ពិតជាស្រណោះណាស់! មើលហើយស្រក់ទឹកភ្នែក រូបភាពរបស់ទារកអាយុ ១៩សប្តាហ៍ ដកដង្ហើមចុងក្រោយនៅក្នុងដៃម្តាយខ្លួន

រឿងរ៉ាវ និងរូបភាពខាងក្រោមនេះ អាចធ្វើឱ្យអ្នកមានអារម្មណ៍រន្ធត់ ហើយថែមទាំងភ័យខ្លាចទៀតផង។ ប៉ុន្តែនេះជារឿងពិតជាមួយ គឺការឈឺចុកចាប់ពិតប្រាកដរបស់ម្តាយដែលដឹងថានាងជិតនឹងបាត់បង់កូននៅក្នុងផ្ទៃ។ រឿងរ៉ាវរបស់នាងចាំបាច់ត្រូវបានប្រាប់ឲ្យដឹងនៅទីនេះ ដោយមានបំណងចង់ដាស់តឿនការយល់ដឹងរបស់ស្ត្រី អំពីស្ថានភាពនៃការរលូតកូន ដោយខ្វះការគ្រប់គ្រងយកចិត្តទុកដាក់។

3

នាង Alexis Frederick Metz អាយុ ៣០ឆ្នាំ គឺជាម្តាយជនជាតិអាមេរិកាំង ដែលមានកូនស្រី ២នាក់ និងមានផ្ទៃពោះជាមួយកូនទី៣របស់នាង។ ទារកចាប់កំណើតក្នុងផ្ទៃដោយមិនព្រៀងទុក ហើយវាជាក្មេងប្រុសម្នាក់ ដែលប្តីប្រពន្ធ Alexis មានសេចក្តីរីករាយណាស់។ ប៉ុន្តែនៅពេលទារកមានគភ៌ត្រឹមតែ ១៩សប្តាហ៍ស្រាប់តែនាងចាប់ផ្តើមហូរឈាម និងឡើងហើមពោះ។ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើតេស្តផ្ទៃពោះភ្លាមៗ។ ជាមួយនឹងសភាវគតិរបស់ម្តាយ ឲ្យដឹងថា ប្រហែលជាដល់ពេលដែលត្រូវបញ្ចប់ការមានផ្ទៃពោះឆាប់នេះហើយ និងប្រហែលជាទារកចង់ចាប់កំណើតលឿនជាងការរំពឹងទុក។

4

ការពិគ្រោះយោបល់បានធ្វើឡើងភ្លាមៗនៅក្នុងបន្ទប់សម្រាលកូន គិលានុបដ្ឋាយិកា បានប្រាប់ថា សុខភាពទារកមិនធម្មតាទេ គឺកំពុងជួបបញ្ហា។ គ្រាន់តែលឺបែបនេះ និងគួរឱ្យអាណិតខ្លាំងពេកចំពោះកូន នាង Alexis ចាប់ផ្តើមកំរោលចូល ទះកំផ្លៀងគិលានុបដ្ឋាយិកាតែម្តង។

2

នាង Alexis បានជ្រើសរើសវិធីសម្រាលកូនធម្មតាដោយសម្រាលកូនយ៉ាងឆាប់រហ័ស ដើម្បីអាចនាំកូនរបស់នាងទៅមើលពិភពលោកដ៏ធំ ហើយជាកន្លែងដែលនាងគួរតែរស់នៅប្រកបដោយសុភមង្គលជាមួយគ្រួសារ។ នៅពេលទារកចាប់កំណើត Alexis យំដូចជាទារក។ បន្ទាប់មកទារកត្រូវបានដាក់ក្នុងភ្លៅរបស់ម្តាយ ដោយសារតែនាងបានដឹងជាមុនថា កូនប្រុសរបស់នាងមិនមានរយៈពេលយូរទេ ហើយនាងបានហៅឈ្មោះកូនប្រុសរបស់នាងថ្នមៗ - Walter Joe Saunders, Frederick Metz (Walter Joshua Fretz) ។

