ចម្លែកដែរ! ជើងស្ត្រីម្នាក់ ជិតផ្ទុះឡើង បន្ទាប់ពីដើរបានចំងាយ ១០គីឡូម៉ែត្រ គ្រាន់តែបង្ហូរសារធាតុរាវ ៤ថ្ងៃ

បរទេស៖ បន្ទាប់ពីដើរបានចំងាយ ១០គីឡូម៉ែត្រ លោកស្រី Melissa King ជិតនឹងត្រូវកាត់ជើង ដោយសារតែនាងមានរោគសញ្ញាចម្លែកនៃសម្ពាធកើនឡើង ដែលធ្វើឱ្យជើងរបស់គាត់ផ្ទុះឡើង។

2

កាលពីមួយឆ្នាំមុនលោកស្រី Melissa King អាយុ ៣៩ឆ្នាំ មកពីប្រទេសអង់គ្លេស បានចូលរួមប្រណាំង Burnie Ten ចម្ងាយ ១០គីឡូម៉ែត្រ តាមបណ្តោយឆ្នេរ Tasmanian។ ទោះយ៉ាងណា លោកស្រី ចាប់ផ្តើមមានអារម្មណ៍ស្ពឹក និងបាត់បង់អារម្មណ៍នៅក្នុងចុងម្រាមជើងរបស់គាត់។

3

លោកស្រីបាននិយាយថា នៅពេលនោះជើងរបស់គាត់ឈឺចាប់ខ្លាំង ហើយមានអារម្មណ៍ថាវាជិតនឹងផ្ទុះឡើង។ នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយនៅពេលនេះជើងខាងឆ្វេងរបស់នាងហើមដល់ទៅ ៣ ដងធំជាងធម្មតា។

លោកស្រី Melissa ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមាន ជម្ងឺជើងដែលមានសម្ពាធខ្ពស់ ហើយត្រូវការការវះកាត់បន្ទាន់។

ជម្ងឺលើសឈាមកើតឡើងនៅពេលឈាម និងវត្ថុរាវនៅខាងក្នុង ដាក់សម្ពាធលើជាលិកា និងសាច់ដុំ។ បើគ្មានការព្យាបាលទាន់ពេលវេលាទេ ជើងរបស់គាត់ទំនងជាត្រូវកាត់ចេញ។ សូម្បីតែគ្រូពេទ្យក៏ពិបាកក្នុងការព្យាបាលរោគសញ្ញានេះដែរ។ ពួកគេត្រូវបង្ហូរសារធាតុរាវចេញពីជើងខាងឆ្វេងរបស់គាត់រយៈពេលបួនថ្ងៃ។

4

ក្រោយពេលវះកាត់ជើង លោកស្រី Melissa មានស្នាមជង្គង់ និងកជើងយ៉ាងវែង ហើយនាងត្រូវទទួលការព្យាបាលដោយចលនាខ្លាំង៕

5