ដោយសារចៅប្រុស! លោកយាយអាយុ ៩២ឆ្នាំម្នាក់ ទម្ងន់ ១០០គីឡូក្រាម ធ្វើការសម្រកទម្ងន់ ៥០គីឡូក្រាម ទទួលបានជោគជ័យ ដោយធ្វើរឿងបែបនេះ

បរទេស៖ លោកយាយ Betty Jones ដែលអាយុ ៩២ឆ្នាំ នៅតែប្តេជ្ញាសម្រកទំងន់ ដើម្បីឱ្យគាត់អាចរស់នៅបានយូរជាមួយចៅប្រុសគួរឱ្យស្រលាញ់របស់គាត់។

លោកស្រី Betty Jones មកពី Carlton, Barnsley ប្រទេសអង់គ្លេស ធ្លាប់មានទំងន់ ១០០គីឡូក្រាម នៅពេលគាត់មានអាយុ ៨០ឆ្នាំ ហើយគាត់ដឹងថាសុខភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង នៅពេលថ្ងៃមួយ គាត់មិនអាចនាំចៅប្រុសរបស់គាត់ទៅសាលារៀនដូចធម្មតាទេ។ លើសពីនេះគាត់ត្រូវធ្វើការវះកាត់បេះដូងនៅអាយុ ៨០ឆ្នាំ ដែលតម្រូវធ្វើការសម្រកទំងន់ដើម្បីត្រៀមសំរាប់រឿងនេះ។ ដូច្នេះលោកស្រី Betty ប្តេជ្ញាបញ្ចុះទម្ងន់ ដើម្បីរស់នៅបានយូរជាមួយចៅប្រុសគួរឱ្យស្រឡាញ់របស់នាង។

1

លោកយាយ Betty Jones បានស្រកទំងន់ដោយជោគជ័យ ហើយក្លាយជាស្ត្រីប្រចាំឆ្នាំដែលត្រូវបានបោះឆ្នោតដោយមនុស្សនៅឯមជ្ឈមណ្ឌល Slimming World។

កាលពីមួយឆ្នាំមុន គាត់មានអារម្មណ៍ថាឡើងទម្ងន់ម្តងទៀត ដែលជាគួរឱ្យព្រួយបារម្ភ គាត់ក៏បានសម្រេចចិត្តចូលរួមហាត់ប្រាណនៅ Slimming World និងស្រកទម្ងន់ ២៥គីឡូក្រាម។ ក្នុងពេលទំនេរគាត់ជ្រើសរើសការហែលទឹក រៀនដេរខោអាវ និងញ៉ាំអាហារដែលមានសុខភាពល្អ។ ឥឡូវនេះ គាត់មានទំងន់ត្រឹមតែ ៥០គីឡូក្រាម ដែលជាទំងន់សុបិន្តសំរាប់ស្ត្រីអង់គ្លេសជាច្រើន។

លោកយាយ Betty បាននិយាយថា គោលដៅបន្ទាប់ គឺរក្សាទំងន់របស់គាត់អោយមានស្ថេរភាព និងអាចហែលទឹកបានឆ្ងាយជាងមុន។ លើសពីនេះទៀត គាត់បានប្តេជ្ញាចិត្តដើម្បីកែលម្អចិត្តរបស់គាត់ ដូចកាលនៅរៀនសាកលវិទ្យាល័យវិញ។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់គាត់ គឺជាការលើកទឹកចិត្តដើម្បីជួយមនុស្សជាច្រើនឱ្យយកឈ្នះខ្លួនឯង ដើម្បីរករាង និងរបៀបរស់នៅដែលមានសុខភាពល្អ ក្នុងការបរិភោគការរស់នៅ និងធ្វើលំហាត់ប្រាណ។ បច្ចុប្បន្នគាត់កំពុងរស់នៅក្នុងជីវិតដែលសប្បាយរីករាយ និងស្កប់ស្កល់នឹងរាងកាយដែលមានសុខភាពល្អ៕

2

មុនពេលនោះលោកយាយ Betty ធ្លាប់មានទំងន់ ១០០គីឡូក្រាម នៅអាយុ ៨០ឆ្នាំ

3

សូមអរគុណចំពោះការសម្រកទម្ងន់ លោកយាយមានរាងស្រាលជាងមុន និងមានសុខភាពរឹងមាំ

4

បច្ចុប្បន្នលោកយាយកំពុងរស់នៅយ៉ាងសប្បាយរីករាយ និងចំណង់ចំណូលចិត្តរបស់គាត់ ដូចជា កាត់ដេរ ដុតនំ ហែលទឹក ជិះកង់...