នាង Alexis បានរំលឹកអំពីពេលដែលនាងបានឱបកូនរបស់នាងនៅក្នុងដៃថា៖ «ខ្ញុំមានអារម្មណ៍ថាបេះដូងតូចរបស់កូនប្រុសខ្ញុំលោតចូលទ្រូងខ្ញុំខ្សោយ។ បេះដូងខ្ញុំដូចគេវាយនៅពេលនោះ ទោះបីជាគាត់ទើបតែមានអាយុ ១៩សប្តាហ៍ក៏ដោយ ក៏គាត់នៅតែជាក្មេងប្រុសតូចគួរឱ្យស្រលាញ់ម្នាក់ដែរ»។

5

នៅពេលម្តាយឱប Joe ២-៣នាទី បេះដូងរបស់គេចាប់ផ្តើមលែងចង់ដើរ ហើយបានដកដង្ហើមចុងក្រោយនៅក្នុងដៃរបស់ម្តាយគាត់ ពេលនោះមានការឈឺចាប់ និងទឹកភ្នែក ដោយភាពអស់សង្ឃឹមរបស់ Alexis និងស្វាមី។ Alexis គ្មានចេតនាចាប់កាន់កូនប្រុសរបស់នាងចុងក្រោយទេ ប៉ុន្តែប្តីរបស់នាងបានសំរេចចិត្តឲ្យនាងចាប់កាន់ដោយក្តីស្រណោះជាពន់ពេក។

ដោយសារតែឪពុកគិតថា រូបភាពទាំងនេះគឺជារឿងតែមួយគត់ ដែលក្រុមគ្រួសារអាចយកទៅផ្ទះធ្វើជាវត្ថុអនុស្សាវរីយ៍ក្នុងការចងចាំកូនប្រុសតូចរបស់ពួកគេ។ រូបភាពដ៏ពិសិដ្ឋទាំងនោះមានន័យថា៖ ខ្ញុំឈ្មោះ Walter Joshua Fretz ។ ខ្ញុំកើតក្នុងគ្រួសារនេះ។

ការចែករំលែករូបភាពឯកជនទាំងនេះ Alexis មិនមានបំណងនិយាយអំពីការបាត់បង់នោះទេ។ ប៉ុន្តែជាមួយនឹងអ្វីដែលនាង និងក្រុមគ្រួសារត្រូវប្រឈមមុខ នាងសង្ឃឹមថា ម្ដាយដែលមានបំណងចង់មានផ្ទៃពោះ ឬកំពុងមានផ្ទៃពោះ ត្រូវប្រយ័ត្នប្រយែងថែមទៀតក្នុងជីវិត កុំឲ្យធ្លាក់ក្នុងស្ថានភាពសោកនាដកម្មដូចនាង។ ជីវិតនេះជាមួយនឹងគ្រោះថ្នាក់ ដែលអាចកើតមានពីចំណីអាហារ បរិស្ថាន បូករួមនឹងការធ្វេសប្រហែសរបស់ម្តាយនៅក្នុងជីវិតប្រចាំថ្ងៃ បានរួមចំណែកដល់ការគំរាមកំហែងដល់អាយុជីវិតរបស់ទារក ដែលងាយ និងផុយស្រួយ។

នាង Alexis សង្ឃឹមថា តាមរយៈរូបភាព និងរឿងរ៉ាវរបស់នាងម្តាយទាំងអស់នៅលើពិភពលោកនេះ នឹងយកចិត្តទុកដាក់ដើម្បីផ្តល់ឱ្យកូនៗរបស់ពួកគេ នូវរាងកាយដែលមានសុខភាពល្អ ដោយគ្មានពិការភាព និងជីវិតដែលមានសុខភាពល្អ៕

6

7

8

9

10

11

12