកស្រោមអនាម័យ

បរទេស៖ បុរសម្នាក់ច្របាច់កកូនស្រីរបស់ខ្លួនរហូតដល់ស្លា.ប់ នៅពេលដឹងថានាងលួចស្រោមអនាម័យ យកទៅរួមភេ.ទជាមួយសង្សារដែលលោកបានហាមប្រាម។

លោក Asadullah Khan អាយុ ៥១ឆ្នាំ ជនជាតិប៉ាគីស្ថាន បច្ចុប្បន្នរស់នៅទីក្រុង Darmstadt ប្រទេសអាល្លឺម៉ង់ ឆ្លើយប្រាប់ថា លោកបានច្របាច់កកូនស្រីរបស់គាត់ឈ្មោះ Lareeb អាយុ ១៩ឆ្នាំ រហូតដល់ស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីទទួលបានដំណឹងពីប៉ូលីសថា នាងបានលួចស្រោមអនាម័យពីផ្សារទំនើប ដើម្បីរួមភេទជាមួយមិត្តប្រុស។ លោក Khan និងភរិយាឈ្មោះ Shazia បានយកសពកូនស្រីរបស់ពួកគេ ទៅទម្លាក់ចោលនៅកន្លែងដាច់ស្រយាលមួយ។

1

នៅពេលប៉ូលីស ធ្វើការសាកសួរ លោក Khan បានស្រក់ទឹកភ្នែក ហើយបានសារភាពថា គាត់បានសម្លា.ប់កូនស្រីរបស់ខ្លួន ដោយសារតែនាងបាននាំ “ភាពអាម៉ាស់” ដល់ក្រុមគ្រួសារ លួ.ចមានទំនាក់ទំនងស្នេហាជាមួយក្មេងប្រុសម្នាក់ដែលក្រុមគ្រួសារហាមឃាត់។ អាពាហ៍ពិពាហ៍កូនស្រីរបស់គាត់ គឺត្រូវរៀបចំដោយគាត់ និងប្រពន្ធ ហើយចង់អោយកូនស្រីគោរពឪពុកម្តាយ។

ទន្ទឹមនឹងនេះ អ្នកស្រី Shazia បានប្រាប់តុលាការថា នាងត្រូវបានគេជិះជាន់ដូចជាទាសករដោយប្តីរបស់នាង ហើយមិនអាចធ្វើអ្វីដើម្បីជួយសង្គ្រោះកូនស្រីរបស់នាងបានទេ ទោះបីនាងចង់ធ្វើក៏ដោយ។

2

អ្នកស្រី Shazia បាននិយាយថា នៅយប់នៃអំពើឃា.តកម្ម Lareeb បានឈ្លោះប្រកែកជាមួយឪពុក ហើយថែមទាំងវាយគាត់ទៀតផង។ បន្ទាប់មកឪពុករបស់គេ បានចូលទៅក្នុងបន្ទប់របស់ Lareeb ហើយច្របាច់កកូនស្រីខ្ញុំ ដោយខ្ញុំមិនអាចបញ្ឈប់គាត់បានទេ ព្រោះខ្ញុំឈឺសន្លាក់ឆ្អឹង និងខ្សោយ។ ខ្ញុំចង់ស្រែក ប៉ុន្តែខ្ញុំមិនអាចធ្វើបានទេ។

កូនស្រីរបស់ខ្ញុំ មិនបានត្រលប់មកផ្ទះជាច្រើនយប់ជាប់ៗគ្នាទេ ហើយនាងថែមទាំងមិនពាក់កន្សែងរុំក្បាលទៀតផង។ ថ្ងៃមួយយើងបានទទួលលិខិតពីប៉ូលីសថា នាងត្រូវបានចាប់ខ្លួនពីបទលួ.ចស្រោមអនាម័យ។ តាមមើលទៅគាត់ យកទៅរួមភេទ។ លោក Khan បញ្ជាក់ថា លោកស្រឡាញ់កូនស្រីលោកខ្លាំងណាស់។

3

គួរបញ្ជាក់ផងដែរថា នៅល្ងាចនៃអំពើឃាតកម្មនេះ លោក Khan បានបញ្ជូនកូនស្រីពៅរបស់គេឈ្មោះ Nida អាយុ ១៤ឆ្នាំ អោយទៅសាច់ញាតិដើម្បីមើលថែ។

Nida បាននិយាយថា ម្តាយរបស់ខ្ញុំ មិនត្រូវបានគេជិះជាន់ទេ គាត់អាចធ្វើអ្វីដែលចង់បាន។ គាត់ធ្លាប់វាយខ្ញុំនឹងដំបង។ យើង (បងប្អូនស្រី) មិនត្រូវបានអនុញ្ញាតឱ្យនិយាយអំពីមិត្តប្រុសទេ ហើយឪពុកខ្ញុំធ្លាប់បង្ខំបងស្រីខ្ញុំ ឲ្យរៀបការនៅប៉ាគីស្ថានថែមទៀតផង។

4

ប្រទេសប៉ាគីស្ថាន គឺជាប្រទេសមូស្លីម ដូច្នេះទំនៀមទម្លាប់នៅតែមាននៅក្នុងគ្រួសារជាច្រើនដែលជារឿយៗក្មេងស្រីត្រូវបានគេដកហូតសិទ្ធិក្នុងការប្រាស្រ័យទាក់ទង និងបើកចំហដល់ពិភពខាងក្រៅ៕